Ask
Websites Login
ពីប្រធានបទៈប្រទេសជាតិ សេរីភាព ឯករាជ្យជាតិ សន្តិភាព
ដោយ: Khmer Literature ​ នៅ 2018-02-03

ការស្រលាញ់ប្រទេសជាតិ គឺជាតម្លៃមួយដែលធ្វើឲ្យមនុស្សហ៊ានលះបង់ជីវិតផ្ទាល់ខ្លួនដើម្បីសេរីភាព ឯករាជ្យជាតិ អធិបតេយ្យជាតិ ឯកភាពជាតិ សន្តិភាព និងការការពារអត្តសញ្ញាណជាតិ និមិត្តរូបជាតិ។


ក.តើអត្តសញ្ញាណជាតិជាអ្វី? និមិត្តរូបជាតិជាអ្វី? ខ.តើអត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជាយើងប្រើនិមិត្តរូបអ្វី? មានអត្ថន័យដូចម្តេចខ្លះ? គ.ហេតុអ្វីបានជាយើងឲ្យតម្លៃនិមិត្តជាតិយើង?
By: Khmer Literature on 2018-02-03
473 1 comments:0 0

Answer 1


user icon Khmer Literature 2018-02-03

ក.អត្តសញ្ញាណជាតិមានសញ្ញាជាតិ សំរាប់សំគាល់ឲ្យជាក់លាក់ពិតប្រាកដរបស់ជាតិមួយ។ និមិត្តរូបជាតិជារូបភាព តំណាងឲ្យជាតិសាសន៍មួយ។

ខ.អត្តសញ្ញាណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ ដែលមានអត្ថន័យដូចខាងក្រោម៖

ទង់ជាតិ៖

  • ពណ៌ក្រហម តំណាងប្រជារាស្ត្រ
  • ពណ៌ខៀវ តំណាងព្រះមហាក្សត្រ
  • រូបប្រាសាទពណ៌ស តំណាវប្បធម៌ អរិយធម៌

ភ្លេងជាតិ៖

  • វគ្គទី១៖ ការបូងសួងដល់ទេវតា សូមឲ្យជួយថែរក្សាព្រះមហាក្សត្រខ្មែរ ប្រកបដោយបារមីខ្លាំងក្លាមានទសពិធរាជធម៌ ដែលបានដឹកនាំកសាងប្រាសាទអង្គរ និងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណកាលមកដោយរុងរឿង។
  • វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងនឹកស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហរ រឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា
  • វគ្គទី៣៖ ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់វត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរតាំងពីដូនតារៀងរហូត បើយើងជឿជាក់ និងប្រតិបត្តិដូនតាយើងនឹងថ្កុំថ្កើងរុងរឿងដូចសម័យមហានគរ។

សញ្ញាជាតិ៖

  • ពន្លឺឆព្វររង្សីនៅពីលើតំណាងឲ្យអរិយធម៌ខ្មែរ
  • ស្វេត្រឆ័ត្រទាំងពីរតំណាងឲ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានី ជាអ្នករក្សាប្រជារាស្ត្រ
  • ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និងយុត្តិធម៌
  • រាជសីហ៍ទាំងពីរ ជានិមិត្តរូបនៃកំលាំងទ័ពរបស់ប្រជារាស្ត្រខ្មែរនៅជុំវិញព្រះរាជបល្ល័ង្ក
  • ពាក្យថា “ព្រះចៅក្រុងកម្ពុជា” តំណាងឲ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា។

គ.បានជាយើងឲ្យតម្លៃទៅលើនិមិត្តរូបជាតិយើង គឺដើម្បីបង្ហាញការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ និងលក្ខណប្រយុទ្ធ និងការពាអត្តសញ្ញាណជាតិ សន្តិភាព និងឯកភាពជាតិ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login