Ask
Websites Login

Answer 1


user icon Khmer Literature 2018-02-03

មុនឆ្នាំ១៩៧០ មកដល់បច្ចុប្បន្ន ទំរង់ទង់ជាតិខ្មែរ បានផ្លាស់ប្តូរចំនួន ៦ដងរួចមកហើយ ព្រោះប្រទេសខ្មែរផ្លាស់ប្តូរ របបគ្រប់គ្រងប្រទេសញឹកញាប់ពេក។

ពណ៌ទង់ជាតិមានដូចជា៖

  • មុនឆ្នាំ ១៩៧០ មានសណ្ធានដូចជាទង់ជាតិបច្ចុប្បន្ន (ព្រះរាជាណាចក្រទី១)
  • ឆ្នាំ ១៩៧០ ដល់ ១៩៧៥ មានសណ្ធាផ្ទៃពណ៌ខៀវជ្រុងខាងលើប៉ែកខាងឆ្វេងប្រហែល ១ភាគ៣នៃទង់។ ផ្ទៃក្រហមដែល មានរូបប្រាសាទកំពូលបីពណ៌ស នៅចំកណ្តាល ហើយប៉ែកខាងលើជ្រុងខាងស្តាំ មានរូបផ្កាយបីដួងពណ៌ស នៅតំរៀបគ្នា (សម័យសារធាណរដ្ឋខ្មែរ)។
  • ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ សណ្ធានផ្ទៃពណ៌ក្រហមឆ្អៅ ហើយមានរូបប្រាសាទកំពូលបី ពណ៌លឿងនៅចំកណ្តាលផ្ទៃពណ៌ក្រហម (សម័យកម្ពុជាប្រជាធិបតេយ្យ)
  • ឆ្នាំ ១៩៧៩ ដល់ ១៩៨៩ សណ្ធានផ្ទៃក្រហមឆ្អៅហើយមានរូបប្រាសាទកំពូលប្រាំ ពណ៌លឿងនៅចាំកណ្តាល ផ្ទៃក្រហម (សម័យសាធារណរដ្ឋប្រជាមេនិតកម្ពុជា)។
  • ឆ្នាំ ១៩៨៩ ដល់ ១៩៩៣ សណ្ធានផ្ទៃក្រហមប៉ែកខាងលើ១ភាគ២នៃទង់ ផ្ទៃខៀវចាស់ប៉ែកខាងក្រោម១ភាគ២នៃទង់ ហើយផ្ទៃក្រហម និងតួប្រាង្គនោផ្នែក ផ្ទៃខៀវ (សម័យរដ្ឋកម្ពុជា)។
  • ឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្ន ទង់ជាតិបច្ចុប្បន្ន។ ផ្នែកខាងលើ និងខាងក្រោយពណ៌ខៀវ ផ្នែកកណ្តាលពណ៌ក្រុហម មានរូបប្រាសាទអង្គរវត្តពណសនៅចំកណ្តាល។

ចំណាំ៖

  • រូបប្រាសាទពណ៌ស មានទ្រង់ទ្រាយជាក្បាច់ចម្លាក់
  • រូបប្រាសាទពណ៌លឿលកំពូលបី កំពូលប្រាំ ផ្ទៃពណ៌ក្រហមគ្មានទ្រង់ទ្រាយជាចំលាក់ទេ។
  • រូបប្រាសាទកំពូលប្រាំពណ៌លឿង លើផ្ទៃក្រហម ខៀវ មានក្បាច់ចំលាក់។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login