Ask
Websites Login
ពីប្រធានបទៈផ្នែកទីផ្សារ
ដោយ: ទីផ្សារ ​ នៅ 2019-06-04

ផ្នែកទីផ្សារ (ភាគ៤)


By: ទីផ្សារ on 2019-06-04

សំណួរ

១៦- តើដំណើរប្រព្រឹត្តនៃការអភិវឌ្ឍន៍ផលិតផលថ្មីមានប៉ុន្មានជំហាន ?

១៧- តើអ្វីទៅជាការបរាជ័យនៃផលិតផលថ្មីមួយអាចបណ្តាលមកពីមូលហេតុអ្វីខ្លះ ?

១៨- ដូចម្តេចដែលហៅថាថ្លៃ ?

១៩- តើមានកត្តាអ្វីខ្លះដែលមានឥទ្ធពលដល់ការសម្រេចចិត្តអំពីថ្លៃ ?

២០- តើគោលដៅនៃការកំណត់ថ្លៃផ្អែកទៅលើអ្វី ?

ចម្លើយ

១៦- ដំណើរប្រព្រឹត្តនៃការអភិវឌ្ឍន៍ផលិតផលថ្មីមាន៦ជំហាន គឺ ៖

  • ការបង្កើតគំនិត ដំណើរនៃការអភិវឌ្ឍន៍ផលិតផលថ្មីដែលចាប់ផ្តើមដោយគំនិតថ្មី ។
  • ការពិនិត្យជ្រើសរើស និងការវាយតម្លៃដំណាក់កាលដែលត្រូវផ្តើមជាមួយគោលដៅរបស់ក្រុមហ៊ុន ។
  • វិភាគអាជីវកម្ម ត្រូវពិនិត្យមើលហេតុផល លក់ការប៉ាន់ស្មាន កំរិតរីកចម្រើន ទីផ្សារភាពខ្លាំង និងភាពខ្សោយរបស់ផលិតផលថ្មី ។
  • កាអភិវឌ្ឍន៍ផលិតផលថ្មី ប្រយោជន៍នៃការបំលែងទៅជារូបរាងទម្រង់ផលិតផលត្រូវបានគូសគ្រោង ។
  • សាកល្បងទីផ្សារ ទាក់ទងទៅនិងការជ្រើសរើសកន្លែងទីប្រជុំជនពីមួយទៅបីកន្លែងយ៉ាងតិច តំបន់ណាដែលក្រុមហ៊ុនប្រុងនឹងត្រូវជ្រើសរើសទីផ្សារគោលដៅ ដើម្បីសាកល្បងផលិតផលនៅតំបន់នោះ ។
  • ការដាក់ទុកក្នុងការធ្វើអាជីវកម្ម ផលិតផលត្រូវបានរស់រានមានជីវិត  ឆ្លងផុតគ្រប់ជំហាននៃដំណាក់កាលរបស់ដំណើរការប្រព្រិត្តឹនៃវឌ្ឍន៍កម្ម ។

១៧- ការបរាជ័យនៃផលិតផលថ្មីមួយអាចបណ្តាលមកពីមូលហេតុដូចខាងក្រោម ៖

  • មើលស្រាលចំពោះគូរប្រគូតប្រជែង គឺជាកំហុសជាទូទៅ ។
  • ប្រញាប់ប្រញាលនាំទំនិញចូលទីផ្សារពេក ដោយមិនបានរៀបផែនការ Marketing ឲ្យបានពេញលេញ ។
  • មិនបានគិតលើចំណយថ្លៃដើម ។
  • ផលិតផលលើសគម្រោងដែលបានគិតទុក ។
  • គ្មានភាពរហ័សរហូនក្នុងការនាំទំនិញចូលកាន់ទីផ្សារឲ្យបានមុនគូរប្រគូតប្រជែង ។

១៨- ដែលហៅថាថ្លៃ គឺជាចំនួនលុយសរុបលដែលត្រូវបានគិតទៅឲ្យ​ផលិតផល ឬសេវាកម្មណានោះ ។

១៩- មានកត្តាជាច្រើនដែលមានឥទ្ធពលដល់ការសម្រេចចិត្តអំពីថ្លៃមានដូចជា ៖

  • គោលបំណងរបស់ក្រុមហ៊ុន
  • ភាគផ្សំផ្សេងទៀតនៃ Marketing Mix
  • ថ្លៃដើម
  • សញ្ញក្ខ័ននៃអតិថិជន
  • បញ្ហាច្បាប់និង និយ័តកម្ម ។

២០- គោលដៅនៃការកំណត់ថ្លៃផ្អែកទៅតាមរយៈ​ កំរិតសមត្ថភាពរបស់ក្រុមហ៊ុនអាជីវកម្ម​ និងគោលដៅនៃការធ្វើ Marketing ដោយផ្សាយភ្ជាប់ទៅនិងនិន្នាការទៅរកប្រាក់ចំណេញ និន្នាការទៅរកការលក់ និន្នាការផ្អែកទៅលើការប្រកួតប្រជែង ។

តភាគ

Comments

×

×

One more step

Please login to share your idea

Register Login