Ask
Websites Login

សំណួរ

៧- តើលក្ខណៈពិសេសនៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកមានអ្វីខ្លះ ?

៨- តើការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកនៅថ្ងៃខែឆ្នាំណា ?

៩- តើកម្ពុជានិងអង្គការពាណិជ្ជកម្មពិភពលោកមានគុណសម្បត្តិអ្វីខ្លះ ?

១០- តើកម្ពុជានិងអង្គការពាណិជ្ជកម្មពិភពលោកមានគុណវិបត្តិអ្វីខ្លះ ?

១១- តើកំណែទម្រង់ពាណិជ្ជកម្មក្រៅប្រទេសនៅកម្ពុជាមានអ្វីខ្លះ ?

ចម្លើយ

៧- លក្ខណៈពិសេសនៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកមានដូចជា ៖

ក- ​គោលបំណងនិងគោលការណ៍នៃកិ​ច្ចព្រមព្រៀងពហុភាគីស្តីពីពាណិជ្ជកម្មការបង្កើតប្រព័ន្ធពាណិជ្ជកម្មសេរី និងបើកចំហរ ដែលពាណិជ្ជកម្មជាមួយគ្នាដោយផ្អែកលើលក្ខខណ្ឌការប្រកួតប្រជែងដោយយុត្តិធម៌ (សេរីភាវូបនីយកម្ម) ។

ខ- វិធានជាមូលដ្ឋានបួនយ៉ាងសម្រាប់ការការពារឧស្សាហកម្មក្នុងស្រុកតាមរយៈពន្ធគយ

 • ការចងភ្ជាប់ពន្ធគយ
 • ប្រព្រឹត្តិកម្មនៃប្រចាំជាតិដែលទទួលបានការអនុគ្រោះបំផុត  (MFN)
 • វិធានប្រព្រឹត្តកម្មជាតិ

គ- វិធានការអនុវត្តទូទៅ

 • ការកំណត់ថ្លៃ
 • ការអនុវត្ត
 • ការចេញអាជ្ញាប័ណ្ណ

ឃ- វិធានផ្សេងៗទៀត

 • ការផ្តល់ឧបត្ថម្ភធនដោយរដ្ឋាភិបាល
 • វិធានការធម្មតា

ង- វិធាន​ដែលគ្រប់គ្រងការប្រើប្រាស់ឧបត្ថម្ភធនធ្វើឲ្យប៉ះពាល់ដល់លក្ខខណ្ឌនៃការប្រកួតប្រជែងក្នុងពាណិជ្ជកម្ម គឺត្រូវមានការប៉ះប៉ូវ និងហាមឃាត់ឬដាក់កម្រិតលើវិធីឧបត្ថម្ភធនដែលជាហេតុប៉ះពាល់ពាណិជ្ជកម្ម ។

៨- ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៤ ដែលអនុម័តរបស់សន្និសិទ្ធថ្នាក់រដ្ឋមន្រ្តីលើកទី៥ នៃ WTO នៅទីក្រុងកាន់គុននៃប្រទេស (Misico) ។

៩- កម្ពុជានិងអង្គការពាណិជ្ជកម្មពិភពលោកមានគុណសម្បត្តិដូចជា ៖

 • មានស្ថានភាពលើកមុខមាត់ក្នុងថានៈជាដៃគូពាណិជ្ជកម្ម
 • ទទួលបានការអនុគ្រោះពីប្រទេសជាសមាជិក
 • ពង្រីកទីផ្សារនាំចេញ
 • ជំរុញភាពទាក់ទាញ
 • ការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ
 • ជួយរក្សានិរន្តភាពឧស្សាហកម្មកាត់ដេរ
 • លើកម្ពស់ការគោរពសិទ្ធិរបស់កម្មករ

១០- កម្ពុជានិងអង្គការពាណិជ្ជកម្មពិភពលោកមានគុណវិបត្តិដូចជា ៖

 • ចំណាយដើម្បីទទួលសិទ្ធិជាសមាជិក
 • បាត់បង់ចំណូលថវិកាជាតិ
 • ក្លាយជាទីផ្សារសម្រាប់ផលិតផល
 • បាត់ប​ង់ការការពារចំពោះផលិតផល
 • មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ (ធបធានមនុស្ស)

១១- កំណែទម្រង់ពាណិជ្ជកម្មក្រៅប្រទេសនៅកម្ពុជាមានដូចជា ៖

 • បន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅកម្ពុជាសេដ្ឋកិច្ចតំបន់ និងពិភពលោកចូលក្នុង (សមាជិកអាស៊ាន) និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ។
 • អនុម័តក្រមពាណិជ្ជកម​្ម បង្កើតតំបន់ពាណិជ្ជកម្មសេរី ធ្វើឯកជនភាវូបនីយកម្មសហគ្រាសរដ្ឋនិងសេរីភាវូបនីយកម្មពាណិជ្ជកម្មក្រៅប្រទេស ។
 • រដ្ឋាភិបាលបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅទីក្រុងសីហនុជាការចំណតយករាជធានីភ្នំពេញក្រុងព្រះសីហនុ និងសៀបរាបជាប៉ូលកំណើនសេដ្ឋកិច្ច ។ បានអនុវត្តតំបន់មេគង្គបានប្រជុំលើកទី១នៅខែវិច្ឆិកា ឆ្នាំ២០០២ និងផ្តួចផ្តើមតំបន់អភិវឌ្ឍត្រីកោណ (កម្ពុជា វៀតណាម ឡាវ និងថៃ) យុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា ឡាវ មីយ៉ាម៉ាន និងថៃ ។
 • រដ្ឋាភិបាលផ្តោតលើការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋផ្នែកពាណិជ្ជកម្មក្រៅប្រទេស ។
 • ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម​្មក្រៅប្រទេសមុនឆ្នាំ១៩៩៣អនុវត្តអត្រាពន្ធទាបជាមួយប្រទេសអឺុរ៉ុបខាងកើតសំណាងល្អមានដល់លោកអ្នកគ្រប់ពេល (រៀនថ្ងៃមិនគ្រប់រៀនយប់បន្ថែម) រៀបគ្រប់ពេលវេលាគ្រប់ទីកន្លែង និងរៀនពេញមួយជីវិត ។

Comments

×

×

One more step

Please login to share your idea

Register Login