សំណួរ
១.តើសម្ដេចនរោត្តម សីហនុ បានឡើងសោយរាជ្យលើកទី១ នៅថ្ងៃណាខែណាឆ្នាំណា?
២. តើអ្វីទៅជាទិសដៅពិតប្រាកដនៃនយោបាយសកលវូបនីយកម្ម?
៣. តើរដ្ឋធម្មនុញ្ញរបបសាធារណរដ្ឋទី៥ នៅបារាំងបានចែងចែកដូចម្ដេចខ្លះពីតួនាទីរបស់ប្រធានាធិបតី?
៤. នៅឆ្នាំ ១៩៧៩ តើមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះបានកើតមានឡើង?
៥. តើយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី១ ត្រូវបានដាក់ចេញនៅឆ្នាំណា? មានអ្វីជាចំណុចស្នូល នៃយុទ្ធសាស្រ្ដនេះ? ហើយដើម្បីឪ្យយុទ្ធសាស្រ្ដនេះបានជោគជ័យ តើរាជរដ្ឋាភិបាលត្រូវពឹងផ្អែកលើផ្នែកសំខាន់ៗអ្វីខ្លះ?
ចម្លើយ
១. សម្ដេច នរោត្តម សីហនុ បានឡើងសោយរាជ្យលើកទី១ នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៩៤១។
២. ទិសដៅពិតប្រាកដនៃយោបាយសកលភាវូបនីយកម្ម គឺជាការធ្វើឪ្យមានដំណោះស្រាយរួមបញ្ជូលបញ្ហាតាមតំបន់ ឬពិភពលោកទាំងមូល (បញ្ហាគ្រឿងញៀន បញ្ហាជំងឺឆ្លង បញ្ហាភេរវកម្ម បញ្ហាបរិស្ថាន...) ហើយថែមទាំងធ្វើឪ្យមានការរីកចម្រើនក្នុងតំបន់និងពិភពលោកទាំងមូលទៀតផង។
៣. រដ្ឋធម្មនុញ្ញរបបសាធារណរដ្ឋទី៥ នៅបារាំងបានចែងពីតួនាទិប្រធានាធិបតិដូចជា ៖
- ប្រធានធិបតីអាចឈរឈ្មោះបាន២ អាណតិ្ត ដោយមួយអាណត្តិមាន រយៈពេល៧ ឆ្នាំ
- ប្រធានធិបតីមានសិទ្ធរំលាយសភា
- ប្រធានាធិបតីមានសិទ្ធិរុះរើគណៈរដ្ឋមន្ដ្រី
- ប្រធានធិបតី គឺជាអគ្គមេបញ្ជាការលើកងទ័ពជាតិ
- ប្រធានាធិបតីមានសិទ្ធិជ្រើសតាំងនាយករដ្ឋមន្ដ្រី និងសមាជិករដ្ឋាភិបាល
- ប្រធានាធិបតីមានសិទ្ធិទទួលសារតាំង និងចុះសន្ធិសញ្ញាលើក្រឹត្យ និងបទបញ្ជាផ្សេងៗ។
៤. នៅឆ្នាំ ១៩៧៨ ព្រឹត្តិការណ៍សំខាន់ៗដែលមានឡើងមាន ៖
- ០១ មករា ១៩៧៩ ខ្មែរក្រហមយាងសម្ដេច សីហនុ ទៅគង់នៅសិរីសោភ័ណ្ឌ
- ០២ មករា ១៩៧៩ កងទ័ពពិសេសវៀតណាម បានចូលរំដោះសម្ដេច សីហនុ តែបរាជ័យ
- ០៤ មករា ១៩៧៩ កងទ័ពវៀតណាមបានចូលកាន់កាប់ត្រើយខាងកើតទន្លេមេគង្គ
- ០៥ មករា ១៩៧៩ ប៉ុល ពត បានយាងសម្ដេច សីហនុ មកភ្នំពេញវិញ
- ០៦ មករា ១៩៧៩ សម្ដេច ប៉ែន នុត បានយាងទៅទីក្រុង ប៉េកាំង ប្រទេសចិន
- ០៧ មករា ១៩៧៩ កងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានវាយលុកទីក្រុងភ្នំពេញ
- ១១ មករា ១៩៧៩ សម្ដេច សីហនុ បានថ្ដោលទោសវៀតណាមដែលឈ្លានពានកម្ពុជា
- ១២ មករា ១៩៧៩ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា បានចាប់បដិសន្ធិឡើង
- ១៣ មករា ១៩៧៩ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ អំពាវនាវឪ្យវៀតណាមដកទ័ពចេញពិកម្ពុជា។
៥. យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី១ ត្រូវបានដាក់ចេញនៅឆ្នាំ២០០៤ ហើយចំណុចស្នូលនៃយុទ្ធសាស្រ្ដនេះគឺ អភិបាលកិច្ចល្អ។ ដើម្បិឪ្យយុទ្ធសាស្រ្ដនេះទទួលបានជោគជ័យ រាជរដ្ឋាភិបាលត្រូវពឹងផ្អែកសំខាន់ៗដូចខាងក្រោម៖
- សន្ដិភាព ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម
- ភាពជាដៃគូសម្រាប់អភិវឌ្ឍ ពិសេសជាមួយនឹងវិស័យឯកជន សហគមន៍ អន្តរជាតិ ម្ចាស់ជំនួយ និងអង្គការសង្គមស៊ីវិល។ ល។
- ស្ថេរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- សមាហរណកម្មកម្ពុជាចូលក្នុងតំបន់និងពិភពលោក។
វិញ្ញាសាទី២៧