Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើតម្រូវការចាំបាច់ដំបូងរបស់មនុស្សគឺអ្វី ?

២- តើសញ្ញាណសេដ្ឋកិច្ចមានកំណើតឡើងតាំងពីពេលណា ?

៣- អ្វីទៅជានិយមន័យសេដ្ឋកិច្ច ?

៤- តើសេដ្ឋកិច្ចមានអ្វីខ្លះ ?

៥- អ្វីទៅជាសេដ្ឋកិច្ចទីផ្សារសេរី ?

ចម្លើយ

១- តម្រូវការចាំបាច់ដំបូងរបស់មនុស្ស​ គឺអាហារ ជម្រក និងសំលៀកបំពាក់ ។ ក្រៅពីនេះក៏មាននូវតម្រូវការផ្សេងៗទៀតដែរ ដែលគេត្រូវខំស្រាវជ្រាវ និងរិះរកគ្រប់មធ្យោបាយដើម្បីផលិតទ្រព្យនិងសេវាកម្ម ។ សកម្មភាពទាំងនោះហៅថា (បាតុភូកនៃដំណើរវិវឌ្ឍន៍សេដ្ឋកិច្ច) ។ ចំណែកសម្ភារៈប្រើប្រាស់ដែលត្រូវបានលក់និងទិញត្រូវបានគេហៅថា (កម្មវត្ថុនៃសេដ្ឋិកិច្ច) ។

២- សញ្ញាណសេដ្ឋកិច្ចមានកំណើតប្រមាណជាង២០០ឆ្នាំមកហើយ ដោយសារវាគ្របដណ្តប់លើប្រធានបទប្រភេទ ។ សេដ្ឋកិច្ចមួយចំនួនបានបង្កើតឡើងនូវទ្រឹស្តីសេដ្ឋកិច្ចជាច្រើន បើទោះជាពួកគាត់មានគំនិតខ្វែងគ្នាក៏ដោយ ។

៣- សេដ្ឋកិច្ច ជាការសិក្សាពីររបៀបដែលបុគ្គលគ្រួសារសង្គមចេះលៃលកប្រើប្រាស់នូវធនធានដែលមានក្នុងការផលិត (ទំនិញនិងសេវាកម្ម) ដើម្បីបម្រើសេចក្តីត្រូវការឥតព្រំដែនរបស់មនុស្ស ។

៤- សេដ្ឋកិច្ចមានដូចជា ៖

  • សេដ្ឋកិច្ចទីផ្សារសេរី
  • សេដ្ឋកិច្ចបញ្ចា
  • សេដ្ឋកិច្ចចម្រុះ

៥- សេដ្ឋកិច្ចទីផ្សារសេរី ជាប្រព័ន្ធសេដ្ឋកិច្ចដែលកម្មសិទ្ធិ ឬកត្តាផលិតកម្មមួយភាគធំ ជាកម្មសិទ្ធរបស់ឯកជន ហើយគេមានសិទ្ធគ្រប់យ៉ាងក្នុងការសម្រេចចិត្តដំណើរការអាជីវកម្ម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login