Ask
Websites Login

វិញ្ញាសាសិស្សពូកែផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា

សម័យប្រឡង ១ មេសា ២០១៤

ថ្នាក់ទី១២ (ទូទាំងប្រទេស)

១.ចូរសរសេរព្រះនាមអតីតព្រះមហាវីរក្សត្រខ្មែរដែលមានព្រះបរមនាមភ្ជាប់នឹងពាក “វរ័្មន” ខាងចុងឱ្យបាន ២០ព្រះអង្គ

២.ចូររាប់ឈ្មោះរមណីដ្ធានធម្មជាតិដែលមានលក្ខណៈជាអេកូទេសចណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានចំនួន ១០ កន្លែងដោយបញ្ជាក់ឈ្មោះរាជាធានីខេត្តដែលរមណីដ្ធានធម្មជាតិនោះតាំងនៅផង។

៣.ចំពោះបញ្ហាសង្គម រាជរដ្ធាភិលបានដាក់ចេញគោរនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៩ ចំណុច។ គោលនយោបាយភូមិ ឃុំ សង្គាត់មានសុវត្ថិភាពជាអ្វី?

៤.នៅក្នុងប្រតិទិនដែលប្រទេសកម្ពុជាយើងបាននិយមបោះពុម្ធផ្សព្វផ្សាយ និងប្រើប្រាស់មានដាក់ពុទ្ធសករាជផង មហាសករាជផង និងចុល្លសករាជផង។ តើសករាជជាអ្វី?

៥.ដើម្បីអភិវឌ្ឃវិស័យទេសចរណ៍ តើគប្បីរៀបចំបរិស្ថានដូចម្តេចខ្លះ?

 

ចម្លើយ

 

១.ព្រះនាមអតីតព្រះមហាវីរក្សត្រខ្មែរដែលមានព្រះបរមនាមភ្ជាប់នឹងពាក្យ “វរ័្មន” ខាងចុងគឺ៖

  • ព្រះបាទជ័យវរ័្មនទី១
  • ព្រះបាទជ័យវរ័្មនទី២
  • ព្រះបាទជ័យវរ័្មនទី៤
  • ព្រះបាទជ័យវរ័្មនទី៥
  • ព្រះបាទជ័យវរ័្មនទី៦
  • ព្រះបាទជ័យវរ័្មនទី៧
  • ព្រះបាទជ័យវរ័្មនទី៨
  • ព្រះបាទយសោវរ័្មនទី១
  • ព្រះបាទយសោវរ័្មនទី២
  • ព្រះបាទឥន្រ្ទវរ័្មន
  • ព្រះបាទឦសានវរ័្មន
  • ព្រះបាទហសិវរ័្មន
  • ព្រះបាទភវរ័្មន
  • ព្រះបាទរាជិន្រ្ទាវរ័្មន
  • ព្រះបាទសូរ្យវរ័្មនទី២
  • ព្រះបាទកៅណ្ឌិន្យជ័យវរ័្មន
  • ព្រះបាទស្រីន្ទ្រវរ័្មន
  • ព្រះបាទធរណ៌ន្ទ្រវរ័្មនទី១
  • ព្រះបាទធរណ៌ន្ទ្រវរ័្មនទី២
  • ព្រះបាទរាជេន្ទ្រវរ័្មនទី១
  • ព្រះបាទរាជាន្ទ្រវរ័្មនទី២។

 

២.ឈ្មោះរមណីដ្ធានធម្មជាតិដែលមានលក្ខណៈជាអេកូទេសចរណ៍នៅក្នុងព្រះរាជាណាចកចក្រកម្ពុជាចំនួន១០ កន្លែង និងឈ្មោះខេត្តដែលរមណីដ្ធានធម្មជាតិនោះតាំងនៅ៖

ខេត្តកណ្តាល

  • រមណីដ្ធានធម្មជាតិស្អាងភ្នំ

ខេត្តកំពង់ចាម

  • រមណីដ្ធានទឹកឆា
  • រមណីដ្ធានទឹកធ្លាក់ហោង
  • រមណីដ្ធានជ្រោយចេក

ខេត្តកំពង់ឆ្នាំង

  • រមណីយដ្ធានធម្មជាតិភ្នំស្រះខ្ចៅ

ខេត្តកំពង់ស្ពឺ

  • រមណីដ្ធានធម្មជាតិឧទ្យានជាតិគីរីរម្យ
  • រមណីដ្ធានធម្មជាតិល្អាងភ្នំចាស់
  • រមណីដ្ធានធម្មជាតិទេរទឹកពុះ
  • រមណីដ្ធានធម្មជាតិភ្នំព្រៃខ្មែរ
  • រមណីដ្ធានធម្មជាតិចំបក់

ខេត្តកែប

  • រមណីដ្ធានភ្នំសរសៀ
  • រមណីដ្ធានកោះទន្សាយ
  • រមណីដ្ធានធម្មជាតិភ្នំកំពង់ត្រាច
  • រមណីដ្ធានធម្មជាតិព្រែកអំពិល

ខេត្តកោះកុង

  • រមណីដ្ធានធម្មជាតិ ចាំយាម
  • រមណីដ្ធានធម្មជាតិ តាតៃ
  • រមណីដ្ធានធម្មជាតិ ក្បាលឆាយ ឬកោះប៉ោ
  • រមណីដ្ធានធម្មជាតិ ជីផាត
  • រមណីដ្ធានធម្មជាតិ ឧទ្យានបុទមសាគរ
  • រមណីដ្ធានធម្មជាតិ កោះមូល (កោះកុងក្រៅ)
  • រមណីដ្ធានធម្មជាតិ កោះស្តេច

ខេត្តក្រចេះ

  • រមណីដ្ធានធម្មជាតិ អន្លង់ផ្សោត
  • រមណីដ្ធានធម្មជាតិ កោះទ្រង់
  • រមណីដ្ធានធម្មជាតិ ភ្នំសុពណ៌កាឡី
  • រមណីដ្ធានធម្មជាតិ កាំពី

ខេត្តតាកែវ

  • រមណីដ្ធានប្រវត្តិសាស្រ្ត វប្បធម៌ និងធម៌ជាតិ ភ្នំតាម៉ៅ

ខេត្តបន្ទាយមានជ័យ

  • រមណីដ្ធានធម្មជាតិ ភ្នំបាក់ និងភ្នំជញ្ជាំង
  • រមណីដ្ធានធម្មជាតិ ល្អាងតូច
  • រមណីដ្ធានកែច្នៃអាតទឹកកងវ៉ា
  • រមណីដ្ធានកែច្នៃអាតទឹកត្រពាំងថ្ម

ខេត្តបាត់ដំបង

  • រមណីដ្ធានធម្មជាតិ រប្បធម៌ និងធម្មជាតិភ្នំសំពៅ
  • រមណីដ្ធានធម្មជាតិ សេកសក
  • រមណីដ្ធានធម្មជាតិ ពពុះពេជចិន្តា
  • រមណីដ្ធានធម្មជាតិ កែច្នៃ អាងកំពីងពួយ
  • រមណីដ្ធានធម្មជាតិ តំបន់ធម្មជាតិនៃជំរកសត្វស្លាបព្រែកទ័ល

ខេត្តប៉ៃលិន

  • រមណីដ្ធានធម្មជាតិ អូរដំបង
  • រមណីដ្ធានធម្មជាតិ ទឹកធា្លក់ភ្នំខៀវ
  • រមណីដ្ធានប្រវត្តិសាស្ត្រ និងធម្មជាតិភ្នភយ៉ាត
  • រមណីដ្ធានធម្មជាតិ ភ្នំកុយ
  • រមណីដ្ធានធម្មជាតិ អូរអែប
  • រមណីដ្ធានធម្មជាតិ អូរតាវ៉ៅ

ខេត្តព្រៃវែង

  • រមណីដ្ធានបារាយណ៍ អណ្តែត
  • រមណីដ្ធានបាភ្នំ
  • រមណីដ្ធានប្រាសាទចុងស្រុក

ខេត្តព្រះសីហនុ

  • រមណីដ្ធានធម្មជាតិ ក្បាលឆាយ
  • រមណីដ្ធានធម្មជាតិ ថ្មរួង
  • រមណីដ្ធានធម្មជាតិ ឆ្នេរអូរឈើទាល
  • រមណីដ្ធានធម្មជាតិ ឆ្នេរកោះពស់
  • រមណីដ្ធានធម្មជាតិ ឆ្នេរអូរត្រេះ
  • រមណីដ្ធានធម្មជាតិ ឧស្យានជាតិរាម
  • រមណីដ្ធានធម្មជាតិ ឆ្នេរដើមជ្រៃ
  • រមណីដ្ធានធម្មជាតិ ភ្នំលើ

ខេត្តមណ្ឌលគិរី

  • រមណីដ្ធានធម្មជាតិ ព្រៃដើមស្រល់
  • រមណីដ្ធានធម្មជាតិ ទឹកជ្រោះសែនមនោរម្យ
  • រមណីដ្ធានធម្មជាតិ ទឹកជ្រោះរមនា
  • រមណីដ្ធានធម្មជាតិ ទឹកជ្រោះប៊ូស្រា
  • រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ដំណាក់ស្តេច

ខេត្តរតនគិរី

  • រមណីដ្ធានធម្មជាតិ ទឹកធ្លាក់កាចាញ
  • រមណីដ្ធានធម្មជាតិ ទឹកធ្លាក់អូរសិនលែរ
  • រមណីដ្ធានធម្មជាតិ បឹងយក្សឡោម
  • រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ការទៀង
  • រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ចាអុង
  • រមណីដ្ធានធម្មជាតិ វាលរំប្លង់

ខេត្តសៀមរាប

  • រមណីដ្ធានប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ភ្នំគូលែន
  • រមណីដ្ធានប្រវត្តិសាស្ត្រ និងធម្មជាតិភ្នំបូក
  • រមណីដ្ធានប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិភ្នំក្រោម
  • រមណីដ្ធានធម្មជាតិភូមិបណ្តែតទឹកបឹងទន្លេសាប

ខេត្តស្វាយរៀង

  • រមណីដ្ធានព្រៃបាសាក់

ខេត្តស្ទឹងត្រែង

  • រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ សុភមិត្ត
  • រមណីដ្ធានធម្មជាតិ អូរពងមាន់
  • រមណីដ្ធានធម្មជាតិ កោះខ្សាច់

ខេត្តឧត្តរមានជ័យ

  • រមណីដ្ធានធម្មជាតិ ទឹកធ្លាក់ចំប៉ី (ទឹកធ្លាក់ល្អាងតាថង)
  • តំបន់ទន្លេស
  • តំបន់អូរអង្គ្រង

 

៣.ចំពោះបញ្ហាសន្តិសុខសង្គមរាជរដ្ធាភិបាលបានដាក់ចេញគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៩ចំនុច។

គោរនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពគឺជាគោលនយោបាយរក្សាសន្តិភាពសង្គម របៀបរៀបរយសាធារណៈ ដោយចាប់ផ្តើមពីមនុស្សគ្រប់រូបក្នុងមូលដ្ធាន។

គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរួមមាន៖

  • គ្មានសកម្មភាពលួច ឆក់ ប្លន់ គ្រប់ប្រភេទ
  • គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
  • គ្មានក្មេងទំនើង(គ្មានក្រុមក្មេងពាល គ្មានក្រុមបងធំ គ្មានក្រុមក្មេងស្ទាវ)
  • គ្មានអំពើអានាចារ្យ ការជួញដូរស្រី កុមារ និងអំពើហិង្សាក្នុងគ្រួសារ
  • គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទ ល្មើសគ្រប់ប្រភេទ
  • គ្មានគ្រោះថ្នាក់ចរាចរណ៍ (គោរពច្បាប់ចរាចរណ៍ ប្រុងប្រយ័ត្នក្នុងការបើកបរ និងការប្រើប្រាស់ផ្លូវថ្នល់)
  • គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
  • មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធ
  • គ្មានការត្រួតពិនិត្យខុសច្បាប់(គ្មានកុងត្រូលជជុះ)

 

៤.នៅក្នុងប្រតិទិនដែលប្រទេសកម្ពុជាយើងនិយមបោះពុម្ពផ្សព្វផ្សាយនិងប្រើប្រាស់មានដាក់ពុទ្ធ សករាជផង គ្រិស្តសករាជផង ចុល្លសករាជផង និងមហាសករាជផង

  • សករាជ គឺរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយដែលពូកជនានុជនអ្នកគោរពត្រូវការ កត់ត្រាទុកកុំឱ្យបាត់ហើយត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមដោយបង្កើតមួយលេខៗរៀងរាល់ឆ្នាំ។
  • ពុទ្ធសករាជ គឺរាប់ថ្ងៃខែឆ្នាំដោយយកពុទ្ធសករាជជាគោល។ ក្នុងការរាប់ចំនួនថ្ងៃខែឆ្នាំនេះគេចាប់ផ្តើមតាំងពីមួយថ្ងៃបន្ទាប់ពីព្រះពុទ្ធសមណគោតមជាបរមគ្រូទ្រង់បរិនិព្វាន។ ព្រះសមណគោរតមថា ព្រះបរមគ្រូទ្រង់បរិនិព្វានថ្ងៃទី ១៥កើត ខែពិសាខ ឆ្នាំ ម្សាញ់ ៥៤៣ មុនគ.ស។ ដូចនេះ ពុទ្ធសករាជត្រូវបានគេបង្កើតឡើងចាប់ពីថ្ងៃពុធ ១រោជ ខែពិសាខ ឆ្នាំម្សាញ់ មុនគ.ស៥៤៣ឆ្នាំ និងត្រូវបានគេប្រើរហូតដល់សព្វថ្ងៃនេះ។
  • គ្រិស្តសករាជត្រូវបានគេប្រើនៅសម័យបារាំងដាកនឹមអាណានិគមមកលើប្រទេសកម្ពុជានាឆ្នាំ ១៨៦៣។ គ្រិស្តសករាជ គឺរាប់ថ្ងៃខែឆ្ន ដោយយកគ្រិស្តសាសនាជាគោល។ ថ្ងៃ ខែ ឆ្នាំ តាមគ្រិស្តសករាជត្រូវបានចាប់ផ្តើមរាប់តាំងពីថ្ងៃដែលព្រះយីស៊ូប្រសូតគឺតាំងពីថ្ងៃទី ២៥ ខែ ធ្នូ ៥៤៣ ឆ្នាំក្រោយពុទ្ធសករាជ។ គ្រិស្តសករាជត្រូវបានគេនិយមប្រើជាសកលរហូតដល់សព្វថ្ងៃនេះ។
  • មហាសករាជ គឺជាសករាជធំ កើតឡើងអំពីជនមួយពួកហៅថាតាតិ រស់នៅតំបន់មួយខាងទិសពាយព្យប្រទេសឥណ្ឌ ដែលបានលុកលុយវាតអំណាចក្នុង​ ប្រទេសឥណ្ឌាប៉ែកខាងលិច កាលពុទ្ធសករាជ ៦២១ ហើយបានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនព្រះនាម សកៈ ឬ សាលិវាហនៈ ឱ្យគ្រងរាជ្យនៅទីនោះ។ ស្តេចសកៈ ក៏តាំងការាប់ឆ្នាំពីមួយរៀងមក ហើយដែលចំណេរតមកហៅថា មហាសករាជ។ ក្នុងព្រះរាជពង្សាវតាខ្មែរចាព្រះបាទសម្តេច អរិដ្ធិពលពានោ(ព្រះកេតុមាលា) បានតំមហាសករាជ ទី១ក្នុងកាលពុទ្ធសករាជ ៦២១ ឬឆ្នាំ ៧៩ នៃគ្រិស្តសករាជជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ។
  • ចុល្លសករាជ គឺជាសករាជតូចតាមព្រះរាជពង្សាវតាខ្មែរ ដែលសម្តេចបទុមស្រីសុរិយវង្សបានតាំងចុល្លសករាជទី១ក្នុងពុទ្ធសករាជ ១១៨៣ គឺត្រូវនឹងថ្ងៃ ១២កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ឬឆ្នាំ ៦៤០នៃ គ្រិស្តសករាជ។ ឬសករាជរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកាតកត់ត្រាទុកកុំឱ្យបាត់ហើយត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមដោយបង្កើនរៀងរាល់ឆ្នាំ។

 

ឈ្មោះសករាជ

ប្រភេទសករាជ

ព្រឹត្តិការណ៍

កាលបរិច្ចេទ

ការបង្កើតឬនាំចូលមកកម្ពុជា

ពុទ្ធសករាជ

សាសនាព្រះពុទ្ធ

ពុទ្ធបរិព្វាន

៥៤៣ឆ្នាំមុនគ្រិស្តសករាជ

១ថ្ងៃក្រោយពុទ្ធបរិព្វាន

គ្រិស្តសករាជ

សាសនាគ្រិស្ត

ព្រះយេស៊ូប្រសូត

៥៤៣ឆ្នាំក្រោយពុទ្ធសករាជ

ថ្ងៃព្រះយេស៊ូប្រសូតនាំចូលដោយអាណានិគមបារាំង ឆ្នាំ ១៨៦៣

មហាសករាជ

សករាជធំ

ស្តេចសកៈឬសាលិវាមានៈនៃពួកគាត់ឡើងគ្រងរាជឥណ្ឌាប៉ែកខាងលិខ

ព.ស ៦២១ឬ គ.ស ៧៩

បង្កើតដោយស្តេចសកៈនៃពួកតាតិ (ស្តេចឥណ្ឌា) នាំចូលដោយព្រះកេតុមាលា

ចុល្លសករាជ

សករាជតូច

 

ព.១១៨៣ឬគ.ស ៦៤០

ស្តេចទុមស្រីសុរិយវង្ស

 

៥.ដើម្បីអភិវឌ្ឃវិស័យទេសចរណ៍គម្បីរៀបចំបរិស្ថានដូចតទៅ៖

  • រៀបចំតំបន់ទេសភាពឱ្យមានសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរ៖ ទឹកជ្រោះ ព្រៃ ព្រឹក្សា ទន្លេ កោះ ឆ្នេរសមុទ្រ ប្រាសាទបុរាណ
  • ថែរក្សាការពាររមណីដ្ធានដែលបានរៀបចំរួចហើយឬមានស្រាប់ឱ្យបានស្អាត មានអនាម័យ មានសោភ័ណភាព៖ សួនសត្វ ឧទ្យានជាតិ តំបន់ការពារជម្រកសត្វ ប្រសាទបុរាណ ទឹកជ្រោះ
  • កែច្នៃបង្កើតមណីដ្ធាន៖ បង្កើតសួនសត្វ ភូមិបណ្តែតទឹក សួននាគសាគវិទ្យា សូនជីរចម្រុះ រៀបចំស្តារនិងអភិវឌ្ឃរមណីដ្ធានប្រវត្តិសាស្ត្រ រមណីដ្ធានវប្បធម៌ ដោយធ្វើឱ្យ តំបន់បៃតងជានិច្ច
  • រៀបចំសេវាកម្មឱ្យបានល្អ៖ ចាត់តាំងមគ្គុទ្ទេសឱ្យមានជំនាញច្បាស់លាស់ រស់រាយរាក់ទាក់ ចំពោះអតិថិជន រៀបចំកន្លែងហូបចុក កន្លែងស្នាក់នៅ កន្លែងកំសាន្ត មធ្យោបាយធ្វើដំណើរឱ្យបានសមរម្យទំនើប ទាន់សម័យ មានសោភ័ណភាពតម្លៃសមរម្យ
  • រៀបចំហេដ្ធារចនាសម្ព័ន្ធឱ្យបានល្អ និងស្អាត មានអនាម័យ៖ កែលំអ និងថែក្សាជាប្រចាំផ្លូវ ថ្នល់ ស្ពាន់ សួនលំអ ចំណតរថយន្ត ព្រលានយន្តហោះ ផែ មធ្យោបាយធ្វើដំណើរ កន្លែងហូបចុក កន្លែងស្នាក់នៅ កន្លែងកំសាន្ត
  • គ្រប់គ្រងយានយន្តឱ្យបានម៉ត់ចត់ក្នុងការធ្វើចរាចរណ៍ ពង្រឹងការគោរពច្បាប់ចរណ៍ ត្រួតពិនិត្យស្ថានភាព បច្ចេកទេស យានយន្ត (កង់ ហ្វ្រាំង ភ្លើងចង្កៀង ភ្លើងចង្កៀងសម្រាប់ឱ្យសញ្ញា)។ រួមទាំងអ្នកបើកបរផង សំដៅបង្ការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ
  • រៀបចំទីតាំងមណ្ឌលឧស្សាហកម្មឱ្យបានត្រឹមត្រូវ បញ្ចៀសការបំពុលខ្យល់ បំពុលទឹក នៅក្បែរតំបន់ទេសចរណ៍ ដើម្បីចៀសវាងការរំខានដល់ដំណើរទេសចរណ៍របស់អ្នកទេសចរ
  • ពង្រឹងសន្តិសុខសាធារណៈ សុវត្ថិភាពសង្គម បំបាត់អំពើលួច ឆក់ប្លន់ ជាប់ជំរិត ឆបោក ក្លែងបន្លំ ដែលនាំប៉ះពាល់កិត្តិយស សេចក្តីថ្លៃរបស់ប្រទេសជាតិ ប៉ះពាល់ដល់វប្បធម៍ ទំនៀមទម្លាប់ប្រពៃណីជាតិ រៀបចំទីក្រុង ទីប្រជុំជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ បំបាត់អ្នកសុំទាន
  • រៀបចំប្រព័ន្ធសង្គ្រោះបន្ទាន់ពេលមានគ្រោះថ្នាក់កើតឡើងដោយចៃដន្យដូចជា គ្រោះថ្នាក់ចរាចរណ៍ ជំងឺផ្សេងៗពេលកំពុង ធ្វើទេសចរណ៍ ឬករណីប្រធានស័ក្តិ។

Comments

×

×

One more step

Please login to share your idea

Register Login