Ask
Websites Login

សំនួរ

១. ដូចម្តេចដែលហៅថា ទស្សនវិជ្ជា ?

២. ដូចម្តេចដែលហៅថា «ពុទ្ធិ » ?

៣. ចូរឲ្យនិយមន័យ « ច្បាប់ » តាមទស្សនៈអ្នកប្រាជ្ញា ?

៤. ចូរឲ្យនិយមន័យ « សេរីភាព » តាមទស្សនៈអ្នកប្រាជ្ញា ?

៥. ចូរឲ្យនិយមន័យមនុស្ស តាមទស្សនៈអ្នកប្រាជ្ញ ?

៦. តើសីលធម៌មានអត្ថន័យយ៉ាងដូចម្តេច ? តើមនុស្សត្រូវមានសីលធម៌ដូចម្តេច ?

៧. ដើម្បីឲ្យការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ មានលក្ខណៈត្រឹមត្រូវគេត្រូវធ្វើដូចម្តេច ?

៨. អ្វីទៅហៅថាមមាល ? យល់សប្តិ ? មនុស្សនៅពេលគេងលក់មានចលនាទះមូលងើបដើរ ងើបអង្គុយជួនកាលមានរហូតទៅបុកស្រូវបានដោយពុំដឹងខ្លួន ។ តើលក្ខណៈនេះទាំងនេះគឺជាការយល់សប្តិ ឬមមាល ?

៩. តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យខ្មែរមានឆន្ទៈល្អ ឬសុឆន្ទៈ ?

១០. ចូរបង្ហាញចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្ស និងបរិយាកាសពីការណែនាំក្នុងការជ្រើសរើសតម្លៃ ។

១១. តើមនុស្សប្រភេទណា ដែលគេចាត់ទុកថាជាឧត្តមជនគម្រូ ? មានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ? រកឃើញនូវលក្ខណៈរួមដូចម្តេច ?

១២. តាមព្រះពុទ្ធសាសនា តើមនុស្សមានប៉ុន្មានប្រភេទ ? ចូរធ្វើការពន្យល់ផង ។

១៣.  តើធ្វើដូចម្តេចដើម្បីឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គម ?

១៤. តើទស្សនវិជ្ជាចាំបាច់ដែរឬទេ សម្រាប់ជិវីតមនុស្ស ។

១៥. តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ ? ចូររៀបរាប់ ។

១៦. អំពើទាំងបីនៃគំនិតមានអ្វីខ្លះ ? ចូររៀបរាប់ ។

១៧. នៅសតវត្សទី២១ ដើម្បីរួមរស់ជាមួយគ្នាដោយសេចក្តីសុខសេចក្តីថ្លៃថ្នូរ តើសមាជិកគ្រួសារត្រូវមានអ្វីខ្លះ ?

ចម្លើយ

១. ឲ្យនិយមន័យទស្សនវិជ្ជា តាមទស្សនអ្នកប្រាជ្ញមួយចំនួន ៖

 • តាមការបំបែកពាក្យ

ទស្សនវិជ្ជា មកពីពាក្យក្រិច Philia  និង SoPhia ៖

Philia មានន័យថាស្នេហា

 SoPhia មានន័យថាគតិវិញ្ញូ ពុទ្ធិ ។

ដូចច្នេះ តាមន័យត្រង់របស់ ទស្សនវិជ្ជាគឺសម្តៅទៅលើការស្រឡាញ់គតិវិញ្ញូឬពុទ្ធិ ។

 • តាមឧព្ភតន័យ

ទស្សនវិជ្ជា < ទស្សនៈ + វិជ្ជា = ការមើលឃើញ ឬគំនិត ។ ដូច្នេះមានន័យថា​ការសិក្សាលើគំនិតរបស់ទស្សនវិទូ ឬគតិវិទូធំៗដែលមានរួចមកហើយ ។

 • តាមន័យបច្ចុប្បន្ន

ទស្សនវិជ្ជា គឺជាការគិតពិចារណាលើបញ្ហាមនុស្ស ដើម្បីស្វែងរកន័យឲ្យជីវីត​ ។

 • សម្តេច ជួន ណាត

គឺជាវិជ្ជាដែលកើតឡើងអំពីទស្សនៈឬវិទ្យាសាស្រ្តចែងអំពី គោលការណ៍សំខានៗនិងបុព្វហេតុផ្សេងៗ ឬអំពីជីវីតមនុស្សនិងសត្វ

 • លោកអារីស្តូត

ទស្សនវិជ្ជា គឺជាការគិត ដែលមានការគិតនោះមាន គោលបំណងខ្ពស់ ហើយមានទំនាក់ទំនងទៅនឹងសច្ចភាពអំពិបទពិសោធនដែលមានទាំងអស់

 • លោក ប៊ីត ថល

ទស្សនវិជ្ជា គឺជាវិទ្យាសាស្រ្តអំពីភាវៈទៅក្នុងការពិចារណាខ្ពស់បំផុត មូលហេតុខ្ពស់បំផុត និងគោលការណ៍ទាំងឡាយរបស់វាដែលបានមកដោយជំនួសពីវិចារណាញាណរបស់មនុស្សតែមួយគត់

 • លោក ពីតាហ្គ័រ

ទស្សនវិជ្ជា គឺស្នេហាគតិវិញ្ញូ

 • លោក ធី ទូស និងស្មីត

បានន័យ « ទស្សនវិជ្ជា » ៥យ៉ាងគឺ៖

 • ទស្សនវិជ្ជា គឺជាឥរិយាបថផ្ទាល់ខ្លួនចំពោះជីវីត និងចក្រវាឡ
 • ទស្សនវិជ្ជា គឺជាវិធីនៃការគិតពិចារណា និងការស្រាវជ្រាវប្រកបដោយវិចារណញាណ
 • ទស្សនវិជ្ជា គឺជាការប៉ុនប៉ង់ដើម្បីទទួលបាននូវទស្សនៈរួមមួយ
 • ទស្សនវិជ្ជា គឺជាការវិភាគភាសាទៅតាមបែបតក្កវិជ្ជា និងបញ្ជាក់នូវអត្ថន័យនៃពាក្យប្បញ្ញត្តិ
 • ទស្សនវិជ្ជា គឺជាក្រុម នៃបញ្ហាក៏ដូចជាទ្រឹស្តីអំពីដំណោះស្រាយបញ្ហាទាំងនេះ ។

 ២. ពុទ្ធិ គឺជា៖

 • គឺជាចំណេះដឹង ដែលជាលទ្ធផល ​នៃការសិក្សាពីមុខយ៉ាងច្រើន ដូចជាចិត្តវិទ្យា ស្យង់ សីលវិជ្ជា និងបរមត្ថវិជ្ជា ។
 • គឺជាការរៀនតាមចិត្តវិទ្យា អំពីមុខងារទូទៅរបស់ពុទ្ធិ អំពីស្យង់ផ្សេងៗ ដែលជាលទ្ធផលរបស់ពុទ្ធិនិងជាទីបញ្ចប់អំពីពុទ្ធិបរិមត្ថវិជ្ជាដែលជា ធម្មវត្ថុសិក្សាសំខាន់របស់ទស្សនវិជ្ជា
 • គឺជា ប្រីជា ប្រាជ្ញា ការយល់ ( ប្រើក្នុងកាព្យ ) ។

៣. និយមន័យ « ច្បាប់ » តាមទស្សនៈអ្នកប្រាជ្ញាមួយចំនួន ៖

 • លោក ឡឹប និច

 ច្បាប់ជាសីលអំណាចមួយ ។

 • លោក កង់

ច្បាប់គឺជា លក្ខខណ្ឌទាំងអស់ដែលមាននៅក្នុងនោះ

 • លោក កាលម៉ាក់

ច្បាប់គឺជា ឆន្ទៈរបស់វណ្ណៈសង្គម ដែលកាន់អំណាច

 • លោក​ហូប

ច្បាប់ជាមូលដ្ឋានៃសេចក្តីត្រូវការ

 • លោក ដួក ខិម

ច្បាប់គឺជា ផលដែលបានមកពីសង្គមការសិក្សាជាក់លាក់ពីការរវិត្តន៍នៃច្បាប់ បានបង្ហាញឲ្យឃើញថា ច្បាប់ស្ថិតនៅក្នុងដំណាក់កាលដំបូងច្របូកច្របលលាយឡំនឹងនិយមសង្គមផ្សេងៗជាមួយនឹងទំនៀមទម្លាប់ ជាមួយនិងសាសនា ជាដើម

 • លោក សូក្រាត

ច្បាប់គឺជា អ្វីដែលមនុស្សពឹងផ្អែកជំនួសអាទិទេពក្នុងការរកយុត្តិធម៌

 • បរិញ្ញ ឈិន សីហា​

ច្បាប់គឺជា បទបញ្ញត្តិ ដែលបង្កើតឡើង ឲ្យប្រជាពលរដ្ឋទាំងឡាយគោរព និងអនុវត្តតាមឲ្យបានត្រឹមត្រូវ

 • សរុបសេចក្តីមក ច្បាប់គឺជា ទំនាក់ទំនងចាំបាច់ ទាំងឡាយដែលចេញមកពីអ្វីដែលកើតមានឡើង​  ។

៤. និយមន័យ «សេរីភាព » តាមទស្សនៈអ្នកប្រាជ្ញាមួយចំនួន៖

 • លោក ដេកាត

សេរីភាព ឋិតនៅត្រង់ការហ៊ានទទួលស្គាល់ ការពិតព្រោះជនគ្មានសេរីភាពពុំហ៊ានទទួលការពិតទេ ឃើញអាក្រក់ថាល្អ ឃើញសថាជាខ្មៅឃើញបុណ្យថាបាបជាដើម ។

 • លោក បូស៊ុយអេ

សេរីភាព គឺជាសិទ្ធិធ្វើអ្វីៗ ដែលច្បាប់អនុញ្ញាត្តិឲ្យធ្វើ ។

 • ពួក បណ្ឌិត

សេរីភាព គឺជាភាពមិននៅក្រោមបង្គាប់ នៃតណ្ហាភាពមិននៅក្រោមបង្គាប់អវិជ្ជា នេះជាសេរិភាពយល់តាមបែបសាសនាគ្រឹស្តក្តី ។

 • លោក ឡេប នីស

សេរីភាព គឺភាពធ្វើអ្វីៗសមស្រប ប្រកបតាម វិចារណៈ ។

 • ពួក ខន្តីនិយម

សេរីភាព គឺជាសកម្មភាពមួយ កើតឡើងដោយឆន្ទៈរបស់បុគ្គលម្នាក់ៗហាក់ដូចជាសកម្មភាពនោះឡើង ដោយស្វ័យប្រវត្តិពុំមានទទួលឥទ្ធិពលពីកម្លាំងខាងក្រៅខ្លួន ។​

 • លោក ឡាគីរឌែរ

សេរីភាព យល់ថាធ្វើច្បាប់ ហើយគោរពច្បាប់ដោយ ពិតប្រាកដស្របនឹង ឆន្ទៈរបស់យើងគឺជាបកាសនស័ព្ទនៃសេរីភាព ។

 • លោក ម៉ាយ ឃើ

សេរីភាព គឺជាការគ្រប់គ្រងរដ្ឋ ជាលក្ខខណ្ឌមួយចាំបាច់ ដែលត្រូវធ្វើឲ្យមានសេរីភាព ។

 • លោក អាល់ ប៊ែកាមុស

សេរីភាព គឺជាការភ្ញាក់ខ្លួនដោយដឹងថាជិវីតរបស់យើងទាំងអស់គ្នាសព្វថ្ងៃ គឺជាជិវិតឥតន៧យហេតុនេះត្រូវុបេះបោរឡើង ដើម្បីស្វេងរកន័យពិតប្រាកដរបស់ជីវីត  ។

 • លោក ហ្សង់ ប៉ូហ្សាត

សេរីភាព គឺភាពធ្វើអ្វីៗ ដោយពុំមានលក្ខខណ្ឌអ្វីទាំងអស់ ។

 • លោក ឌៀរ ខែម

សេរីភាព លុះត្រាតែមានយុត្តិធម៌ ក្នុងសង្គមព្រោះ បើគ្មានយុត្តិធម៌ក្នុងសង្គមទេ គេត្រូវប្រើមធ្យោបាយ បំបិទសេរីភាព ឲ្យខាន់តែបានហើយដើម្បីឲ្យយុត្តិធម៌ក្នុងសង្គម គេត្រូវបានរកវិធីបំបាត់ឲ្យមានអ្នកមាន និងអ្នកក្រពីកំណើត ។

 • លោក អូ គ្លុកុង

សេរីភាព គឺការរំដោះមនុស្ស អំពីនឹមរបស់សង្គម គឺនឹមរបស់អ្នកខ្លាំងលើអ្នកខ្សោយ ពីព្រោះក្នុងលោកយើងនេះមនុស្ស ដែលស្មានថាខ្លួនមានសេរីភាព តាមពិតគឺឥតមានសេរីភាពទេ អ្នកខ្លាងសង្កត់សង្កិន លើអ្នកខ្សោយជានិច្ច ។

 • លោក ប៊ែ សុន

សេរីភាព គឺសកម្មភាពអ្វីៗ ដែលយើងធ្វើដោយមិនចាំបាច់់គិត ព្រោះកាលណាយើងគិតយើងនឹងទៅដល់អ្វីដែលគួរធ្វើនឹងអ្វីដែលពុំគួរធ្វើ

 • លោក កង់

សេរីភាព គឺជាស្វ័យសត្យ នៃកិច្ចការពោលគឺកិច្ចការ ដែលយើងត្រូវធ្វើ គឺយើងត្រូវតែហ៊ានធ្វើដោយ មិនភ័យខ្លាចមានអ្នកដទៃរិះគន់ព្រោះស្វ័យសត្យសម្គាល់ទ្រឹស្តីមួយប្រភេទដែលប្រាប់គេហើយពន្យល់ពុំបាន

 • ហ្វូសស្ទែល ដេគូឡាង

បានពន្យល់ថាសង្កត់លើសេរីភាពបុគ្គល ដោយអះអាងថា កាលណាគេនិយាយអំពី ច្បាប់សង្គម កាលណាគេនិយាយអំពី ច្បាប់សង្គមត្រូវដកសេរីភាពពីបុគ្គល

 • បរិញ្ញ ឈិន សីហា ( ទ្រឹស្តីសាកល្បង )

សេរីភាព គឺជាសកម្មភាព ដែលប្រព្រឹត្តធ្វើដោយមនុស្សមានការគិត ពិចារណា និងមានការគោរពច្បាប់ជាធំ ( ក្បួន ឬចម្បង ) ។

 • តាមន័យទូទៅ

សេរីភាពគឺជា ភាពសម្គាល់ធ្វើអ្វីៗ បានតាមចិត្តគ្មានការបង្ខិតបង្ខំទោះបីក្នុងផ្លូវគំនិតក្តី ជំនឿក្តីនិងសកម្មភាពសព្វយ៉ាងធ្វើបានតាមចិត្ត ។

៥. ឲ្យនិយមន័យ មនុស្ស តាមទស្សនៈអ្នកប្រាជ្ញមួយចំនួន ៖

 • លោក ឱ រស្មី

មនុស្សគឺជាបេសកជនពិសេសរបស់ខ្លួនឯង ក្នុងសកម្មភាពស្វែងរកឧត្តមភាពនៃការរស់នៅដែលពោរពេញទៅដោយចម្ងាញ់ និងន័យ ។

 • លោក ផាត់ នុត

មនុស្សគឺជា ម៉ាស៊ីនបង្កើតអាចមន៍

 • លោក ប្លាតុង

មនុស្សគឺជា សត្វដែលគ្មានដុះរោមដូចជាបក្សី

 • លោក ហូប

មនុស្សគឺជា ឆ្កែចចកចំពោះមនុស្ស

 • លោក ហៃដិចគ័រ

មនុស្សគឺជា ភាវៈដែលមកពីឆ្ងាយ

 • ទស្សនៈផ្សេងៗ

មនុស្សគឺជាភាវៈរស់នៅផង ភាវៈសង្គមកផង ភាវៈមានចិត្តផង​

មនុស្សគឺជាវត្ថុផង និងជាតម្លៃផង​ក្នុងសភាពជាវត្ថុ

មនុស្សគឺជា ប្រធានក្នុងសភាពជាតម្លៃមនុស្សគឺជាឧត្តមគតិ ។

៦. សីលធម៌ ជាធម៌ ( របស់សត្វលោក ) ឬសីល និងធម៌កិរិយាមារយាទ សណ្តាប់ធ្នាប់ដំបូន្មានដែលនាំឲ្យចៀសវាងអំពីអាក្រក់ហើយឲ្រប្រព្រឹត្តតែអំពើលើ្អ ។

          មនុស្សត្រូវមានសីលធម៌ ដូចតទៅ៖

ក. សីលធម៌ផ្ទាល់ខ្លួន

 • ចេះដឹងខុស ដឹងត្រូវ
 • ចេះស្គាល់ចាស់ព្រឹទ្ធាចារ្យ
 • ស្គាល់អ្វីល្អ អ្វីអាក្រក់
 • តាំងខ្លួន ជាម្ចាស់ចិត្តរបស់ខ្លួន
 • មានភាពក្លាហានក្នុងផ្លូវត្រូវ ។

ខ. សីលធម៌គ្រួសារ

 • ឪពុកម្តាយចិញ្ចឹមកូន ដោយពុំកនឹកគីតដល់ការសងគុណតប មកវិញព្រោះជាមុខងាររបស់គាត់
 • ធ្វើឲ្យមានភាពសុដុមរមនា
 • ត្រូវស្រឡាញ់ កូនស្មើៗគ្នា
 • រៀបចំកូនឲ្យបានទៅជារដ្ឋពលពេញលេញ

គ. សីលធម៌ក្នុងវិជ្ជាជិវៈ

 • មានមនសិការការងារខ្ពស់
 • ត្រូវរកស៊ីតាមសមត្ថភាពរបស់ខ្លួន
 • រកស៊ីតាមសម្មាអាជីវោ
 • មិនរំលោភបំពាន លើអ្នកតូចជាងខ្លួន
 • មិនធ្វើការរហួសកម្លាំងខ្លួន ដែលនាំឲ្យមានជម្ងឺឥតប្រយោជន៍ ខាតបង់

ឃ. សីលធម៌ក្នុងសង្គម

 • មិនត្រូវបែកបាក់គ្នា ( ទ្រុស្តគ្នា )
 • មិនត្រូវមើលងាយមនុស្សផងគ្នា
 • ត្រូវស្រឡាញ់ ស្នេហាយុត្តិធម៌
 • ចេះរាប់អានមនុស្សទូទៅ
 • ទទួលស្គាល់ ទុក្ខវេទនារបស់អ្នកដទៃ
 • មិនឈ្លានពានអ្នកដទៃ

ង. សីលធម៌ក្នុងពិភពលោក

          ការរួមរស់ ដោយសន្តិភាព ជាមួយប្រទេសដទៃ ដែលអង្គការសហប្រជាជាតិបានប្រជុំនៅទីក្រុងបាឌុង នាប្រទេសឥណ្ឌូនេស៊ី ។

ច. សីលធម៌យល់តាមទស្សនៈអ្នកប្រាជ្ញ

 • សីលធម៌របស់ទស្សនវិទូសូក្រាត

+ ត្រូវយល់ដំណឹងប្រព្រឹត្តទៅនៃធម្មជាតិ

+ ត្រូវយល់អ្វីដែលនៅជិតយើង

+ ត្រូវស្គាល់ខ្លួនឯងសិន

ត្រូវដុសខាតព្រលឹង ឲ្យបានប្រសើរជាងដុសខាតសេរីរៈ

+ ត្រូវនិយមប្រើពាក្យថា ខ្ញុំឥតចេះអ្វីសោះហើយមិនត្រូវជឿថាគឹចេះដែរ

+ ត្រូវជជែកគ្នាដើម្បីករកការពិតជាដើម ។

 • សីលធម៌របស់ទស្សនវិទូប្លាតុង

លោកជាកូនសិស្ស របស់សូក្រាត ស.តទី៥មុនគ.ស គឺជាសីលធម៌មួយបែបប្លែកពីសូក្រាតត្រង់ប្លាតុងបញ្ជា់ថាដើម្បីឲ្យមនុស្សមានសីលធម៌ គេត្រូវដកហូតទ្រព្យសម្បត្តិឯកជនឲ្យអស់ពីបុគ្គលគឺនៅសល់តែមនោពេលនោះទើបមនុស្សអាចយល់អំពីតម្លៃសីលធម៌ ហើយបើមនុស្សនៅតែមានទ្រព្យនោះ នឹងក្លាយទៅជាមាយា បិទបាំងមនុស្សមិនឲ្យមើលឃើញសីលធម៌ ។

 • សីលធម៌របស់ទស្សនវិទូ អារីស្តូត

លោក ជាទស្សនវិទូក្រិច ស.តទី៤ មុនគ.សឋិតនៅត្រង់ាការស្វែងរកសុភមង្គល និងការចេះសប្បាយ ព្រោះបើមនុស្សមិនចេសប្បាយមនុស្សនិងត្រូវបាត់បង់​តម្លៃរបស់ខ្លួនជាមនុស្សប៉ុន្តែសុភមង្គល និងការសប្បាយត្រូវឋិតនៅក្នុងផ្លូវត្រូវហើយមិនត្រូវសប្បាយដូចសត្វទេ ។ សីលធម៌ មួយបែបទៀតរបស់អារីស្តូត គឺការអប់រំឲ្យដើរកណ្តាលដូចជា៖

+ កុំក្លាហានពេក តែកុំកំសាកពេក

+ កុំចង់បានពេក តែមិនត្រូវមិន រវើរលសោះទេ

+ កុំគីតប្រយោជន៍ផ្ទាល់ខ្លួន តែក៏មិនត្រូវភ្លេចខ្លួនឯងដែរ ។

 • សីលធម៌របស់ពួក ខន្តីនិយម

ឋិតនៅត្រង់ការរ​ស់នៅតាមធម្មជាតិ និងតាំងចិត្តអត់ធន់ហើយដើម្បីអត់ធន់បានត្រូវបំបាត់តណ្ហា រៀនផ្តាច់ចិត្ត និងកុំរវើរវាយទៅលើអ្វីដែលពុំពិត ហើយដើម្បីសម្រេចបំពេញបំណងទាំងអស់នេះ មនុស្សត្រូវមានពុទ្ធិជាគោល ព្រោះអវិជ្ជាពុំអាចឲ្យមនុស្សយល់អ្វីៗបានឡើយ ។

 • សីលធម៌របស់ អេពីគារ

ទស្សនវិទូក្រិចស.តទី៤ មុនគ.ស ឋិតនៅត្រង់ការអប់រំមនុស្សឲ្យស្វែងរកការសប្បាយតាមធម្មជាតិ ប៉ុន្តែត្រូវចេះជ្រើសរើស យកការសប្បាយសកម្ម ផ្ទុយនិងការសប្បាយស្ងប់ស្ងាត់ ។

 • សីលធម៌របស់ ម៉ុងតែង

+ តាំងជាម្ចាស់ចិត្តរបស់ខ្លួន

+​ កុំធ្វើអ្វីដែលឥតប្រយោជន៍

+ កុំឋិតនៅក្រោមអំណាចនៃតណ្ហា

+ ត្រូវប្រឆាំងនឹងអ្វីដែលមនុស្សភាគច្រើនពុំចូលចិត្ត ។

 • សីលធម៌របស់លោក អូគ្លុសកុង

ឋិតនៅត្រង់ ការពន្យល់តម្លៃ នៃសាសនាមនុស្សជាតិ បានន័យថា សាសនាជាការប្រៀនប្រដៅសម្រាប់ អនុវត្តឲ្យបានប្រសើរក្នុងការរស់នៅសាសនាពុំមែនជាការប្រៀនប្រដៅឲ្យគោរពបុគ្គលណាមួយ ទេទោះបីជាអាទិទេពក្តី តំណាងអាទីទេពក្តី ឬបុគ្គលណាមួយក្តី ទើបអូគ្លូកុង បង្កើតសាសនាមួយមានឈ្មោះថា មនុស្សជាតិ ។

 • សីលធម៌របស់ពុទ្ធសាសនាហីនយាន

+ ការកសាងកុសល

+​ ភាពពុំតតបនឹងបាតុភូតទាំងឡាំយ

+ ពលិកម្មដើម្បីអ្នកដទៃ

+ ដោះស្រាយបញ្ហាផ្សេងៗ

 • សីលធម៌របសពុទ្ធសាសនាមហាយាន

+ ការងារនិយម

+ សង្គមនិយមដោយយកសង្គមមនុស្សជាគោលដៅ

+ មេត្តា ករុណា មុទិតា ឧបេក្ខា

 • សីលធម៌របស់ព្រាហ្មណ៍សាសនា

+ ការគោរពព្រះអាទិទេព

+ ការគោរពពាក្យសច្ចៈ

 • សីលធម៌របស់គ្រឹស្តសាសនា

+ ព្រះអាទិទេពជួយមនុស្សទាំងអស់ ឲ្យតែមនុស្សប្រាប់ការពិតដល់វ្រះគ្រឹស្ត

 • សីលធម៌របស់សាសនាឥស្លាម

+ មានការចែងក្នុងព្រះគម្ពីរកូវ៉ាន់

+ ផ្លូវគំនិតប្រសើរជាងផ្លូវកាយ

+ ឲ្យបរិភោគចំពោះអ្នកដែលស្រេកឃ្លាន

+ មហាមិនឲ្យសម្លាប់មនុស្សម្នាក់ ជាដាច់ខាតព្រោះការសម្លាប់មនុស្សម្នាក់ក៏ដូចជាសម្លាប់មនុស្សទាំងអស់គ្នាដែរ

+ ស្រឡាញ់សន្តិភាព

+ យកអំពើល្អឆ្លើយតបនឹងអំពើអាក្រក់ ។

៧. ដើម្បីឲ្យការសម្រេចចិត្ត របស់មនុស្សម្នាក់ៗមានលក្ខណៈត្រឹមត្រូវគេត្រូវចេះ ៖

 • កំណត់បញ្ញាឲ្យបានច្បាស់លាស់

លើកឡើងឲ្យបាន ច្បាស់លាស់អំពីបញ្ហាដែលទាមទារឲ្យធ្វើការសម្រេចចិត្ត 

 • ពិចារណារកវិធីដោះស្រាយឲ្យបានច្រើន

សរសេរវិធីសមស្រប សម្រាប់ ដោះស្រាយបញ្ហាឲ្យបានច្រើន និងធ្វើការសម្រេចចិត្តឲ្យសមស្រប

 • ពិចារណាលើផលវិបាកចំពោះវិធីនីមួយៗ

សរសេរលទ្ធផល ដែលសមស្របទាំងលទ្ធផលវិជ្ជមាន ទាំងលទ្ធផលអវិជ្ជមានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន

 • ពិចារណាទៅលើតម្លៃ

តម្លៃខ្លះបានមកពីការបណ្តុះបណ្តាល និងការអប់រំពីគ្រួសារតម្លៃខ្លះទៀតបានមកពីមិត្តភក្តិ និងសង្គមជាតិ

 • ពិចារណាលើឥទ្ធិពល ប៉ះពាល់ដល់អ្នកដទៃ

ការសម្រេចចិត្តរបស់យើងអាប៉ះពាល់ដល់មនុស្សជាច្រើន ដូចជាច្រើន ដូចជាម្តាយឪពុក បង ប្អូន ប្រុសស្រី សាច់ញាតិ មិត្តភក្តិ និងអ្នកដទៃ

 • ជ្រើសរើសវិធីដោះស្រាយមួយ

បន្ទាប់ពីបានថ្លឹងថ្លែងរកវិធីដោះស្រាយនីមួយៗបានច្បាស់លាស់ហើយអ្នកត្រូវជ្រើសរើសវិធីដោះស្រាយមួយ ដែលសមស្របជាងគេបំផុត តាមរយៈចំណេះដឹង តម្លៃសីលធម៌ ទស្ស​នៈសាសនា គោលដៅបច្ចុប្បន្នគោលដៅអនាគត និងឥទ្ធិពលនៃការធ្វើសេចក្តីសម្រេច របស់អ្នកប៉ះពាល់មនុស្សដទៃដែរឬទេ ។

៨. មមាល គឺជាប្រក្យក្សារម្មណ៍មួយដោយឥតកម្មវត្ថុ ជាការនិយាយនៅពេលលង់ដំណេកដោយមិនដឹងខ្លួនជាមុន ។

          យល់សប្តិ គឺជាសំណង់រូបភាពប្រកបដោយលក្ខណៈវត្ថុវិស័យភាព នៅពេលដែលលង់ក្នុងដំណេក ( សម្រាន្ត )  ។

          លក្ខណៈទាំងនេះមិនមែនជាការយល់សប្តិទេ គឺជាការមមាល ។

៩. ដើម្បីឲ្យខ្មែរ មានឆន្ទៈល្អឬសុឆន្ទៈគឺ៖

 • ត្រូវមានការរស់នៅបង្គួរ
 • មានលទ្ធល្អក្នុងការចិញ្ចឹមជីវីត
 • មានចំណេះដឹងសមជាពលរដ្ឋ
 • ថ្នាក់ដឹកនាំរដ្ឋពិតជាមានគំនិតស្នេហាជាតិ
 • អាជ្ញាធរទាំងអស់ពិតធ្វើការបម្រើរាស្រ្ត
 • សង្គមគ្មានអំពើពុករលួយ
 • គ្មានចោរកម្ម ឆក់ប្លន់កាប់សម្លាប់
 • មានគោរពគ្នាពីថ្នាក់លើ ដល់ថ្នាក់ក្រោម
 • សំខាន់ជាងគេ គឺយុត្តិធម៌ ព្រោះបើមានអំពើអយុត្តិធម៌នៅទីណា គ្មានទេពាក្យថាសុឆន្ទៈទោះបីជា គេយកកំាភ្លើងភ្ជង់ដើមទ្រូងក៏ដោយចុះ
 • ចំណុចខ្សោយមួយទៀត ដែលអាចឲ្យខ្មែរមានសុឆន្ទៈ គឺចេះបញ្ជោ និងកោតសរសើរព្រោះអម្បូរខ្មែរមនចូលចិត្ត ពាក្យបញ្ជោនិងពាក្យសរសើរពោលគឺសេចក្តីអួត  ។

១០. ចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្ស គឺៈ

 • តម្លៃជីវសាស្រ្តៈ គឺជាតម្លៃ ដែលទាក់ទងមួយនិងទិដ្ឋភាពនៃជិវីត និងជាហេតុការណ៍ជិវសាស្រ្ត ។
 • តម្លៃសេដ្ឋកិច្ចៈ គឺជាតម្លៃដែលទាក់ទងទីនឹងវត្ថុសម្ភារៈដែលគេប្រើ ឬផ្លាសប្តូរទំនិញ និងសេវាកម្ម ។
 • តម្លៃឥទ្ធិពលៈ គឺជាតម្លៃដែលគេបានជួបប្រទះ នៅក្នុងបទពិសោធន៍ផ្សេងៗ ដែលគួរជាទីពេញចិត្តខាងអារម្មណ៍ ។
 • តម្លៃសង្គមៈ គឺជាតម្លៃដែលគេជួបប្រទះនៅក្នុង ទំនាក់ទំនងសង្គម សហប្រតិបត្តិការណ៍និងការប្រកួតប្រជែង ។
 • តម្លៃបញ្ញាៈ គឺជាតម្លៃដែលគេជួបប្រទះនៅក្នុង ការពេញចិត្តនិងការចង់ចេះចង់ដឹងប្រកបដោយសុភវិនិច្ឆ័យ និងការប្រើប្រាស់ស្មារតីប្រកបដោយបញ្ញា ។
 • តម្លៃសោភ័ណៈ គឺជាតម្លៃ ដែលគេបានជួបប្រទះ នៅក្នុងការអបអរសាទរឬការសរសើរដោយមិនលម្អៀងចំពោះសោភ័ណភាពធម្មជាតិ និងសោភ័ណភាពសិល្បៈ ។
 • សីលតម្លៃៈ គឹជាតម្លៃដែលគេជួបប្រទះនៅក្នុងកឥរិយាបថបុគ្គលឬឥរិយាបថសង្គមដែលគោរពចំពោះភាពត្រឹមត្រូវកុសលភាពឬការរីកចម្រើននៃឧត្តមគតិរបស់សង្គម ។
 • តម្លៃសាសនាៈ គឺជាតម្លៃ ដែលគេបានជួបប្រទះ ឬប្រាថ្នានៅក្នុងភក្តីភាព និងការគោរពបូជានូវសាសនា ។

បរិយាកាស ពីការណែនាំក្នុងការជ្រើសរើសគឺៈ

 • តម្លៃពីធម្មជាតិ ឬតម្លៃដែលមានស្រាប់នៅក្នុងវត្ថុ ដែលគេចូលចិត្តជាងតម្លៃជាងតម្លៃសម្ភារៈ ។
 • តម្លៃឲ្យផល និងមានលក្ខណៈអចិន្រ្តែយ៍ជាតម្លៃដែលគេចូលចិត្តជាងតម្លៃ ដែលមិនឲ្យលនិងគ្មានលក្ខណៈអចិន្រ្តៃយ៍ ។
 • យើងគូរជ្រើសរើសតម្លៃរបស់យើងលើមូលដ្ឋាន នៃឧត្តមគតិឬបំណងដែលយើងបានកំណត់ដោយខ្លួនឯង ។
 • រវាងតម្លៃពីរឬ ច្រើនយើងគួរជ្រើសរើសយកតម្លៃណាមួយដែលល្អជាងគេបំផុត ។

       ១១.  ប្រភេទមនុស្សដែលគេចាត់ទុកថាជាឧត្តមជនគម្រូរួមមាន៖

 • បណ្ឌិតៈគឺជាមនុស្ស ដែលមានពុទ្ធិសកល មានភាពឈ្លាសវៃ ខាងបញ្ញា យ៉ាងធំប្រព្រឹត្ត ដោយប្រើអព្ភន្តរញ្ញាណ ( សំយោគ ) វិនិច្ឆ័យអ្វីៗយោងទៅតាមគោលការណ៍ធំៗ និងតាមបញ្ញត្តិកម្មទូទៅនៃជីវីត ។
 • វិរបុរសៈ គឺជាប្រភេទមនុស្សពាក់កណ្តាល ឬជាមនុស្សដែលគេលើធ្វើជា អាទិទេព ឬជាភាវៈអាថ៌កំបាំងដែលនៅក្រៅធម្មជាតិ ។
 • សន្តបុគ្គលៈ គឺជាមនុស្ស ដែលមានចំណង់ទាញខាងជំនឿសាសនា មានរបៀបរស់ នៅជាជនស្វែងរកសុក្រឹតភាពសាមញ្ញជានិច្ច ។

មានលក្ខណៈខុសគ្នាដូចតទៅៈ

ក. បណ្ឌិតៈ

 • អ្នកដែលប្រមើលមើលវែងឆ្ងាយ
 • អ្នកចេះរស់នៅមានសណ្តាប់ធ្នាប់
 • អ្នកមានឥរិយាបថមិនរំភើបញាប់ញ័រ
 • អ្នកដែលគិតថាគុណធម៌ជារង្វាន់ផ្ទាល់ខ្លួន
 • អ្នកដែលប្រកបដោយទម្លាប់ទៀងទាត់

ខ. វិរបុរស

 • ជនដែលហ៊ានពុះពារនូវគ្រប់ឧបសគ្គធំៗ
 • ជនហ៊ានទទួលការឈឺចាប់ខ្លាំងបំផុត
 • ជនដែលមានសេចក្តីក្លាហានខុសពីមនុស្ស
 • ជនដែលមានវីរភាពហួសសមត្ថភាព
 • ជនដែលហ៊ានពលីជិវីតរបស់ខ្លួន ជាដើម

គ. សន្តបុគ្គល

 • បុគ្គល ដែលមានឥរិយាបថធម្មជាតិអតិសេដ្ឋ
 • បុគ្កលដែលស្វែងរកបរមសុខក្រៅលោក
 • បុគ្គលស្ងប់ហើយធុញទ្រាន់នឹងជីវីតលោកិយ
 • មា​នជំនឿថាសុភមង្គល ពិតគឺបរមលោក
 • បុគ្គលមានគំនិតគិតពីសុគតិភព ជាដើម

មានលក្ខណៈរួមដូចខាងក្រោម៖

 • ជាមនុស្សដែលគិតប្រយោជន៍ផ្ទាល់ខ្លួន
 • ជាមនុស្សដែលស្អប់អំពើពុករលួយ
 • ជាមនុស្សដែលធ្វើតែអំពើល្អ សុចរិតសច្ចៈ
 • ជាមនុស្សដែលគិតគូរបានត្រឹមត្រូវ
 • ជាមនុស្សធ្វើឲ្យគេយកតម្រាប់តាម
 • ជាមនុស្សដែលដល់នូវការគោរព សរសើរ
 • ជាមនុស្សដែលគិតពីប្រយោជន៍ប្រជាជាតិ ។

ដូច​នេះ លក្ខណៈរួមរបស់លបណ្ឌិត វីរបុរសសន្តបុគ្គល គឺជាមនុស្សដែលលះបង់តម្លៃតណ្ហាកាម ទាសៈ មោហៈ លោភៈ និងមានឧត្តមគតិ ។

១២. គេបានចែកមនុស្សជា៥ប្រភេទគឺ៖

 • មនុស្សនេរយិកោ គឺជាមនុស្សដូច សត្វនរក គឺបានដល់ប្រភេទមនុស្សដែលប្របព្រឹត្តអំពើមិនល្អប្រសើរ អំពើមនុស្សឃាតអំពើអសីលធម៌ អំពើព្រៃផ្សៃសាហាវយង់ឃ្នងជាដើម ។
 • មនុស្សបេតោ គឺជាមនុស្សដូចជាសត្វប្រេតគឺបានដល់មនុស្សដែលមានចិត្តឆាប់ ច្រលោត ខឹងច្រើន ឆាប់ឆេវឆាវ វង្វេងយល់ត្រូវជាខុស ឬយល់ខុសថាជាត្រូវ មនុស្ស ដែលមានចិត្តពោរពេញទៅដោយភាពលោភលន់ ហួសប្រមាណរស់នៅក្រៅសង្គមមនុស្សត្រូវសង្គមទាត់ចោលរស់នៅតែឯកឯង មាននូវសេចក្តីទុក្ខវេទនា ឥតមានវេលាស្រាកស្រាន្តប្រៀបដូចជា មនុស្សរស់ពាក់កណ្តាល ស្លាប់ពាក់កណ្តាល ។
 • មនុស្សតិរច្ឆានោ ពោលគឺមនុស្សដូចជាសត្វតិរច្ឆានគឺបានដល់ប្រភេទមនុស្សដែលខ្វះហិរិឱត្តប្បៈ ចាគៈទានមេត្តា គឺប្រព្រឹត្តរំលោភបំពានឈ្លានពានច្រណែន និន្ទា ឈ្នានីស មនុស្សផងគ្នាឥតត្រាប្រណី ។
 • មនុស្សមនុស្សោ គឺមនុស្សជាសត្តមនុស្សគឺមនុស្សដែលយល់ស្គាល់មនុស្សធម៌ ស្រឡាញ់ យុត្តិធម៌ មានសុជីវធម៌ គុណធម៌ សីលធម៌ សច្ចធម៌ ព្រហ្មវិហារធម៌ពេញចិត្តសង្គមមនុស្សមានសេចក្តីអាណិតអាសូរមនុស្សជាតិផងគ្នា មិនប្រកាន់ វណ្ណៈ ពុជសាសន៍ពណ៌សម្បុរសាសនាជាតិនិន្នាការនយោបាយ យសសក្តិជាដើម ។
 • មនុស្សទេវោ គឺមនុស្សជាទេវតាឬ ដូចជាទេវតា គឺបានដល់ប្រភេទមនុស្សដែលមានទេវធម៌គឺហិរិ ឱតប្បៈ ចាគៈ សទ្ធា សីល បញ្ញា សុត្តក្នុងការប្រព្រឹត្ត និងបដិបត្តិប្រចាំថ្ងៃ  ។

១៣. ដើម្បីធ្វើឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គមយើងត្រូវ៖

 • ត្រូវតែមានភាពយុត្តិធម៌នៅក្នុងសង្គម
 • ត្រូវលុបបំបាត់អំពើពុករលួយក្នុងសង្គម
 • អ្នកប្រព្រឹត្តបទល្មើសត្រូវទទួលទោសទណ្ឌ
 • រដ្ឋពលម្នាក់ៗមានសិទ្ធិចូលរួមបោះឆ្នោត
 • លុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គម
 • អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន កុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃជាដើម ។

១៤. ទស្សនវិជ្ជាចាំបាច់ណាស់សម្រាប់ជិវីតមនុស្សពីព្រោះបើយើងពិចារណាឲ្យជិតដល់ទៅយើងឃើញថាកាលណាបើយើងចង់ក្លាយមនុស្សប្រកបដោយវិចារណញាណ និងគតិវិញ្ញូ ។ ទស្សនវិជ្ជា ជួយយើងឲ្យស្គាល់ខ្លួនឯង ឲ្យស្គាល់លោកនេះ ពិសេសឲ្យចេះរៀបចំអាកប្បកិរិយាឲ្យសមស្រប សំដៅដឹកនាំខ្លួនទៅរកសុខ ។ មនុស្សកយើងម្នាក់ៗសុទ្ធតែត្រូវការទស្សនវិជ្ជាជាចាំបាច់ ដើម្បីត្រួសត្រាយនូវជីវភាពរបស់ពួកគេ ។

១៥. មូលហេតុដែលនាំឲ្យកើតឡើងអំពើហិង្សាក្នុងគ្រួសារគឺ៖

 • ស្រវឹងៈ ធ្វើឲ្យភ្លេចភ្លាំងនស្មារតី បាត់សតិប្តូរអត្តចរិតពីស្លូតទៅឈ្លើយ ឬសាហាវ ។
 • ភាពក្រីក្រៈ មានភាព ទ័លច្រក ខឹងសំបា មួម៉ៅ មានលក្ខណៈសុញគំនិត ។
 • និកម្មភាពៈ ការបណ្តាលចេញពី ការងារដោយធ្វើការមិនបានល្អគ្មានប្រាក់ចំណូល ។
 • ភាពអវិជ្ជាៈ អនក្ខរជន ល្ងង់ខ្លៅ មិនចេះពិចារណាថ្លឹងថ្លែង មានគំនិតទុទិដ្ឋិ ។
 • តណ្ហាៈ សំបូរទៅដោយកិលេស គិតមមែតែការរួមភេទ មានបញ្ហារោគចិត្ត ។
 • ការរើសអើងៈ លើការស្លៀកពាក់ ប្រកាន់ហួងហែង មានទស្សនៈផ្ទុយគ្នា ។​
 • បាត់អាជីពៈ មានការបាត់បង់ ការងារធ្វើបាត់បង់ ប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ  ។
 • ចរិតមនុស្សៈ មានលក្ខណៈកាចសាហាវ មិនរមទម ក្រេវក្រោធ អស្មិមានៈ  ប្រច័ណ្ឌ ។
 • គ្រឿងញៀនៈ ធ្វើឲ្យបាត់បង់ស្មារតី ទប់អារម្មណ៍មិនបានមិនអាចគ្រប់គ្រងខ្លួនបាន ។
 • ល្បែងស៊ីសងៈ មានភាពមួម៉ៅ នៅពេលលេងចាញ់ តប់ប្រម៉ល វិញ្ញាណមិនជាប់ខ្លួន  ។
 • រៀបការវ័យក្មេងៈ ការអប់រំនៅមានកម្រិត មិនទាន់យល់អំពីតម្លៃនៃការរៀបការឲ្យបានស៊ីជម្រៅ ប្រកាន់តែឈ្នះរៀងខ្លួន ជាដើម ។​

១៦. អំពើទាំងបីនៃគំនិតមាន៖

 • បញ្ញត្តិគឺជាបញ្ញត្តិម បណ្តុំគំនិតដែលបង្កើតឡើងសម្រាប់សម្គាល់លក្ខណអ្វីមួយ ។
 • ការវិនិច្ឆ័យគឺជាអំពើនៃគំនិត ដែលឲ្យមានលក្ខណៈទៅលើបញ្ញត្តិមួយ ឬជាចំណង់ដែលចង់បញ្ញត្តិពីរឬច្រើនភ្ជាប់គ្នា​។
 • វិចារគឺជាការប្រមូលផ្តុំវិនិច្ឆ័យពីរឬច្រើនឬជាការប្រមូលផ្តុំនូវគំនិតជាច្រើនដើម្បីឈានទៅរកការសន្និដ្ឋានអ្វីមួយ ។

១៧. សមាជិកគ្រួសារ ត្រូវមានលក្ខណៈគឺ៖

 • ត្រូវមានការអធ្យាស្រ័យ គ្នាទៅវិញទៅមក
 • ត្រូវមានភាពស្មោះត្រង់
 • មានសេរីភាពក្នុងការជ្រើសរើសគូស្រករ
 • ត្រូវមានការទទួលខុសត្រូវខ្ពស់
 • ចេះប្រើនូវពាក្យពេចន៍ សម្តីទន់ភ្លន់
 • ចេះប្រតិបត្តិ គោរព ឱនលំទោន ចាស់ទុំ
 • មាននូវសម្លៀកបំពាក់សមរម្យ
 • មានអាកប្បកិរិយាសុភាពរាបសា
 • ចេះគោរពសិទ្ធិគ្នារវាងបុរស និងស្រ្តី
 • ចេះគោរពស្រឡាញ់យក អាសារបងប្អូ​ន
 • ចៀសវាងនូវអំពើអបាយមុខទាំងឡាយ
 • ចេះទទួលស្គាល់នូវកំហុសរបស់ខ្លួន
 • ដឹងគុណចំពោះអ្នកដែលបានធ្វើ ល្អមកលើខ្លួនជាដើម ។

 

Comments

×

×

One more step

Please login to share your idea

Register Login