Ask
Websites Login

សំណួរ

១. តើព្រះហិររក្សរាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គណា? សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា? នៅវាំងឈ្មោះអ្វី?

២. ចូរនិយាយពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

៣. ក្នុងការគ្រប់គ្រងប្រទេស តើព្រះហិររក្សារាមាធិបតីអង្គឌួងបានធ្វើកំណែទម្រង់សង្គមកម្ពុជា​យ៉ាងដូចម្ដេចខ្លះ?

៤. មូលហេតុអ្វីបានដួលរលំរបបសង្គមរាស្រ្ដនិយម?

៥. ចូររៀបរាប់ពីសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសតវត្សទី២១?

ចម្លើយ

១. ព្រះហិររក្សរាមាបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ អេង ។ សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០។ រាជវាំង “វាំងស្បែក” (ពញាឮ) ។

២. លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមាន ៖

  • ១៩៩៣ រៀបចំការបោះឆ្នោតដែលបានរៀបចំដោយ អ៊ុនតាក់
  • បោះឆ្នោតដោយសេរីនិងយុត្តិធម៌ (២០០៣,២០០៨,២០១៣)
  • សេរីភាព អ្នកសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេស
  • អនុវត្តន៍ ទីផ្សារសេរី១៩៩៣
  • ផ្ដល់សិទ្ធិដល់អង្គការនានា
  • សេរីភាព ដល់ការប្រឆាំងស្របច្បាប់
  • គោរពសិទ្ធិមនុស្ស...។

៣. ក្នុងការគ្រប់គ្រងប្រទេសព្រះអង្គបានធ្វើកំណែទម្រង់ដូចជា ៖

+ វិស័យរដ្ឋបាល

  • កែច្បាប់ បន្ធរបន្ថយវិស័យផ្សេងៗ

+ សេដ្ឋកិច្ច

  • ជំរុញការស្ដាយហេដ្ឋារចនាសម្ព័ន្ធ
  • កសាងផ្លូវគមនាគមន៍ ទំនប់ កំពង់ផែសមុទ្រនៅកំពត
  • បោះពុម្ពប្រាក់សម្រាប់សម្រួលជីវភាពប្រជាជន
  • បន្ថយពន្ធដារ

+ នយោបាយ

  • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន
  • លើកតម្លើងវប្បធម៌អក្សរសាស្រ្ដជាតិ។

៤. បានដួលរលំរបបសង្គមរាស្រ្ដនិយមដូចជា ៖

+ ឥទ្ធិពលសង្រ្គាមមាត្រជាក់នៅឥណ្ឌូចិន

+ ការរីកសាយភាពនៃក្រុមកុំម្មុយនីស្ដ

+ វិបត្តិសេដ្ឋកិច្ច

  • ១៩៦៣ ផ្ដាច់ជំនួយអាមេរិក
  • ធ្វើជាតូបនីយកម្ម រអាករអួល
  • ការលួចរត់ពន្ធ ធារាសាស្រ្ដាអន់ថយ

+ វិបត្តិសង្គមនិងនយោបាយ

  • អព្យាក្រឹតមិនចំទិសដៅ
  • អំពើពុករលួយបក្សពួកនិយម

+ វិបត្តិផ្ទៃក្នុងរដ្ឋាភិបាល

  • ចុងឆ្នាំ ១៩៦៩ មន្ដ្រីមួយចំនួនរៀបផែនការក្បត់
  • ថ្ងៃទី០៨ មីនា ១៩៧០លន់ នល់សិរិមត ធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទសីហនុ។

៥. សមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងសតវត្សទី២១ ៖

+ នយោបាយ

  • ទប់ស្កាត់ការវិលមកកាន់អំណាចរបស់ពួកខ្មែរក្រហម
  • ចរចារជាមួយសម្ព័ន្ធត្រីភាគីដែលនាំទៅរកការចុះសន្ធិសញ្ញាសន្ដិភាព ២៣ តុលា ១៩៩១
  • អនុវត្តនយោបាយឈ្នះ-ឈ្នះធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហម បានជោគជ័យឆ្នាំ ១៩៩៨
  • ចូលជាសមាជិកអាស៊ាន
  • ធ្វើប្រធានអាស៊ាន២លើកគឺ(២០០២និង២០១២)
  • អង្គការសហប្រជាជាតិផ្ដល់ក្ដីទុកចិត្តក្នុងការចូលរួមថែរក្សាសន្ដិសុខពិភពលោក
  • អនុវត្តយុទ្ធសាស្រ្ដ ត្រីកោណនិងចតុកោណដោយជោគជ័យភ្ជាប់ទំនាក់ទំនងការទូត និងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាគជោគជ័យ។

+ សេដ្ឋកិច្ច

   - វិស័យកសិកម្ម

  • អភិវឌ្ឍប្រព័ន្ធធារាសាស្រ្ដ
  • បានលើកមុខព្រួញទាំងបូន ផលិតកម្មស្បៀង ផលិតកម្មកៅស៊ូ អាជីវកម្ម ព្រៃឈើ និងការីនេសាទ
  • ជួយស្វែងរកទីផ្សារ កសិផល។

   - វិស័យឧស្សាហកម្

  • មានរោងចក្រជាច្រើន ពីសេសរោងចក្រកាត់ដេរ
  • ផ្ដល់ការងារដល់ប្រជាពលរដ្ឋ។

   - វិស័យពាណិជ្ជកម្ម

  • ទាក់ទាញវិន័យោគទុន ទាំងក្នុងស្រុក និងបរទេស
  • កំណើនផលិតផលនាំចេញ អង្ករ ម្រេច​ កៅស៊ូ...។

   - វិស័យគមនាគមន័

  • កសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវ ថ្នល់ កំពង់ផែ អាកាសយានដ្ឋាន ក្រោមពាក្យស្លោក “មានផ្លូវមានក្ដីសង្ឃឹម”
  • អភិវឌ្ឍឥតឈប់ឈរ។

   -​​ វិស័យទេសចរណ៍

  • ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមានការកើនឡើង
  • រូបិយវត្ថុបរទេសជួយកសាងសេដ្ឋកិច្ចជាតិ
  • បង្កើតតំបន់ទេសចរណ៍ជាច្រើន។​

    - វិស័យធនាគារ

  • កំណត់ប្រាក់រៀលជារូបិយវត្ថុជាតិ កំណើនធនាគារឯកជន។

+ វិស័យអប់រំវប្បធម៌

  • កសាងសាលារៀនគ្រប់កម្រិត
  • លើកស្ទួយវិស័យកីឡា
  • មិនឪ្យមានទំនាស់សាសនា
  • លើកកម្ពស់វប្បធម៌ជាបេតិកភណ្ឌពិភពលោក

+ វិស័យសង្គមកិច្ច

  • ពង្រីងសន្ដិសុខសង្គម សណ្ដាប់ធ្នាប់ ទប់ស្កាត់ហិង្សា ពលកម្មមាន ការជួញដូរផ្លូវភេទ និងគ្រឿងញៀន..
  • ធ្វើឪ្យមានសមភាពយេនឌ័រអនុវត្ត នយោបាយ ភូមិ ឃុំមាន សុវត្ថិភាព
  • អភិវឌ្ឍតំបន់បទជន ជីកស្រះ អណ្ដូង សង់ផ្ទះ ជួន ប្រជាពលរដ្ឋ ក្រីក្រ...។

វិញ្ញាសាទី២៦

Comments

×

×

One more step

Please login to share your idea

Register Login