Ask
Websites Login

Answer 1


user icon Khmer Literature 2018-01-31

ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យមាឃបូជា៖

 

ក.មាឃបូជា គឺជាពិធីបុណ្យក្នុងខែមាឃ។ ឈ្មោះបុណ្យនេះសម្រាប់ពុទ្ធសាសនា។ ធ្វើក្នុងថ្ងៃពេលបូណ៌មី ខែមាឃ រំលឹកដល់សាវកសន្និបាត “ការប្រជុំសាវក” នៃព្រះសម្មាសម្ពុទដែលហៅថា “ចាតុរង្គសន្និបាត” គឺ៖

  • ថ្ងៃនោះព្រះចន្ទចរចូលដល់មាឃនក្សត្រ(ថ្ងៃពេលបូណ៌មី ខែមាឃ)
  • ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់
  • ព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គឥតបានកំណត់ព្រះបរមសាស្តាប់ក៏ស្រាប់មកប្រជុំក្នុងតំណាក់កាលព្រះបរមសាស្តា
  • ព្រះភិក្ខុសង្ឃទាំងអស់នោះសុទ្ធតែជាព្រះអរហន្ត

ការប្រជុំអង្គបួននេះក្នុងពុទ្ធសម័យមានតែម្តងគត់ក្នុងវេលា ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងឱវាទបាតិមោក្ខ។ ពួកពុទ្ធមា​ មកជនគ្រប់ប្រទេសក្នុងសាសនកាលរៀងមកកំណត់យកថ្ងៃពេញ បូណ៌មីខែមាឃរាល់ឆ្នាំ ថាជាថ្ងៃសំខាន់មួយក្នុងការធ្វើបូជា៖ ថ្ងៃមាឃបូជា ធ្វើមាឃបូជា បុណ្យមាឃបូជា។

បុណ្យមាឃបូជាធ្វើឡើងរំឮកដល់ជំនាន់ព្រះសម្មាសម្ពុទ្ធ ទ្រង់ដាក់អាយុសង្ខារនៅចំពោះមុខមារថា ចាប់តាំងពីថ្ងៃនេះតទៅទៅ ៣ខែ ទៀតតថាគតបរិនិព្វាហើយ។ មានសេចក្តី អស្ចារ្យរហូតដល់មានការកក្រើករំពើកញាប់ញ័រ ប្រថពីដើម។ ទ្រង់ដាក់អាយុសង្ខារនៅថ្ងៃអាទិត្យពេលបូណ៌រមី ១៥កើត ខែមាឃ ឆ្នាំម្សាញ់ និងរំឮកដល់កាលដែលព្រះអង្គទ្រង់ធ្វើចាតុរង្គសន្និបាត សំដែងឱវាទបាតិមោក្ខចំពោះភិក្ខុក្នុងវត្តវេឡុវ័ន។

 

ខ.ពិសាខបូជា ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំឮកដល់ពុទ្ធសមណគោតមបរគ្រូ នាថ្ងៃ១៥កើតពេញបូណ៌មី ខែវិសាខ​ដែលពុទ្ធសាសនិក រួមមាន ព្រះសង្ឃ គ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហោកុសលដ៏ប្រសើរ។ ការប្រារព្ធពិធី បុណ្យវិសាខបូជានេះនាថ្ងៃទី១៥កើតពេលបូណ៌មី ខែវិសាខអាស្រ័យដោយលោកអ្នកប្រាជ្ញ ខាងព្រះពុទ្ធសាសនាបានកំណត់ទុកក្នុង គម្ពីរបឋមសម្ពោធិ ថាជាមង្គលភិលក្ខិកាលគឺជាថ្ងៃមហោមង្គល ត្រូវនឹងថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូ៖

  • ទ្រង់ប្រសូត្រចាកឧទរព្រះមាតា៖ ក្នុងសួនលុម្ពិនី ត្រង់ព្រំប្រទល់នៃ នគរកបិលពស្តុ និងនគរទេវទហៈ ក្រោមដើម សាលព្រឹក្សមូយដើម នាថ្ងៃសុក្រ ទី១៥កើត ខែវិសាខ ឆ្នាំច ៦២៣ ឆ្នាំមុនគ.ស។
  • ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញាណ៖ ក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា នៅថ្ងៃពុធ ១៥កើតខែវិសាខ ឆ្នាំរកា ៥៨៨ឆ្នាំមុនគ.ស ក្រោមដើមពោធិព្រឹក្សក្បែរស្ទឹងនេរញ្ជរា ហើយទ្រង់ក៏មានព្រះនាមជា ព្រពុទ្ធ រហូតមកដល់សព្វថ្ងៃនេះ។
  • ទ្រង់រំលត់ខន្ធចូលទៅកាន់ព្រះបរិនិព្វាន៖ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សានៅថ្ងៃអង្គារ ១៥កើតខែវិសាខ ឆ្នាំរកា ៥៤៣ឆ្នាំមុនគ.ស ក្រោមដើមសាលព្រឹក្សទាំងគូខាងលិចក្រុងកុសិនារា គឺកុសិនគរឬកស្សិ ដែលស្ថិតនៅចម្ងាយ ៩គីឡូម៉ែត្រពីក្រុងគោរក្ខបូរ នៅប៉ែកឧត្តរនៃប្រទេសឥណ្ឌា។ តាំងពីពេលនោះមកព្រះពុទ្ធសាសនាត្រូវបានប្រកាសជាផ្លូវការ។

សម្តេចព្រះបរមសាស្ត្រាចារ្យរបស់យើង ទ្រង់ប្រសូត្រត្រាស់ដឹង និងចូលបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេលបូណ៌មី ខែវិសាខ ទាំងអស់ គឺប្លែកតែឆ្នាំតែប៉ុណ្ណោះ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login