Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាសិស្សពូកែផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា

សម័យប្រឡង ២០ ធ្នូ ២០១៥

ថ្នាក់ទី១២ (ទូទាំងប្រទេស)

១.តើពុទ្ធប្រវត្តិសង្ខេបចែកចេញជាប៉ុន្មានដំណាក់? ចូរៀបរាប់ដំណាក់កាលនីមួយៗ។

២.ហេតុអ្វីបានជានៅក្នុងសង្គមខ្មែរយើង គេចាត់ទុកស្ត្រីជាធំ?

៣.ក.ដូចម្តេចហៅថាមង្គល?

ខ.មង្គលទី១៥គឺជាការបរិច្ចាគទាន។ តើទានមានប៉ុន្មាន? ចូរពន្យល់។

៤.រាជាធានីជាមជ្ឃមណ្ឌលនៃចរាចរណ៍និងបន្លាស់ទី។

ក.តើរាជធានីភ្នំពេញមានប៉ុន្មានខណ្ឌ? អ្វីខ្លះ?

ខ.ចូរអ្នកបង្ហាញពីដំណោះស្រាយនៃបញ្ហាចរាចរណ៍និងបំលាស់ទីដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ។

 

ចម្លើយ

១.កំណើត

  • បិតាព្រះនាមសុទ្ធោទន៍ និងមាតា សិរិមហាមាយា
  • បដិសន្ធិ ថ្ងៃព្រហស្បតិ៍ ទី១៥ កើត ខែអាសាធ ឆ្នាំ រកា
  • ប្រសូត្រ នៅថ្ងៃសុក្រ ទី១៥កើត ខែពិសាខ ឆ្នាំច
  • ប្រសូតបាន ៥ថ្ងៃ មានព្រហ្ម៨នាក់ ថ្វាយនាមថា សទ្ធាថ៍ ប្រែថា អ្នកសម្រេចប្រយោជន៍

ត្រាស់ដឹង

  • ព្រះជន្ម១៦ព្រះវស្សា រៀបអភិសេកជាមួយព្រះនាងពិម្តាយយសោធរា
  • ព្រះបិតាសង់ប្រាសាទ៣ថ្វាយ តម្រូវតាមរដូវ (ក្តៅ រងារ រំហើយ)
  • ទេពនិមិត្ត៤យ៉ាង គឺមនុស្ស ជរា ឈឺ ស្លាប់ និងបួស
  • ព្រះជន្ម ២៩ព្រះវស្សា ព្រះអង្គចេញសាងផ្នួស
  • ព្រហ្មកោណ្ឌញ្ញ និងកូន៤នាក់ទៀត មានសទ្ធាបួសដែ “បញ្ចវគីយ”
  • សាកល្បងរៀនធម៌ជាមួយតាបសពីរនាក់ ឈ្មោះថាអាឡាតាបស និងឧទកតាបសមិនបានលទ្ធផល
  • ព្រះអង្គធ្វើទុក្ករកិរិយា៦វស្សា
  • ព្រះអង្គទ្រង់ត្រាស់ដឹងនៅឆ្នាំ រកា ក្នុងព្រះជន្ម៣៥វស្សា

ធម្មទេសនា

ព្រះអង្គបំពេញពុទ្ធកិច្ច៥យ៉ាងក្នុងរយៈពេល៤៥វស្សា

  • ពេលព្រឹកបិណ្ឌបាត
  • ពេលរសៀលសម្តែងធម្មទេសនា
  • ពេលព្រលប់ទ្រង់ប្រទានឱវាទធម៌ដល់ភិក្ខុសង្ឃ
  • ពេលពាក់កណ្តាលអាធ្រាតុដោះប្រស្នាពួកទេវតា
  • ពេលទៀបភ្លឺប្រមើលមើលនិស្ស័យសត្វលោក

ព្រះនិព្វាន

  • ព្រះអង្គចូលបរិព្វាន នៅថ្ងៃទី ១៥កើត ខែ ពិសាខ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម៨០ព្រះវស្សា។

 

២.សង្គមខ្មែរយើង គេនិយមឬជាសង្គមចាត់ស្ត្រីជាធំពីបុរាណ។ មេនិយមជាការនិយមស្រ្តីជាធំឬជាមង្គល មានភស្តុតាងជាច្រើនបញ្ជាក់ដូចខាងក្រោម៖

ក.ភាសា៖ មេទ័ព មេភូមិ

ខ.ប្រើក្នុងស្ថាបត្យកម្ម៖ មេដំបូល មេទ្វារ..

គ.ទំនៀមទម្លាប់ប្រពៃណី៖ បុរសទោដណ្តឹងស្ត្រី ខាងស្រីគេហៅថាខាងលើ ខាងប្រុសគេហៅថាខាងក្រោម។

ឃ.ពាក្យស្លោកឬសុភាសិត៖ សំណាបយោកដីស្រីយោងបុរស ស្ត្រីជាមាតាពិភពលោក

ង.ប្រវត្តិសាស្ត្រ៖ ព្រះនាងឥន្ទ្រទេវី ព្រះថោងនាងនាគ

ច.អក្សរសិល្ប៍៖ រឿងភ្នំប្រុសភ្នំស្រី រឿងមាយើង

 

៣.ការធ្វើទានបានដល់ការធ្វើធំណោយពីរយ៉ាងគឺ៖

ក.អាមិយទានមាន

  • បិណ្ឌិតបាតៈ គ្រឿងបរិភោគ មានស្បៀងអាហារទទួលទាន
  • ស្បង់ចីវរៈ គ្រឿងដណ្តប់សំរាប់បិទបាំងកាយមានសំលៀកបំពាក់
  • សេនាសនៈ គ្រឿងស្នាក់អាស្រ័យ មានទីជំរក គ្រឿងសង្ហារឹម
  • គិលានភេសជ្ជៈ ថ្នាំសង្កូវសំរាប់ព្យាបាលរោគ និងទឹកដោះគោ ទឹកផ្លែឈើ

ខ.ធម្មទាន

  • សំដែងធម៌ទេសនាដើម្បីអប់រំទូន្មានឱ្យស្គាល់ខុសត្រូវ ស្គាល់បុណ្យបាប
  • វិបស្សសនាធុរៈ ធ្វើកម្មដ្ធាន អប់រំផ្លូវកាយ ផ្លូវចិត្ត ផ្ចង់អារម្មណ៍
  • រក្សាសីលៈអប់រំមនុស្សឱ្យប្រព្រឹត្តនូវអំពើល្អមានសីល សមាធិ បញ្ញា
  • ផ្តល់ពុទ្ធិៈ ចំណោះដឹង ផ្តល់គំនិត ផ្តល់យោបល់ និងផ្តល់មធ្យោបាយជាគន្លឹះសំរាប់ដោះស្រាយបញ្ហាឬល្បិចទូទៅ

 

៤.រាជធានីភ្នំពេញជាមជ្ឃមណ្ឌលនៃចរាចរណ៍និងបំលាសទី

ក.បច្ចុប្បន្នកាលរាជធានីភ្នំពេញមានខណ្ឌចំនួន១២គឺ៖

១.ខណ្ឌចំការមន

២.ខណ្ឌដង្កោ

៣.ខណ្ឌដូនពេញ

៤.ខណ្ឌទួលគោក

៥.៧មករា

៦.ខណ្ឌពោធិ៍សែនជ័យ

៧.ខណ្ឌមានជ័យ

៨.ខណ្ឌឬស្សីកែវ

៩.ខណ្ឌសែនសុខ

១០.ខណ្ឌច្បារអំពៅ

១១.ខណ្ឌជ្រោយចង្វារ

១២.ខណ្ឌព្រែកព្នៅ។

ខ.១.មជ្ឃមណ្ឌលនៃចរាចរណ៍

  • សាលារាជធានីភ្នំពេញ និងមហាជនស្ម័គ្រចិត្តរួមចំណែកចេញថរិកា ៥០ + ៥០ដើម្បីធ្វើ និងពង្រីកផ្លុវឱ្យបានទូលាយ ស្អាតស្រួលធ្វើដំណើរជាងមុន
  • ធ្វើគំនូសខឿនកណ្តាលខណ្ឌចែកផ្លូវសំខាន់ៗដែលមាននៅកក្នុងក្រុង
  • រៀបចំជួសជុលកែលំអភ្លើងបញ្ជាចរាចរណ៍តាមបែបថ្មីទំនើបចំនួន ៥០កន្លែង
  • ស្ថាបនាស្ពានស្ទឹងមានជ័យធំជែងមុន សង់ស្ពានភ្លោះ (ស្ពានព្រះមនុវង្សថ្មី) និងសង់ស្ពានអាកាសត្រង់រង្វង់មូល ក្បាលថ្នល់
  • សង់ស្ពានផ្លូវក្រោមដី
  • កែលំអរប្រព័ន្ធលូបង្ហូទឹក ប្រឡាយកុំឱ្យលិចក្រុង ដើម្បីបញ្ជៀសការកកស្ទះចរាចរណពេលមានភ្លៀងនិងក្រោយភ្លៀងធំម្តងៗ
  • ដាក់ស្លាកសញ្ញាបង្ហាញទិសដៅចរាចរក្នុងក្រុង
  • ដាក់ភ្លើងបំភ្លីតាមផ្លូវសាធារណៈដើម្បីសុវត្ថិភាពចរាចរ
  • កម្លាំងជំនាញប៉ូលីសចរាចរត្រួតពិនិត្យម៉ត់ចត់តាមច្បាប់ចរាចរ
  • ចាត់កម្លាំងបញ្ជាមធ្យោបាយធ្វើដំណើរដោយការបង្វែរទិសដៅឱ្យចៀសផុតពីចំណុចការកកស្ទះ
  • យុវជនកាកបាទក្រហមជួយសំរួលចរាចរនៅតាមគោលដៅ (ភ្លើស្តុបសំខាន់ៗ)
  • ក្រៅពីនេះអង្គការមួយចំនួនដូចជាអង្គាការជនពិកាបានចុះជួយអប់រំបោះពុម្ភសៀវភៅស្តីពីច្បាប់ចរាចរការពាក់មួកសុវត្ថិភាពជួយដល់សិស្សានុសិស្សតាមសាលារៀនក្នុងគោលបំណងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ។

ខ.២.មជ្ឃមណ្ឌលនៃការបំលាស់ទី

ថ្នាក់ដឹកនាំរាជធានីបានរកឃើញដំណោះស្រាយដ៏ប្រសើរដោយ៖

  • កំណត់ចំណតចេញចូលក្រុងថ្មីដោយ ខ្លះឱ្យចតនៅក្រៅក្រុង ហើយខ្លះទៀតចតនៅក្នុងក្រុងដោយពង្រីកឱ្យមានភាពទូលាយជាងមុន
  • រៀបចំសណ្តាប់ធ្នាប់ ការលក់ដូចតាមទីផ្សារ តាមដងផ្លូវសាធារណៈ តាមភោជនីយដ្ធាន ទីកន្លែងកំសាន្តនានា ដើម្បីប្រមូលដល់ការចតចំណតយានយន្តនានាការធ្វើចរាចរបំលាស់ទីនៅទីនោះជាដើម។

ជាលទ្ធផលវិធានខាងលើនេះធ្វើឱ្យ៖

  • ចរាចរក្នុងក្រុងមានភាពធូរស្រាល
  • ក្រុងមានសោភ័ណភាព មានសណ្តាប់ធ្នាប់
  • បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរគួរឱ្យកត់សម្គាល់ធានាសន្តិសុខសុវត្ថិភាព ដល់ពលរដ្ធនិងភ្ញៀវបរទេសដែលស្នាក់នៅចេញចូលរាជធានីបានល្អប្រសើរ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login