Ask
Websites Login

សំណួរ 

១១. តើសម្ដេច នរោត្តម សីហនុមានប្រតិបត្តិដូចម្ដេចចំពោះកុប្បកម្មខាងលើនេះ?

២១. តើនៅក្នុងដំណាក់កាសសង្រ្គាមស៊ីវិល(១៩៧០-១៩៧៥)ប្រជាជនក្នុងទីក្រុងភ្នំពេញរស់នៅក្នុងសភាពបែបណា?

២១. តើនៅក្នុងដំណាក់កាសសង្រ្គាមស៊ីវិល(១៩៧០-១៩៧៥)ប្រជាជនក្នុងទីក្រុងភ្នំពេញរស់នៅក្នុងសភាពបែបណា?

១៣. ហេតុអ្វីបានជាគេចាត់ទុកការបោះឆ្នោតសភាថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ជាការធ្វើរដ្ឋប្រហាររដ្ឋទម្លាក់សម្ដេចនរោត្តម សីហនុ?

១៤. តើលោកសេនាប្រមុខ លន់ នល់ ដោះស្រាយបញ្ហាជនបទបានដែរឬទេ? ព្រោះអ្វី?

 ១៥. តើកងអាកាសចរណ៍បេ៥២ អាមេរិកបានទម្លាប់គ្រាប់បែកយ៉ាងខ្លាំងលើតំបន់ស្រែចម្ការក្នុងប្រទេសកម្ពុជា ពីថ្ងៃខែឆ្នាំណាដល់ថ្ងៃខែឆ្នាំណា? ដោយមូលហេតុអ្វី?

១៦. តើសង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០-១៩៧៥ ធ្វើឪ្យមានការខូតខាតនិងផ្ដល់ផលវិបាកអ្វីខ្លះដល់ប្រទេសកម្ពុជា?

១៧. តើរបបសាធារណរដ្ឋខ្មែររយៈពេលប្រាំឆ្នាំដោយសារអ្វី?

១៨. តើលោកសេនាប្រមុខលន់ នល់ ដោះស្រាយយ៉ាងដូចម្ដេចចំពោះអំពើពុករលួយនៅក្នុងរដ្ឋាភិបាលរបស់លោក?

១៩. តើមុនរំដោះពួកខ្មែរក្រហមបានដាក់មីននៅគ្រប់ច្រកចូលតាមផ្លូវទឹកមកកាន់ទីក្រុងភ្នំពេញដើម្បីអ្វី?

២០. តើការទម្លាប់គ្រាប់បែករបស់អាមេរិកពិថ្ងៃ៦ កុម្ភៈ ដល់ ១៤សីហា ១៩៧៣ផ្ដល់ផលវិបាកដូចម្ដេចខ្លះ?

២១. តើនៅក្នុងដំណាក់កាសសង្រ្គាមស៊ីវិល(១៩៧០-១៩៧៥)ប្រជាជនក្នុងទីក្រុងភ្នំពេញរស់នៅក្នុងសភាពបែបណា?

ចម្លើយ 

១១. ខណៈពេលនោះសម្ដេច នរោត្តម សីហ​នុបានបន្ទាសអ្នកប្រើអំពើហិង្សា នេះពីទីក្រុងប៉ារីស បើទោះបីជាកុប្បកម្មមានព្រះរាជានុញ្ញាតពី ព្រះអង្គក៏ដោយ។

១២. រដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ បានប្រព្រឹត្តឡើងក្នុងសភាការណ៍ ស្ងៀម ស្ងាត់ជាទីបំផុត។ គេរក្សាទុករដ្ឋសភាជាឧបករណ៍ពង្រីងអំណាច បន្ទាប់មកគេកោះប្រជុំអនុម័តបោះឆ្នោតគាំទ្រ៨៦ សំឡេងក្នុងចំណោម៨៩ដកសេចក្ដី ទុកចិត្ត និងដកសម្ដេច សីហនុ ចេញពីដំណែងព្រះប្រមុខរដ្ឋដោយតែងតាំង លោកចេង ហោងប្រធានរដ្ឋសភា ជាប្រមុខរដ្ឋស្ដីទី រហូតដល់គេធ្វើការបោះឆ្នោតជ្រើសរើសប្រមុនរដ្ឋថ្មី។

១៣. បានជាគេចាត់ទុកការបោះឆ្នោតសភា ថ្ងៃ១៨ ខែមីនា ឆ្នាំ ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាប់សម្ដេច សីហនុព្រោះការបោះឆ្នោតបានប្រព្រឹត្តទៅដោយមិនស្របច្បាប់ដោយដកសេចក្ដីទុកចិត្ត និងដកសម្ដេចសីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ ហើយយករដ្ឋសភាធ្វើការឧបរណ៍ពង្រីងអំណាច។

១៤. លោកសេនាប្រមុខ លន់ នល់ មិនអាចដោះស្រាយបញ្ហាជនបទបានទេព្រោះ ៖

  • នៅឆ្នាំ ១៩៧១ លោកមានជម្ងឺស្លាប់មួយចំហៀងខ្លួន ហើយទោះបីជម្ងឺនេះបានជាសះសើ្បយយ៉ាងឆាប់ក៏ដោយលោកមិនអាចគ្រប់គ្រងនយោបាយ ពេញលេញដូចមុនឡើយ ពេលនោះឥស្សរជននយោបាយជាច្រើនរូបរវល់តែ បង្កើតបក្សពួក និងប្រមូលទ្រព្យធនភ្លេចអស់ ប្រយោជន៍ជាតិ
  • ផ្លូវទៅកាន់ជនបទត្រូវពួកខ្មែរក្រហមកាត់ផ្ដាច់ហើយទីជនបទភាគច្រើនបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកខ្មែរក្រហមជាបន្ដបន្ទាប់។

១៥. កងអាកាសចរណ៍បេ៥២ អាមេរិកបានទម្លាក់គ្រាប់បែកយ៉ាងខ្លាំង លើតំបន់ស្រែចម្ការក្នុងប្រទេសពីថ្ងៃទី៦ កុម្ភៈ ដល់ពាក់កណ្ដាលអាធា្រតថ្ងៃ១៤ សីហា ១៩៧៣ដោយអាមេរិច ខ្លាចប្រទេសវៀតណាមខាងត្បូងដែលនាំឪ្យកងទ័ពអាមេរិកមិនអាចដកខ្លួនពីវៀតណាម។

១៦.​ សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០-១៩៧៥ ធ្វើឪ្យមានការខូចខាតនិងផ្ដល់ផលវិបាកដល់ប្រទេសកម្ពុជាដូចជា ៖

  • ប្រជាជនបាត់បង់ជីវិតជាងមួយលាននាក់
  • អន្តរាយផ្លូវថ្នល់ និងស្ពានពី ៧០%-៨០%
  • វាលស្រែចំការក្លាយជាចំការមីន និងរណ្ដៅគ្រាប់បែបបេ៥២
  • រោងចក្រឧស្សាហកម្ម ៧៥%ត្រូវបំផ្លាញ
  • ចំការកៅស៊ូត្រូវបាត់បង់
  • គ្រឹះស្ថានសិក្សានៅតំបន់រំដោះ និងតំបន់ប្រទាញប្រទង់ទាំងអស់ ត្រូវបិទទ្វារ
  • កើតមានអំពើពុករលួយក្នុងរដ្ឋាភិបាល លន់ នល់
  • បន្សល់ទុកស្រ្ដីមេម៉ាយ ក្មេងកំព្រារាប់ម៉ឺននាក់ និងមានអ្នកជម្ងឺ របួស ពិការច្រើនពាក់នាក់
  • ប្រជាជនជួយគ្រោះទុរ្ភិក្ស
  • សេដ្ឋកិច្ចត្រូវរះស្ទះអតិផរណាប្រាក់រៀល ចេះតែបន្ដ រីឯតម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិត
  • បំផ្លាយហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម ថែមទាំងបានបំផ្លាញ ឬស គល់ ប្រព័ន្ធអប់រំខ្ទេចខ្ចីដូចជាសាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម និងធនធានមនុស្ស ធ្វើឪ្យការអភិវឌ្ឍជាតិមិនអាចប្រព្រឹត្តទៅបាន។

១៧. របបសាធារណរដ្ឋខ្មែររស់រយៈពេលប្រាំឆ្នាំដោយពឹងផ្អែកលើជំនួយយោធាអាមេរិក។

១៨. ចំពោះអំពើពុករលួយនៅក្នុងរដ្ឋាភិបាល លោក លន់ នល់ មានការអល់អែកក្នុងការដាក់ទណ្ឌកម្មលលើពួកអ្នកប្រព្រឹត្តអំពើពុករលួយទាំងនោះពីព្រោះពួកគេមានស្វាមីភក្ដិ និងស្មោះត្រង់និងលោក។ ផ្ទុយទៅវិញលោកបានចំណាយពេលវេលាសរសេរលិខិតផ្ញើជូនលោកប្រធានាធិបិតី អាមេរិក និចសុន សុំ ជំនួយបន្ថែមដើម្បីទប់អំណាចរដ្ឋាភិបាលសាធារណខ្មែរបន្ដជីវិតទៅមុខទៀត។

១៩. មុនថ្ងៃរំដោះពួកខ្មែរក្រហមបានដាក់មីនគ្រប់ច្រកចូលតាមផ្លូវទឹកមកកាន់ទីក្រុងភ្នំពេញដើម្បីកាត់ផ្ដាច់ការដឹកជញ្ជូនអង្ករនិងគ្រាប់រំសេវ។

២០. ផ្ដល់ផលវិបាកដូចជា៖

  • ខូចខាតផ្ទះសម្បែងប្រជាជន
  • ខូចខាតផលដំណាំ
  • ស្រែចម្ការក្លាយជារណ្ដៅគ្រាប់បែកមិនអាចបង្កបង្កើនផលបាន
  • ប្រជាជនបាត់បង់ជីវិត របួស ពិការ ជាច្រើននាក់
  • ធ្វើឪ្យប្រជាជនជីវិត របួស ពិការ ជាច្រើននាក់
  • ធ្វើឪ្យប្រជាជន ជនភៀសខ្លួនមករស់នៅទីក្រុងភ្នំពេញនិងទីចប្រជុំជន
  • ពន្យាពេលមិនឪ្យពួកខ្មែរក្រហមដណ្ដើមកាន់កាប់ក្រុងភ្នំពេញដោយឆាប់រហ័ស។

២១. នៅក្នុងដំណាក់កាសសង្រ្គាមស៊ីវិល(១៩៧០-១៩៧៥)ប្រជាជនក្នុងទីក្រុងភ្នំពេញរស់នៅក្នុងសភាពបែប ៖

  • រងទុក្ខលំបាកវេទនា កំសត់ទុគ៌ត
  • អាហារខ្វះ ខ្វះទីជម្រក
  • បាត់បង់មុខរបរ គ្មានការងារធ្វើ
  • ព្រាត់ប្រាស់គ្រួសារ
  • ការព្រួយបារម្ភនិងតានតឹងក្នុងចិត្តជាប្រចាំ។     

Comments

×

×

One more step

Please login to share your idea

Register Login