Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ


ពុកបាននិយាយថា : កាលពីប្រពន្ធរបស់កូននៅក្មេង គេនៅផ្ទះឪពុកម្តាយគេ គេចិញ្ចឹមបីបាច់ដោយខ្លួនគេ អង្កផ្ទះយើងមួយគ្រាប់ ទឹកផ្ទះយើងមួយកែវយើងមិនដែលអោយគេឡើយ តែដោយសារពាក្យថាស្រលាញ់គេសុខចិត្តចេញពីទ្រនំដ៏សែនកក់ក្តៅដែលគ្រួសារគេបានផ្តល់អោយ ហើយមកប្រើប្រាស់ពេលវេលាពាក់កណ្តាលជីវិតដែលគេមានមករួមរស់ជាមួយកូន មកធ្វើជាប្រពន្ធកូន មកធ្វើជាកូនប្រសារពុកនិងម៉ែឯង យកឪពុកម្តាយរបស់កូនធ្វើជាឪពុកម្តាយរបស់ខ្លួន យកបងប្អូនរបស់កូនធ្វើជាបងប្អូនរបស់ខ្លួន
កូននិយាយទៅមើល៍ !! បើកូនធ្វើមិនល្អដាក់គេ តើវាគួរអោយខ្មាសអៀនចំពោះឪពុកម្តាយរបស់គេដែរឬទេ ?


នៅពេលដែលកូនឃើញម្ហូបឆ្ងាញ់ កូននឹងហូបទាល់តែហល់ តឹងពោះហល់ហើយរសេះរសោះពិបាកក្នុងខ្លួនមែនទេ ? ហើយចុះបើប្រពន្ធរបស់កូនត្រូវពពោះប្រហែលជាជិត១០ខែ ប្រសិនបើគេមិនពេញចិត្តដែលត្រូវក្លាយជាម្តាយ មានអ្នកណាដែលគេសុខចិត្តទ្រាំភាពតឹងតែងវេទនាក្នុងខ្លួនហ្ចឹងដើម្បីអោយកំណើតជីវិតក្មេងតូចម្នាក់ ដែលគេខំបង្កើតមកហើយមិនបានប្រើទាំងនាមត្រកូលគ្រួសារខ្លួនគេផង
កូនថាទៅមើល៍ ! បើកូនធ្វើមិនល្អដាក់គេ វាគួរអោយខ្មាសអៀនទេដែលគេខំលះបង់អោយគ្រួសារយើងដល់ថ្នាក់នេះ ។


មិនថាកើតជាមនុស្សប្រុសឬជាមនុស្សស្រីទេ ម្នាក់ៗសុទ្ធតែមានអារម្មណ៍ប្រែប្រួលមួយឆាវៗដូចគ្នាមនុស្ស។ ប្រុសមានអារម្មណ៍ប្រែប្រួលមួយឆាវទៅតាមរឿងមួយចំនួន ប្រើសិនបើគិតថារឿងណាដែលមិនត្រឹមត្រូវ នោះរឿងនោះនិងដក់នៅក្នុងចិត្តជានិច្ច ។


ចំណែកមនុស្សស្រីវិញមានអារម្មណ៍ប្រែប្រួលមួយឆាវទៅតាមពាក្យសម្តី បើគេស្តាប់ហើយមិនចូលត្រចៀក នោះគេកាន់តែស្តាប់កាន់តែអារម្មណ៍មិនល្អ។


ទោះជាវាបានកន្លងផុតទៅហើយក៏ដោយ ក៏នៅតែខឹងមិនបាត់ដូចនេះកូនជាមនុស្សប្រុស កូនត្រូវចេះកាត់បន្ថយនិងជម្រុះភាពមានះរឹងរូស សម្តីគំរោះគំរើយក្នុងខ្លួនកូន ហើយនិយាយអ្វីដែលប្រពន្ធកូនចូលចិត្តស្តាប់ ត្រូវចេះយកចិត្តទុកដាក់ ពេលនោះកូនរកសុភមង្គលអោយគេបានហើយ។

 

 

ពិភពលោកនេះមានស្រីស្អាតៗច្រើនណាស់ តែបើរៀបការហើយកុំរលៀម ខិលខូចលួចលាក់ទៀត ហើយកុំយកប្រពន្ធរបស់កូនប្រៀបធៀបជាមួយស្រីផ្សេង ។


ជីវិតរបស់មនុស្សយើងកើតមកនៅក្នុងមជ្ឈដ្ឋានខុសគ្នា ប្រពៃណីមិនដូចគ្នា ដូចនេះការចិញ្ចឹមបីបាច់ថែរក្សានិងចំណង់ចំណូលចិត្តមិនដូចគ្នាទេ ទោះបីរៀបការហើយក៏ចំណង់ចំណូលចិត្តនិងអត្តចរិតនៅតែកប់ជាប់នៅក្នុងចិត្តដដែល ដូចនេះពេលកូនរៀបការហើយ ចូរកូនកុំកាត់សេចក្តីត្រូវឬខុសទៅលើភាពផ្ទុយគ្នារបស់គេដោយយកចំណង់ចំណូលចិត្តនិងចរិតរបស់កូនជាគោល។ ពុកសង្ឃឹមថាកូននិងព្យាយាមផ្លាស់ប្តូរខ្លួនកូនជាមុនសិន មុននិងកូនផ្លាស់ប្តូរគេ ។


សង្គមយើងបច្ចុប្បន្ន មិនថាស្រីឬក៏ប្រុសទេ សុទ្ធតែមានការងារធ្វើដូចគ្នា ហត់ដូចគ្នា ដូចនេះចូរកូនកុំមើលរំលងការងារក្នុងផ្ទះ ត្រូវចេះជួយធ្វើគ្នា កុំបណ្តោយអោយនាងធ្វើការងារផ្ទះម្នាក់ឯង។ សាកគិតមើលប្រសិនបើថ្ងៃណាមួយមានមនុស្សប្រុសម្នាក់មកស្រលាញ់ប្រពន្ធកូនជាងកូន តើកូនអាចទប់ទល់និងបញ្ហាដែលកើតឡើងតាមក្រោយហ្នឹងបានដែរឬទេ ។


ការរៀបការគឺជារឿងដែលសំខាន់បំផុតនៅក្នុងជីវិត គឺជាពេលដែលត្រូវចាប់ដៃគ្នាមករស់នៅជាមួយគ្នាក្រោមដំបូលតែមួយកសាងគ្រួសារថ្មីមួយជាមួយគ្នា ដូចនេះការយល់ចិត្តថ្លើមគ្នាគឺជារឿងសំខាន់បំផុត។ មានមនុស្សជាច្រើនដែលបានលែងលះគ្នាដោយសារការមិនយល់ពីគ្នាទៅវិញទៅមក ដោយសារមានអ្នកទីបី និងមូលហេតុផ្សេងៗជាច្រើនទៀត តែកូនត្រូវចាំទុកថា


ការរៀបការមិនមែនជារឿងមួយដែលធ្វើដើម្បីធានាបាននូវភាពឋិតថេរនៃស្នេហារបស់កូនអោយគង់វង់រហូតទេ មានតែការចេះស្រលាញ់ស្មើចុងស្មើដើម ការមិនធ្វើអោយម្នាក់ៗមានអារម្មណ៍ថាក្តីស្រលាញ់ដែលធ្លាប់បានទទួលមិនថយចុះ ការយោគយល់ យល់ចិត្តគ្នាទៅវិញទៅមក គឺជាកាតព្វកិច្ចដែលកូនទាំងពីរត្រូវបំពេញដើម្បីសុភមង្គលគ្រួសារកូនអោយឋិតស្ថេរជានិរន្ត ។


អត្ថបទ ហ្វេសបុក



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login