Ask
Websites Login

សំណួរ 

៣០. តើមូលហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំ?

៣១. តើចំណុចណាខ្លះដែលបញ្ជាក់ថារបបខ្មែរក្រហមបានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌និងប្រពៃណីជាតិ?

៣២. តើជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាអ្វីខ្លះ?

៣៣. ចូរនិយាយពីទិដ្ឋភាព ដែលពួកខ្មែរក្រហមចូលកាន់កាប់ភ្នំពេញថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥។

៣៤. ហេតុអ្វីបានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជននានា?

៣៥. តើនៅ ១៩៧៧ ពួកមេដឹកនាំខ្មែរក្រហមបានបែងចែកតំបន់រដ្ឋបាលប្រទេសកម្ពុជាជាប៉ុន្មានភូមិភាគ?

ចម្លើយ

៣០. បានជារបបកម្ពុជាប្រជាធិបតេយ្យដួលរលំដោយសារ ៖

+ កត្តាប្រជាជន ប្រជាជនកម្ពុជាស្អប់របបនេះព្រោះរបបនេះធ្វើបាបបង្អត់អាហារ បង្ខំឪ្យធ្វើការជាទម្លន់ គ្មានជម្រក គ្មានសម្លៀមបំពាក់ គ្រប់គ្រាន់ជាពិសេសការកាប់សម្លាប់ប្រជាជនគ្មានត្រាប្រណើ ហើយប្រជាជនបានបង្កជាចលនាបះបោរប្រឆាំងខ្មែរក្រហម។

+ កត្តាបន្សុទ្ធកម្ម ពួក ប៉ុល ពត លែងទុកចិត្តគ្នា​ឯងតាំងពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន ប៉ុល ពត បានសម្លាប់ កុយ ធួន, វន វ៉េត , ញឹម រស់, សោ ភឹម....។

៣១. ខ្មែរក្រហមបានរំលោភធ្ងន់ធ្ងរទៅលើវិស័យវប្បធម៌ និងប្រពៃណីជាតិមានដូចជា៖

  • លុបបំបាត់វិស័យអប់រំ
  • បំបាត់សាសនា ផ្សឹកលោកសង្ឃ
  • បំបាត់ប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបអាពាហ៍ពិពាហ៍
  • ឪ្យប្រជាជនប្រើសម្លៀកបំពាក់ពណ៌ខ្មៅ។

៣២. ជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាដូចជា៖

  • ការពុំមានអាហារហូនគ្រប់គ្រាន់
  • ការធ្វើទារុណកម្មលើរូបរាងកាយ និងទារុណកម្មផ្សេងៗទៀត
  • គ្មានសិទ្ធិក្នុងការជួបជុំក្រុមគ្រួសារបងប្អូន និងសិទ្ធិផ្សេងៗទៀត
  • ការបង្ខំឪ្យធ្វើការលើសកម្លាំងគ្មាពេលឈប់សម្រាក
  • ការមិនឪ្យប្រជាជនគោរពប្រពៃណីវប្បធម៌
  • ការគ្មានការអប់រំបានជ្រៅជ្រះ
  • ការគ្មានសិទ្ធិសម្រេចលើអ្វីទាំងអស់។

៣៣. ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ពួកខ្មែរក្រហមប្រកបដោយសម្លៀកបំពាក់ ពណ៌ ខ្មៅនិងពណ៌អាចម៍សេះ បានវាយលុកចូលក្រុងភ្នំពេញតាមគ្រប់ មុខព្រួញ ហើយកាន់កាប់ភ្នំពេញនៅម៉ោង ៩និង៣០នាទីព្រឹក។ ប្រជាជននាំគ្នាអបអរសាទរកងទ័ពក្រហម តែផ្ទុយទៅវិញពួកខ្មែរក្រហមបានគំរាមកំហែងបណ្ដេញប្រជាជនឪ្យចេញពីក្រុងភ្នំពេញឪ្យអស់ក្នុងរយៈពេលបីថ្ងៃ។ បើនរណាហ៊ានរឹងទទឹងនិងបញ្ជាអង្គការអ្នកនោះនឹងត្រូវអង្គការចាប់ចងឬក៏ចាញ់ភ្លាមនៅនឹងកន្លែង។

៣៤. បានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញនិងទីប្រជុំជននានាដោយសារមូលហេតុ៖

  • ទាក់ទងនឹងបញ្ហាស្បៀងមិនអាចផ្ដត់ផ្គងប្រជាជននៅទីប្រជុំជនក៏ដូចជា ក្រុងចំណែកនៅឯជនបទមានស្បៀងគ្រប់គ្រាន់
  • បញ្ជូនប្រជាជនឪ្យទៅធ្វើស្រែចំការតាមទីជនបទ
  • ការលំបាកក្នុងការគ្រប់គ្រងប្រជាជនរាប់លាននាក់ប្រឆាំងបដិវត្តន៍
  • អ្នកដឹកនាំបក្សកុំមុយនីសមានការភ័យខ្លាចចំពោះសនិ្តសុខផ្ទាល់ខ្លួន

៣៥. នៅ ១៩៧៧ ពួកមេដឹកនាំខ្មែរក្រហមបានបែងចែកតំបន់រដ្ឋបាលប្រទេសកម្ពុជា ចែកជា៧ ភូមិភាគគឺ៖

  • ភូមិភាគបូព៌ា(ភូមិភាគ២០៣)
  • ភូមិភាគនិរតី(ភូមិ៤០៥)
  • ភូ​មិភាគឧត្តរ(ភូមិភាគ៣០៣)
  • ភូមិភាគពាយ័ព្យ(ភូមិភាគ៥៦០)
  • ភូមិភាគបស្ទឹម(ភូមិភាគ៤០១)
  • ភូមិភាគឦសាន(ភូមិភាគ១០៨)
  • ភូមិភាគកណ្ដាល។

Comments

×

×

One more step

Please login to share your idea

Register Login