Ask
Websites Login

សំណួរ

១- តើអង្គការពាណិជ្ជកម្មពិភពលោក WTO បង្កើតឡើងនៅថ្ងៃខែឆ្នាំណា ?

២- តើគោលបំណងរបស់ WTO មានអ្វីខ្លះ ?

៣- តើអ្វីទៅជាការអនុវត្តប្រព័ន្ធពាណិជ្ជកម្មពហុភាគ ?

៤- តើការបង្កើតកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្ម (GATT) បង្កើតឡើងនៅឆ្នាំណា?

៥- តើកិច្ចប្រជុំនៅអ៊ូរូហ្គាយស្តីពីការចរចាពាណិជ្ជកម្មពីឆ្នាំណាដល់ឆ្នាំណា ?

៦- តើការចរចារតុមូលនៅអ៊ូរូហ្គាយខែកញ្ញាឆ្នាំ១៩៨៦កិច្ចប្រជុំនៅអ៊ូរូហ្គាយមានកិច្ចព្រមព្រៀងសំខាន់ៗអ្វីខ្លះ ?

ចម្លើយ

១- អង្គការពាណិជ្ជកម្មពិភពលោកហៅថា World Trade Organization (WTO) បង្កើតឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៥ ។ អង្គការនេះមានទំនួលខុសត្រូវត្រួតពិនិត្យមើលប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងបង្កើតច្បាប់លិខិតបទដា្ឋន ហើយ WTO មានយន្តការដោះស្រាយវិវាទផងដែរ ។

២- គោលបំណងរបស់ WTO មានដូចជា ៖

  • ផ្តល់សេរីភាព សុវត្តិភាព
  • ភាពច្បាស់លាស់សម្រាប់សហគ្រាស
  • ផ្តល់លទ្ធភាពដល់សហគ្រាសឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីទទួលបានសិទ្ធិច្បាស់លាស់
  • ជំរុញឲ្យប្រទេសជាសមាជិកអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មសេរី និងបើកចំហរទីផ្សារ
  • លើកកម្ពស់កម្រិតជីវភាព
  • ធានាឲ្យមានការងារធ្វើ និងពង្រីកផលិតកម្ម
  • ការប្រើប្រាស់ធនធានពិភពលោកមានប្រសិទ្ធភាព
  • ជំរុញការអភិវឌ្ឍ និងការការពារបរិស្ថានប្រកបដោយចីរភាព និងដោយទទួលបាបប្រយោជន៍ដោយផ្អែកអនុគ្រោះពន្ធ ។

៣- ការអនុវត្តប្រព័ន្ធពាណិជ្ជកម្មពហុភាគមាន គឺជាកម្រងវិធានអន្តរជាតិដែលទាមទារឲ្យបណ្តាលប្រទេសជាសមាជិកគោរពតាម ដែលជាគោលដៅជាមូលដ្ឋានជំរុញបណ្តាលប្រទេសអនុវត្តនយោបាយពាណិជ្ជកម្មសេរីនិងបើកចំហរ ។

៤- ការបង្កើតកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្ម (GATT) បង្កើតឡើងនៅឆ្នាំ១៩៤៨ ជាតារាងពន្ធគយនិងពាណិជ្ជកម្ម (General Agreement Tarrifs and Trade) វិធានការរបស់ ។ (GATT) ត្រូវអនុវត្តលើបទបញ្ញាថ្មីៗពិសេសសម្រាប់ដោះស្រាយបញ្ហាពាណិជ្ជកម្មរបស់បណ្តាលប្រទេសកំពុងអភិវឌ្ឍ ។

៥- កិច្ចប្រជុំនៅអ៊ូរូហ្គាយស្តីពីការចរចាពាណិជ្ជកម្មពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩៤ ។ កិច្ចប្រជុំនៅអ៊ូរូហ្គាយបានអនុម័តវិធានពាណិជ្ជកម្មលើសេវា និងទិដ្ឋភាពពាណិជ្ជកម្មពាក់ព័ន្ធនឹងច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា ។

៦- ការចរចារតុមូលនៅអ៊ូរូហ្គាយខែកញ្ញាឆ្នាំ១៩៨៦កិច្ចប្រជុំនៅអ៊ូរូហ្គាយមានកិច្ចព្រមព្រៀងសំខាន់ៗដូចជា​៖

  • កិច្ចព្រមព្រៀងពហុភាគីស្តីពីពាណិជ្ជកម្មលើទំនិញ
  • កិច្ចព្រមព្រៀងទូទៅលើសេវាកម្ម
  • កិច្ចព្រមព្រៀងពីកម្មសិទ្ធិបញ្ញា ។

Comments

×

×

One more step

Please login to share your idea

Register Login