Ask
Websites Login
ពីប្រធានបទៈផ្នែកទីផ្សារ
ដោយ: ទីផ្សារ ​ នៅ 2019-06-10

ផ្នែកទីផ្សារ (ភាគ១៤)


By: ទីផ្សារ on 2019-06-10

សំណួរ

៦៦- តើការសម្រេចចិត្តធ្វើ Marketing ដោយប្រយោលមានប៉ុន្មាន ? អ្វីខ្លះ ?

៦៧- តើដំណើរការនៃការទាក់ទង Marketing មានប៉ុន្មាន ? អ្វីខ្លះ ?

៦៨- តើការសម្រេចចិត្តលើការផ្សារពាណិជ្ជកម្មមានប៉ុន្មាន ? អ្វីខ្លះ ?

៦៩- តើការសម្រេចចិត្តលើការផ្សាព្វផ្សាយជាសាធារណៈមានប៉ុន្មាន ?

៧០- តើការសម្រេចចិត្តទូទៅនៃការផ្សាយលក់មានប៉ុន្មាន ?​ អ្វីខ្លះ ?

៧១- តើអថេរជាអ្វី ?

៧២- តើជំនាញទីផ្សារ(អ្នកលក់) មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ចម្លើយ

៦៦- ការសម្រេចចិត្តធ្វើ Marketing ដោយប្រយោលមាន៥គឺ ៖

  • Chanel length ទំហំច្រកបែងចែក
  • ប្រភពនៃច្រកបែងចែក
  • ជ្រើសយកច្រកបែងចែក
  • គ្រប់គ្រងច្រកបែងចែក គឺគ្រប់គ្រងពួកលក់ដុំ និងរាយ
  • វាយតម្លៃច្រកបែងចែក គឺវាយតម្លៃអ្នកលក់ដុំ និងរាយ

៦៧- ដំណើរការនៃការទាក់ទង Marketing មាន៨គឺ ៖

  • គោលបំណង Marketing
  • យុទ្ធសាស្ត្រ Marketing
  • ទីផ្សារគោលដៅ
  • បញ្ចប់នៃការទាក់ទង
  • គោលដៅនៃការទាក់ទង
  • ទំនាក់ទំនងចំរុះ
  • កម្មវិធីទំនាក់ទំនងរួមមាន

                - ផ្សាយពាណិជ្ជកម្ម

                - ការផ្សព្វផ្សាយលក់

                - គ្រប់គ្រងកម្លាំងលក់

                - ទំនាក់ទំនងសាធារណៈ

  • ការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ

៦៨- ការសម្រេចចិត្តលើការផ្សារពាណិជ្ជកម្មមាន៥គឺ ៖

  • កំណត់គោលដៅនៃការផ្សាយ
  • កំណត់ថវិការសម្រាប់ការផ្សាយពាណិជ្ជកម្ម
  • រៀបចំសាលនៃការផ្សារយ
  • ឧបករណ៍ផ្សាយពាណិជ្ជកម្ម រួមមាន ៖

               - ភាពចូលដល់ មានដូចជា ៖ ចូលទៅដល់អតិថិជន ចូលដល់ញឹកញាប់

               - ប្រភេទនៃប្រព័ន្ធចាក់ផ្សាយពាណិជ្ជកម្ម មានដូចជា ៖ ទូរទស្សន៍ វិទ្យុ ការសែត...

  • វាយតម្លៃទៅលើប្រសិទ្ធភាពនៃកម្មវិធីផ្សាយ ។

៦៩- ការសម្រេចចិត្តលើការផ្សាព្វផ្សាយជាសាធារណៈមានដូចជា ៖

  • កំណត់គោលបំណងនៃការផ្សព្វផ្សាយជាសាធារណៈ
  • ជ្រើសរើសឧបករណ៍សម្រាប់ទំនាក់ទំនង ឬផ្សព្វផ្សាយជាសាធារណៈ
  • ការនិយាយជាសាធារណៈ
  • បង្កើតសារ និងខ្សែរឿង
  • អនុវត្តវិធីផ្សព្វផ្សាយជាសាធារណៈត្រួតពិនិត្យ
  • វាយតម្លៃទៅលើកម្មវិធីផ្សព្វផ្សាយជាសាធារណៈ

៧០- ការសម្រេចចិត្តទូទៅនៃការផ្សាយលក់មាន៦គឺ ៖

  • កំណត់គោលដៅ និងគោលបំណងនៃការផ្សព្វផ្សាយ
  • រៀបចំកញ្ចប់ថវិការសម្រាប់ការផ្សាយលក់
  • ត្រូវលក្ខខណ្ឌនៃការផ្តល់រង្វាន់
  • ការជ្រើសរើសឧបករណ៍ផ្សព្វផ្សាយ
  • សាកល្បងកម្មវិធីដំបូង
  • វាយតម្លៃកម្មវិធីផ្សព្វផ្សាយការលក់

៧១- អថេរគឺនិយាយដល់អ្នកប្រើប្រាស់មាន៤គឺ ៖

ក- កត្តាទីតាំងភូមិសាស្រ្ត

  • អន្តរជាតិ
  • ជាតិ
  • ជនបទ ទីក្រុង

ខ- កត្តាប្រជាសាស្រ្ត

  • អាយុ
  • ភេទ
  • វដ្តជីវិតគ្រួសារ
  • ប្រាក់ចំណូល
  • ការងារមុខរបរ
  • ការអប់រំ
  • សាសនា
  • ជាតិសាសន៍
  • សញ្ជាតិ

គ- កត្តាចិត្តសាស្រ្ត

  • វណ្ណសង្គម
  • របៀបរស់នៅ
  • បុគ្គលិកលក្ខណៈ

ឃ- កត្តាឥរិយាបទ

  • ការស្វែងរកអត្ថប្រយោជន៍ពីផលិតផល
  • ស្ថានភាពរបស់អ្នកប្រើប្រាស់
  • អត្រាប្រើប្រាស់
  • ភាពស្មោះត្រង់ចំពោះផលិតផល
  • ឱកាសពិសេសៗ

៧២- ការធ្វើអាជីវកម្មតាំងពីមុន គឺជាការធ្វើដើម្បីគ្រាន់តែអ្នកណាចង់មកទិញ ឬអ្នកណាមិនទិញក៏មិនខ្វល់ ឬខ្វះ​មធ្យោបាយ​​ដើម្បីលក់ផលិតផលរបស់ពួកគេទៅកាន់អតិថិជន ។ ប៉ុន្តែបច្ចុប្បន្ននេះ ជំនាញផ្នែកលក់ ឬ​ទីផ្សារ​គឺជា​ជំនាញ​មួយយ៉ាងសំខាន់ក្នុងការដែលធ្វើឱ្យជំនួញមានភាពជោគជ័យ ។ តើជំនាញនោះមានគុណសម្បត្តិ និង​​គុណ​វិបត្តិអ្វី​ខ្លះ ? សូមអានូវកិច្ចសម្ភាសន៍ជាមួយ កញ្ញា អ៊ូ មិថុនា ដែលមានជំនាញ​ជាអ្នកលក់នៅ​រាជធានី​ភ្នំពេញដូចតទៅ ៖

             ក- តាំងពីកុមារភាពតើកញ្ញាចង់ធ្វើអ្វីជាងគេ ? (សា្ថភាពគ្រួសារផង)

តាំងពីកុមារភាព នាងខ្ញុំចង់ក្លាយជាមនុស្សជោគជ័យម្នាក់ពិសេសផ្នែកជំនួញ ថ្វីបើនាងខ្ញុំមិនមែន​ជាកូន​អ្នក​ជំនួញ​​ធំក៏ដោយ។ នាងខ្ញុំជាកូនពៅនៅក្នុងគ្រួសារដែលមានបងប្រុសបួននាក់ និងបងស្រីម្នាក់ ។ លោក​ប៉ានាង​ខ្ញុំធ្លាប់ធ្វើជាអ្នកបើកបរគ្រឿងចក្រ ឯអ្នកម៉ាក់ជាអ្នកលក់ដូរតិចតួចនៅផ្ទះ ។

             ខ- ពេលចូលរៀនតើកញ្ញារៀននៅសាលាណាហើយចាប់យកជំនាញអ្វី ?

នៅសាកលវិទ្យាល័យ នាងខ្ញុំបានចាប់យកជំនាញពីរ ៖ ១. សាកលវិទ្យាល័យបញ្ញាសាស្រ្តគឺនាងខ្ញុំចាប់​យក​ជំនាញ អក្សរសាស្រ្តអង់គ្លេស ។ ២.នៅវិទ្យាស្ថានអប់រំកម្ពុជា នាងខ្ញុំចាប់យកជំនាញគ្រប់គ្រងពាណិជ្ជកម្ម ។

             គ- ហេតុអ្វីបានជាចាប់យកជំនាញនោះ ?

ដើម្បីអភិវឌ្ឍខ្លួនស្របទៅតាមតម្រូវការសង្គម និងឆ្ពោះទៅកាន់គោលដៅជីវិតដែល​នាងខ្ញុំ​បានកំណត់ទុក ។

             ឃ- មុននឹងធ្វើការជាអ្នកលក់ តើកញ្ញាមានបទពិសោធន៍ការងារអ្វីទៀតដែរឬទេ ?

នាងខ្ញុំធ្លាប់ធ្វើការនៅក្រុមហ៊ុនដឹកជញ្ជូន Famous Global Logistic Co., Ltd. ប្រមាណជាមួយឆ្នាំកន្លះ ខាងផ្នែក Trade Lane Executive បន្ទាប់មកប្តូរមកធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនធានារ៉ាប់រងសុវណ្ណាភូមិឡាយប្រមាណជាជិតពីរឆ្នាំ ។ បច្ចុប្បន្ននាងខ្ញុំធ្វើការនៅក្រុមហ៊ុន EBM Co., Ltd. ខាងផ្នែក Senior Sales & Marketing Executive ។

              ង- តើហេតុអ្វីបានជាកញ្ញាប្តូរការងារមកជាអ្នកលក់ ? ដោយសារប្រាក់ខែច្រើន ?

ការងារជាអ្នកលក់ នាងខ្ញុំអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន មិនត្រឹមតែប្រាក់ខែ តែឱកាសក្នុង​ការចាប់​យក​​ចំនេះដឹងថ្មីៗ និងការចូលរួមក្នុងសង្គម ។

              ច- តើការងារជាអ្នកលក់មានផលវិបាកអ្វី ? និងគុណសម្បត្តិអ្វីខ្លះ ?

អាជីពជាអ្នកលក់ត្រូវបានមនុស្សភាគច្រើនរើសអើងជាងផ្នែកផ្សេងៗក្នុងក្រុមហ៊ុន ។ ការមិនឲ្យត​ម្លៃនេះបានធ្វើ​ឲ្យអ្នកកាន់​ផ្នែកលក់មានសម្ពាធ និងបាក់ទឹកចិត្ត ។

បញ្ហាប្រឈមមុខធំបំផុតចំពោះអ្នកកាន់ផ្នែកលក់គឺបញ្ហាសម្ពាធការងារ និងស្រ្តេស ។ ប្រសិនបើអ្នកលក់ប្រឹង​ខ្លាំង​ដើម្បីជំនះនូវ target ឬ គោលដៅដែលមេក្រុម ឬក្រុមហ៊ុនដាក់ឲ្យពួកគាត់នឹងមាន​សម្ពាធជា​ច្រើន​ពីគ្រប់​ភាគីទាំងអស់ ។ ប្រសិនបើអ្នកចង់បានភាពឯករាជខ្ពស់ អ្នកប្រាកដជាអាចធ្វើបាននៅក្នុងអាជីពផ្នែកលក់នេះ ព្រោះអាជីព​ជា​អ្នកលក់ប្រៀបដូចអ្នកកំពុងដំណើរការអាជីវកម្មខ្នាតតូចរបស់អ្នក ហើយមានទំនួលខុសត្រូវដូចសហគ្រិន ប៉ុន្តែវាក៏បានផ្តល់ជាផលវិបាកផងដែរសម្រាប់អ្នក ព្រោះអ្នកក៏ត្រូវទទួលខុសត្រូវយ៉ាង​ធំផងដែរចំពោះ​ទំនាក់​ទំនង​របស់អ្នក, ប្រាក់ចំណូលរបស់អ្នក, និងទិដ្ឋភាពផ្សេងទៀត​ រួមមានការប្រកួតប្រជែង​ពីសំណាក់​មិត្តរួម​អាជីព ។​

ម៉ោងពេលធ្វើការរបស់អ្នកលក់មិនជាជាក់លាក់ដូចអ្នកដ៏ទៃឡើយ ។ គាត់ត្រូវធ្វើការ​ហាលខ្យល់ ហាលភ្លៀង ចេញក្រៅ ចូលក្នុងដើម្បីសម្រេចគោលដៅរបស់គាត់ ។​ ដូចនេះពួកគាត់គ្មានពេល​វេលាគ្រប់គ្រាន់​សម្រាប់ខ្លួន​ឯង និងគ្រួសារផងទេ ។ វាជាភាពជាក់ស្តែងដែលមនុស្សភាគច្រើនគិតថាការលក់ ឬអ្នកដែលមាន​អាជីពជាអ្នក​លក់​ទទួល​បានចំណូល​ខ្ពស់ ។ ជឿ ឬមិនជឿនេះអាចជាគុណវិបត្តិចម្បងនៃការលក់ខណៈពេលដែល​គ្រប់​គ្នាមិនបានដឹងទេថា អ្នកលក់​ត្រូវបាន​ក្រុមហ៊ុនផ្តល់ប្រាក់ខែថេរ ប៉ុន្តែបើគាត់​អាចសម្រេច​ដល់ Target ដែលក្រុមហ៊ុនបានដាក់​ឲ្យនោះ​គាត់​អាច​ទទួលបាន​ប្រាក់​លើក​ទឹកចិត្ត​ច្រើន​ជាង​ប្រាក់​ខែជាច្រើនដង ។ នេះមានន័យថាគាត់នឹង​បានប្រាក់​កម្រៃដូច​ជាអ្នក​ធ្វើការ និងប្រាក់លើកទឹកចិត្តជាច្រើនប្រសិនបើការលក់របស់គាត់ល្អ ប៉ុន្តែប្រសិន​បើការលក់​របស់គាត់​មិនសូវ​ល្អឬអាក្រក់បំផុត គាត់​អាច​នឹង​ប្រឈមមុខនឹងការចាយវាយមិនគ្រប់គ្រាន់ ។

បើនិយាយពីគុណសម្បត្តិវិញ ក្នុងនាមជាអ្នកលក់គឺភាពសប្បាយរីករាយ ជាមូលហេតុចម្បងនៃអាជីពជាអ្នកលក់ ព្រោះការងារជាអ្នកលក់មាន​ភាពរស់វើកជាង​ផ្នែកផ្សេងៗ បើទោះជាបរិយាកាសពេលខ្លះមានភាពតានតឹង ប៉ុន្តែមានភាពរស់រវើកនិងសម្បូរបែប ។

អ្នកលក់ត្រូវបានគេទទួលស្គាល់ និងឲ្យតម្លៃខ្លាំង​នៅពេលដែល​ពួកគាត់​អាច​សម្រេចគោលដៅក្រុមហ៊ុន​បាន​ជោគជ័យ ហើយគាត់ក៏ត្រូវបានទទួលស្គាល់​ពីមជ្ឈដ្ឋាន​ខាង​ក្រៅ​ផង​ដែរ​ ដោយសារភាព​ទទួលខុស​ត្រូរខ្ពស់​របស់ពួកគាត់ ។ នេះគឺជាអារម្មណ៍ដ៏អស្ចារ្យមួយរបស់​អ្នក​លក់ ដែលស្តែងចេញពីការខិតខំរបស់គាត់ការលក់មិនផ្តោតសំខាន់ខ្លាំងលើកម្រិតនៃការសិក្សាជំនាញ និងគុណសម្បត្តិ​នោះទេ ប៉ុន្តែ​វា​ក៏បាន​ផ្តោត​លើវិធីសាស្រ្តរបស់អ្នកលក់ផងដែរ ។ អ្នកលក់មានសេរីភាពក្នុងការធ្វើអ្វីៗ​ ដែលពួកគាត់ចង់ដើម្បី​សម្រេច​បាន​នូវគោលដៅរបស់គាត់ ។ វាមិនមែនជារឿងចម្លែកទេដែល​អ្នកលក់ខ្លះត្រូវចំណាយពេលមួយ ឬពីរម៉ោងប៉ុណ្ណោះ​ដើម្បីធ្វើការងារ ឬចេញចូលក្នុង​កន្លែង​ធ្វើការ ដរាបណាពួកគាត់ធ្វើការបានល្អ ។

អ្នកលក់ភាគច្រើន មិនគិតរឿងប្រាក់បៀវត្សន៍ជាធំទេ តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និង​អស្ចារ្យ​សម្រាប់​ពួកគាត់គឺ ការទទួលបាននូវរង្វាន់ជាការ​លើកទឹកចិត្តពីការខិតខំ​របស់​ពួក​គាត់​ក្នុង​ការ​បំពេញការងារ ។ ប្រសិនបើពួក​គាត់​ប្រឹងប្រែងធ្វើការ ឬ “work smart and work hard” គាត់នឹងទទួលបាន​រង្វាន់ច្រើនជាង​ប្រាក់​ខែ​ទៅ​ទៀត ការងារផ្នែកលក់គឺជាការងារមួយដែលមានសុវត្ថិភាពជាងនៅក្នុងក្រុមហ៊ុន ដ៏រាបណាបុគ្គលម្នាក់នោះ មាន​ជំនាញ​ផ្នែកលក់គ្រប់គ្រាន់ និងច្បាស់លាស់ ។ ពួកគាត់អាចធ្វើការផ្លាស់ប្តូរទីតាំងការងារ ឬក្រុមហ៊ុន ដើម្បី​អភិវឌ្ឍជំនាញ​របស់ខ្លួន និងដើម្បីបង្កើនចំនូលបានប្រសើរជាងមុន ប្រសិនបើពួកគាត់មានជំនាញលក់ និង​បច្ចេកទេស​លក់​ល្អ ទោះគាត់ផ្លាស់ប្តូរទៅលក់ផលិតផល ឬសេវាកម្មផ្សេងៗយ៉ាងណាក៏ដោយ ។

              ឆ- តើកញ្ញាគិតថាធ្វើការនេះរហូត ឬចង់ផ្តាស់ប្តូរវា ?

ការងារផ្នែកលក់មានគ្រប់រូបភាព មិនថាអ្នកឈរក្នុងឋានៈជាអ្វីគ្រាន់តែការផ្តោត​តិច ឬ ច្រើន​ទៅតាម​ស្ថានភាព​ជាក់ស្តែង ។ ត្រលប់មកវិញ ការងារផ្នែកលក់សម្រាប់នាងខ្ញុំ នឹង​មាន​ដំណើរការរហូត បើទោះជា​នាងខ្ញុំនៅ​ថ្ងៃមុខ​ជាម្ចាស់ក្រុមហ៊ុនក៏ដោយ ។

Comments

×

×

One more step

Please login to share your idea

Register Login