Ask
Websites Login

សំណួរ

១- ដូចម្តេចដែលហៅថាការកាត់ចំណែកទីផ្សារ ? តើគេកាត់ចំណែកទីផ្សារដោយរបៀបណា ?

២- អ្វីទៅជាបែបបុរាណ ?

៣- អ្វីទៅជាបែបទំនើប ?

៤- តើទីផ្សារមានប៉ុន្មានប្រភេទ ?

៥- តើយុទ្ធសាស្រ្តក្នុងការជ្រើសរើសទីផ្សារគោលដៅមានប៉ុន្មាន ?

ចម្លើយ

១- ការកាត់ចំណែកទីផ្សារ គឺជាការប្រមូលផ្តុំព្រមទាំងការយកចិត្តទុកដាក់ទៅលើអតិថិជន ។

            + គេកាត់ចំណែកទីផ្សារដោយវិធីពីរយ៉ាងគឺ ៖

  • កាត់តាមថេរៈវេលាកំណត់លើភូមិសាស្រ្ត ប្រជាសាស្រ្ត ស្ថានភាពផ្លូវចិត្ត និងឥរិយាបថ
  • កាត់បែងចែកតម្លៃទីផ្សារនៃអថេរតាមប្រភេទ

២- បែបបុរាណ គឺជាការយកកន្លែងជាក់ស្តែងចេញនូវដំណើរការដោះដូរទំនិញការលក់និងកន្លែង ហើយរវាងអ្នកទិញ និងអ្នកលក់ជួបគ្នា (លំនាំតាមប្រពៃណីបុរាណ) ។

៣- បែបទំនើប គឺជាកន្លែងសមរភូមិអាជីវកម្មរវាងអាជីវករ នឹងក្រុមហ៊ុនប្រមើលមើលតម្រូវការរបស់អតិថិជន និងការវាយតម្លៃអាជីវកម្មរបស់ខ្លួន (ផ្សារទំនើប) ។

៤- ទីផ្សារមាន២ប្រភេទគឺ ៖

  • ទីផ្សារប្រើប្រាស់អ្នកទិញប្រើប្រាស់បានទាញផលប្រយោជន៍ផ្ទាល់ពីផលិតផលដែលបានទិញនិងដើម្បីលក់ទៅវិញ
  • ទីផ្សារឧស្សាហកម្ម អាជីវករឬក្រុមហ៊ុនដែលទិញផលិតផលសម្រាប់ក្នុងការផលិតកម្ម និងប្រតិបត្តិការលក់វិញ ។

៥- យុទ្ធសាស្រ្តក្នុងការជ្រើសរើសទីផ្សារគោលដៅមាន២គឺ ៖

  • ត្រូវចាត់ទុកទីផ្សារជាអង្គភាពតែមួយ
  • ជ្រើសរើសទីផ្សាររងមួយដើម្បីធ្វើជាទីផ្សារគោលដៅ

តភាគ

Comments

×

×

One more step

Please login to share your idea

Register Login