Ask
Websites Login

Answer 1


user icon Khmer Literature 2018-02-03

បទ “នគររាជ” វគ្គទី២៖

ក.ប្រាសាទសិលា   កំបាំងកណ្តាលព្រៃ   គួរឲ្យស្រមៃ   នឹកដល់យលសក្តិ   មហានគរ   ជាតិខ្មែរដូចថ្ម   គង់វង្សនៅល្អ   រឹងបឹងជំហរ   យើងសង្ឃឹមពរ   ភ័ព្វព្រេងសំណាង   មហារដ្ឋកើតមាន   យូរអង្វែងហើយ។

ខ.មនោសញ្ចេតនា របស់ព្រះរាជកវី តាមរយៈបទខាងលើ យើងចែកជាបួនផ្នែក៖

  • ផ្នែកទី១៖ “ប្រាសាទសិលា   កំបាំងកណ្តា” ប្រាសាទថ្មទាំងឡាយដែលប្រកដដោយក្បូរក្បាច់ចំលាក់ល្អ វិចិត្រស្ថិតនៅបាំងបិទក្នុងព្រៃ...។
  • ផ្នែកទី២៖ “គួរឲ្យស្រមៃ   នឹកដល់យលសក្តិ   មហានគរ” ឃើញប្រាង្គប្រាសាទទាំងនោះធ្វើឲ្យនឹកស្រមៃដល់សម័យមហា នគរដែលខ្មែរជាប្រទេសមហាអំណាច មានកេរ្តិ៍ឈ្មោះកិត្យានុភាព ដ៏ល្បីល្បាញនៅតំបន់អាស៊ីអាគ្នេយ៍។
  • ផ្នែកទី៣៖ “ជាតិខ្មែរដូចថ្ម   គង់វង្សនៅល្អ   រឹងបឹងជំហរ” គឺប្រៀបធៀបជាតិខ្មែរមិនឲ្យរង្គោះរង្គើបានឡើយ រឹងប៉ឹងដូចថ្មប្រាសាទ ដោយពុំអាចមានអ្វីមួយមកបំបែកបំបាក់ ពូជខ្មែរ ជាតិខ្មែរ ទឹកដីខ្មែរ ឲ្យរង្គោះរង្គើបានឡើយ។
  • ផ្នែកទី៤៖ “យើងសង្ឃឹមពរ   ភ័ព្វព្រេងសំណាង   មហារដ្ឋកើតមាន   យូរអង្វែងហើយ” អ្នកនិពន្ធផ្តល់សេចក្តីសង្ឃឹម ចំពោះការកសាងវាសនារបស់ខ្លួន និងមាតុភូមិខ្លួនដើម្បីតាក់តែងរដ្ឋនេះ ឲ្យត្រឡប់ទៅជារដ្ឋដែលសម្បូរទៅដោយគម្ពីរ ក្បួនច្បាប់នានាឥតខ្ចោះចន្លោះឡើយ។

សន្និដ្ឋាន៖ បទចម្រៀងនេះមានសូរសៀងពិរោះ ហើយបន្ថែមការរំលឹកដាស់តឿន កុលបុត្រកុលធីតាខ្មែរឲ្យត្រូវចេះ ស្រលាញ់ ការពារសម្បតិ្តជាតិ មរតដូនតា ហើយត្រូវមានសង្ឃឹម និងជឿជាក់មុតមាំចំពោះខ្លួនឯង និងជនរួមជាតិ ចំពោះការអភិវឌ្ឃជាតិនាពេលបច្ចុប្បន្ន និងអនាគត។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login