Ask
Websites Login

សំណួរ 

២១. តើសហករណ៍របស់ខ្មែរក្រហមមានន័យដូចម្ដេច?

២២. តើពួកខ្មែរក្រហមបានឡើងនូវវណ្ណៈថ្មីប៉ុន្មាននៅក្នុងប្រទេស? អ្វីខ្លះ? ចូរបង្ហាញពីវណ្ណៈនីមួយៗ។

២៣. ចូរនិយាយពីការរបៀបអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហម។

២៤. ចូរនិយាយពីការអប់រំទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

២៥. ហេតុអ្វីបានជា ប៉ុល ពត ធ្វើវិសុទ្ធកម្ម?

២៦. តើនៅក្នុងរបបខ្មែរក្រហមនៅទូទាំងប្រទេសកម្ពុជាមានគុក(មន្ទីរសន្ដិសុខ)ចំនួនប៉ុន្មានកន្លែង? តើមន្ទីរសន្ដិសុខពេលនោះត្រូវរៀបចំឡើងជាប៉ុន្មានថ្នាក់? ចូររៀបរាប់។

២៧. តើខ្មែរក្រហមបានបែងចែកសត្រួវជាប៉ុន្មានប្រភេទ? អ្វីខ្លះ?ចូររៀបរាប់។

២៨. តើមន្ទីរសន្ដិសុខណាដែលសំខាន់ជាងគេនៅសម័យខ្មែរក្រហម? អ្នកណាជាអ្នកគ្រប់គ្រង?មានអ្នកទោសប៉ុន្មាននាក់? មានអ្នកនៅរស់ប៉ុន្មាននាក់?

២៩. ចូរនិយាយពីថ្នាក់ដឹកនាំនៅគុកទួលស្លែងឬមន្ទីរ ស ២១។

ចម្លើយ 

២១. សហករណ៍របស់ខ្មែរក្រហមមានន័យថាប្រជាជនរស់នៅរួមធ្វើការរួម​ ហូបរួមនិងចែករំលែកការកំសាន្ដជាសមូហភាព។

២២. ពួកខ្មែរក្រហមបានឡើងនូវវណ្ណៈថ្មីពីរគឺ “ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី” ៖

  • ប្រជាជនមូលដ្ឋាន ឬ ប្រជាជនចាស់ គឺជាប្រជាជននៅរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកុំមុយនីសកម្ពុជាមុនថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជននេះចែកជាពីរទៀតគឺ ប្រជាជនពេញសិទ្ធិនិងប្រជាជនត្រៀម។ ប្រជាជនពេញសិទ្ធិគឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋខ្មែរ។
  • ប្រជាជនថ្មី ឬ ប្រជាជន១៧ មេសា គឺជាប្រជាជនដែលជម្លៀសចេញពីទីក្រុងឬទីប្រជុំជននានាក្រោយថ្ងៃ១៧ មេសា ១៩៧៥។ ប្រជាជនមួយចំនួននៃអ្នកទាំងនេះគឺប្រជាជនភៀសសឹកមកជនបទគេចពីសង្រ្គាម។ អង្គការគ្មានទំនុកចិត្តលើប្រជាជនថ្មីទេ ព្រោះគេចាត់ទុកថាពួក ១៧ មេសា ជាជនបញ្ញើក្អែកជាអ្នកចាញ់សង្រ្គាមនិងជាឈ្លើសឹក។

២៣. ការរៀបអាពាហ៍ពិពាហ៍ក្នុងរបបខ្មែរក្រហមធ្វើឡើងជារួមបើពិធីតូច កូនកំលោះក្រមុំចំនួនពី៣ទៅ១០គូ ហើយពិធីធំមានពី៣០ ទៅ៥០គូ ឬរហូតដល់ជាង១០០គូ ត្រូវរៀបចំប្រារព្ធឡើងក្នុងពិធីរួមក្នុងរាត្រីតែមួយ យុវជន យុវនារីមិនអនុញ្ញាតឪ្យជ្រើសរើសគូស្រករតាមបំណងរបស់ខ្លួនទេគឺអង្គការជាអ្នករៀបចំឪ្យ។ បើនរណាជំទាល់គឺត្រូវទទួលទណ្ឌកម្ម ដោយធ្វើការជាទម្ងន់ឬសម្លាប់ចោល។ ថ្ងៃរៀបការបុរស នារីត្រូវឈរជាពីររជ្ជតាមគួរបែរមុខរកគ្នា។ បន្ទាប់មកប្រធានភូមិបញ្ជាឪ្យគូទាំងនោះចាប់ដៃគ្នា ហើយធ្វើការបេជ្ញាចិត្តថាបម្រើអង្គការអស់មួយជីវិត។ បន្ទាប់ពីបញ្ចប់ពិធីរៀបការគ្រួសារថ្មីបានទទួលការអនុញ្ញាតឪ្យរស់នៅជាមួយគ្នា តែពីរ បីថ្ងៃប៉ុណ្ណោះបន្ទាប់មកត្រូវទៅធ្វើការតាមការដ្ឋានរៀងៗខ្លួន។

២៤. ការអប់រំទៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺជាបណ្ដុះស្មារតីកុមារឪ្យមានឆន្ទៈដាច់ខាតនិងជឿជាក់លើអង្គការតែមួយគត់។ កម្មភិបាលខ្មែរក្រហមអប់រំកុមារឪ្យស៊ើបការណ៍ពីឪពុកម្ដាយរបស់ខ្លួនពេលខ្លះកុមារទាំងនោះហ៊ានទាំងសម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លួនដោយចោទថាខ្លាំង។ តាមរយៈប្រព័ន្ធអប់រំដ៏មហាគ្រោះថ្នាក់ទាំងទ្រឹស្ដីនិងការអនុវត្តដែលគេទទួលបានកុមារទាំងឡាយជឿជាក់ដាច់ខាតនិងគោរពតាមបញ្ជាររបស់អង្គការយ៉ាងម៉ឺងម៉ាត់បំផុត។

ប្រជាជនត្រូវបានបង្ខំឪ្យធ្វើការច្រើនជាង ដប់ពីរម៉ោងក្នុងមួយថ្ងៃ៧ថ្លៃក្នុងមួយសបា្ដហ៍ ដោយគ្មានពេលសម្រាកនិងទទួលទានរបបអាហារតិចតួចបំផុតពេលខ្លះប្រជាជនធ្វើការតាំងពីព្រលឹមស្រាងៗរហូតដល់ពាក់កណ្ដាលយប់។ ពេលខ្លះគេអុជភ្លើងបំភ្លឺដើម្បីធ្វើការបន្ដ រហូតទៀបភ្លឺ។ ប្រជាជនគ្រប់រូបមានការងារធ្វើទាំងអស់គ្នា។

២៥. បានជា ប៉ុល ពត ធ្វើវិសុទ្ធកម្មដោយសារនៅចុងឆ្នាំ ១៩៧៧ បន្ទាប់ពីប៉ុល ពត មកពីចិនទ័ពវៀតណាមបាន វាយចូលភូមិភាគបូព៌ា។ នៅពេលដកទ័ពទៅវិញបានកៀរយកប្រជាជនស៊ីវិលខ្មែរមួយចំនួនទៅជាមួយផង ដែលធ្វើឪ្យ ប៉ុល ពត ចាប់ផ្ដើមសង្ស័យអ្នកនៅតំបន់នោះហើយឈានដល់ការចាប់ខ្លួន និងសម្គាល់មនុស្សកាន់តែច្រើនឡើងៗដោយចោទថាក្បាលយួនខ្លួនខ្មែរ ឬ ពួកគិញយួន ពួកសេ អឺ អា របស់អាមេរិច ឬពួកកាហ្សេបេ របស់សូវៀត។

២៦. នៅទូទាំងប្រទេសកម្ពុជាមានគុត(មន្ទីរសន្ដិសុខ)ចំនួនជិត ២០០កន្លែង។ មន្ទីរសន្ដិសុខនៅពេលនោះត្រូវរៀបចំឡើងជាប្រាថ្នាគឺ៖ ថ្នាក់តំបន់ ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិភាគ និងមន្ទីរសន្ដិសុខមជ្ឈិម។

២៧. ខ្មែរក្រហមបានបែងចែកសត្រូវជា ២ ប្រភេទគឺ ៖ សត្រូវខាងក្នុងនិងសត្រូវខាងក្រៅ ៖

+ សត្រូវខាងក្នុង

  • អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ
  • ក្រុមជនជាតិភាគតិច
  • ជនជាតិភាគតិចតំបន់ភ្នំ
  • ជនជាតិភាគឥស្លាម
  • ជនជាតិភាគតិចវៀតណាម
  • ជនជាតិភាគតិចចិន
  • បញ្ញាវន្ដ
  • ជនក្បត់ដទៃទៀត

+ សត្រូវខាងក្រៅ រួមមានសហរដ្ឋអាមេរិច ប្រទេសថៃ ជាពិសេស ប្រទេសវៀតណាម និងអតីតសហភាពសូវៀត។

២៨. មន្ទីរសន្ដិសុខដែលសំខាន់ជាងគេនៅសម័យខ្មែរក្រហមគឺ មន្ទីរ ស.២១ ឬគុកទួលស្លែងមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ជាអតីតវិទ្យាល័យពញា​យ៉ាត ឬវិទ្យាល័យទួលស្វាយព្រៃ។ គុកនេះគ្រប់គ្រងដោយលោក កាំង ហ្កិចអ៊ាវ ហៅឌុច។ មានអ្នកទោសប្រហែល​មួយម៉ឺនបួនពាន់នាក់(១៤០០០) ហើយមានតែ១២នាក់ទេ ដែលរួចរស់មានជីវិតព្រោះពួកគេជាជាងគំនូរជាងជួលជុលនាឡិនានិងជាងចម្លាក់។

២៩. ថ្នាក់ដឹកនាំនៅគុកទួលស្លែងឬមន្ទីរ ស ២១ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិរបស់ លោក សុន សេន ហៅសមមិត្ត ខៀវ។ រចនាសម័្ពន្ធមានដូចជា៖

  • ប្រធានមន្ទីរស ២១គឺកាំង ហ្កិចអ៊ាវ ហៅខឌុច
  • អនុប្រធានគឺ ឃីម វ៉ាត ហៅហ៊ា
  • ប៉េង មេបញ្ជាការលើអ្នកយាម
  • ចាន់ប្រធានអង្គភាពសួរចម្លើយ
  • ប៉ុន អ្នកសួរចម្លើយ។

ភាគ៤

Comments

×

×

One more step

Please login to share your idea

Register Login