Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើភពក្នុងនិងភពប្រព័ន្ធព្រះអាទិត្យមានប៉ុន្មាន?អ្វីខ្លះ?

២. ហេតុអ្វីបានជានៅពេលថ្ងៃ សម្ពាធអាកាសនៅលើទ្វីបទាបជាងសម្ពាធអាកាសនៅលើសមុទ្រ ?

៣. ដោយផ្អែកលើលក្ខណៈរូបតើផែនដីមានប៉ុន្មានស្រទាប់?

៤. ចូររៀបរាប់ពីកិច្ចសហប្រតិបត្តិការប្រទេសនានាចំពោះបរិស្ថាន ?

៥. ចូររៀបរាប់ពីលក្ខណៈខ្យល់មូសុង ។

ចម្លើយ​

១. ភពនៅក្នុងប្រព័ន្ទព្រះអាទិត្យមានចំនួនប្រាំបីមានដូចជា ភពពុធ ភពសុក្រ ភពផែនដី ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណឺបទូន ។

២. បានជានៅពេលថ្ងៃ សម្ពាធអាកាសនៅលើទ្វីបទាបជាងសម្ពាធអាកាសនៅលើសមុទ្រ ព្រោះនៅពេលព្រះអាទិត្យកំដៅផ្ទៃផែនដីនៅពេលថ្ងៃ ផ្ទៃទ្វីបស្រូបយកកម្តៅព្រះអាទិត្យលឿនជាងផ្ទៃទឹក ធ្វើឲ្យខ្យល់នៅលើផ្ទៃទ្វីបក្តៅជាងខ្យល់នៅលើផ្ទៃសមុទ្រ ។

៣. ដោយផ្អែកលើលក្ខណៈរូបផែនដីមាន ប្រាំស្រទាប់គឺ

  • មណ្ឌលថ្ម
  • មណ្ឌលខាប់
  • មណ្ឌលកណ្តាល
  • ស្នូលក្រៅ
  • និងស្នូលក្នុង ។

៤. កិច្ចសហប្រតិបត្តិការប្រទេសនានាចំពោះបរិស្ថាន គឺ៖

នៅឆ្នាំ ១៩៩២ មានកិច្ចប្រជុំកំពូលមួយបានរៀបចំឡើងនៅទីក្រុងរីយ៉ូសានេរ៉ូ ប្រទេសប្រស៊ីល ។ កិច្ចប្រជុំនោះប្រព្រឹត្តទៅអស់រយៈពេល ១២ថ្ងៃក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិស្តីពីបរិស្ថាន និងការអភិវឌ្ឍ ។

សមាសភាពអ្នកចូលរួមមានមន្រ្តីរដ្ឋាភិបាលដែលតំណាងឲ្យប្រទេសចំនួន ១១៨ បានធ្វើការរួមគ្នាដើម្បីឲ្យមានកិច្ចព្រមព្រៀងជាអន្តរជាតិមួយស្តីពីបរិស្ថាន ។

៥. រៀបរាប់ពីលក្ខណៈខ្យល់មូសុង ៖

  • ខ្យល់មូសុង​ ជាខ្យល់បក់មួយប្រភេទដែលផ្លាស់ប្តូរទិសដៅតាមរដូវ ​។ ប្រព័ន្ធខ្យល់បក់មូសុងស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌានិងទ្វីបអឺរ៉ាស៊ី គ្របដណ្តប់ពីអាស៊ីខាងត្បូង រហូតដល់អាស៊ីខាងកើត រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ ។ ខ្យល់នេះបង្កើតឲ្យមានរដូវពីរ រដូវវស្សានិងរដូវប្រាំង នៅប្រទេសកម្ពុជា ។ ខ្យល់មូសុងស្រដៀងគ្នានិងលខ្យល់ជំនោរសមុទ្រ និងខ្យល់ជំនោរទ្វីបកើតឡើងជាប្រចាំថ្ងៃនៅក្នុងតំបន់តូចៗ ។
  • រដូវរងានៅអឌ្ឃគោលខាងជើង ខ្យល់នៅលើទ្វីបត្រជាក់ជាងនៅលើមហាសមុទ្រ ។ សម្ពាធខ្លាំងកើតឡើងនៅតំបន់ស៊ីបេរី ដែលលបង្កើតបានជាចរន្តខ្យល់បក់ស្របទិសទ្រនិចនាឡិកា គឺបក់ចេញពិតំបន់សម្ពាធខ្លាំង ។ ឯខ្យល់ស្ងួតអីសានបកពីខ្ពង់រាបក្នុងទ្វីបមកកាន់ភូមិភាគអាស៊ីខាងកើតនិងអាស៊ីខាងត្បូង។ ដូច្នោះខ្យល់មូសុងប្រាំងឬខ្យល់មូសុងរដូវរងា គឺជាខ្យល់ស្ងួតបក់ចេញពីទ្វីបទៅមហាសមុទ្រហើមានរយៈពេលចាប់ពីខែវិឆ្ឆិកាឬខែធ្នូរហូតដល់ខែកុម្ភៈឬខែមីនា ។
  • រដូវក្តៅនៅងឌ្ឍគោលខាងជើង ​ដំណើរខ្យល់បក់បានបក់ច្រាសទិសទ្រិចនាឡិកាត្រឡប់មកវិញនៅពេលដែលខ្យល់នៅលើទ្វីបក្តៅជាងខ្យល់នៅលើទឹក ។ ខ្យល់ក្តៅនៅលើផ្ទៃទឹកស្រាលស្ទុះឡើងលើ បង្កើតបានជាតំបន់សម្ពាធខ្សោយ ។ លក្ខខណ្ឌនេះធ្វើឲ្យខ្យល់សើមបក់ចេញពីមហាសមុទ្រមកកាន់ទ្វីប ។ ខ្យល់មូសុងរដូវក្តៅនៃតំបន់អាស៊ីអាគ្នេយ៍ឬខ្យល់មូសុងវស្សា គឺជាខ្យល់សើមបក់ចេញពីសមុទ្រមកកាន់ទ្វីប ហើយមានរយៈពេលពីខែឧសភាឬខែមិថុនា រហូតដល់ខែកញ្ញាឬខែតុលា ។ ប្រព័ន្ធខ្យល់មូសុងអាចកើតឡើងពីកត្តាជាច្រើនផ្សេងទៀត ។ ភ្លៀងធ្លាក់នៅមូសុងវស្សាមិនដូចគ្នាទេនៅរៀងរាល់ឆ្នាំដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់រដូវប្រមូលផលស្រូវ

វិញ្ញាសាទី៤០

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login