Ask
Websites Login
ពីប្រធានបទៈជម្ងឺអេដស៍ ថ្នាំព្យាបាល មនុស្សពេញវ័យ
ដោយ: Khmer Literature ​ នៅ 2018-02-03

ជម្ងឺអេដស៍ជាជម្ងឺកាចសារហាវណាស់ និងគ្មានថ្នាំព្យាបាលទេ។ លទ្ធផលបង្ហាញឲ្យឃើញថាប្រជាជនកម្ពុជាប្រមាណ ១៧០ ០០០នាក់ សព្វថ្ងៃនេះកំពុងផ្ទុកមេរោគហ៊ីវ ក្នុងនោះអត្រារបស់មនុស្សពេញវ័យមានប្រមាណ ៣.៥% (តាមរបាយការណ៍ឆ្នាំ ១៩៩៩)។


ក.តើអេសដ៍បង្កឡើងដោយមេរោគឈ្មោះអ្វី? ខ.វាបំផ្លាញអ្វី? គ.មេរោគអេដស៍ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈអ្វី? ឃ.កត្តាមិនឆ្លងមានអ្វីខ្លះ? ង.តើអ្នកធ្វើដូចម្តេច ដើម្បីកុំឲ្យឆ្លងមេរោគអេដស៍?
By: Khmer Literature on 2018-02-03
668 1 comments:0 0

Answer 1


user icon Khmer Literature 2018-02-03

ក.អេដស៍បង្កឡើងដោយប្រព័ន្ធប្រឆាំងមេរោគរបស់មនុស្សចុះខ្សោយ។

ខ.វាបំផ្លាញប្រព័ន្ធការពារប្រឆាំងមេរោគរបស់មនុស្សឲ្យចុះខ្សោយ។

គ.មេរោគអេដស៍ឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀងតាមរយៈ៖

  • ការរួមភេទ
  • ការប្រើម្ជុល ឬសឺរ៉ាំងរួមគ្នា
  • ការបញ្ចូលឈាម អ្នកដែលមានផ្ទុកមេរោគអេដស៍
  • ឆ្លងពីម្តាយទៅទារក

ឃ.ការមិនឆ្លង

  • ហូបចុករួមគ្នា
  • ប្រើបង្គន់រួមគ្នា
  • ថើបគ្នា
  • ចាប់ដៃគ្នា

ង.ដើម្បីកុំឲ្យឆ្លងមេរោគអេដស៍ យើងត្រូវ៖

  • ប្រើស្រោមអនាម័យឲ្យបានត្រឹមត្រូវរាល់ពេលវេលា
  • ត្រូវស្មោះត្រង់មួយទល់នឹងមួយ
  • កុំប្រើម្ជុល ឬសឺរ៉ាំងរួមគ្នា


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login