Ask
Websites Login

សំណួរ

១- តើទីផ្សារភាគហ៊ុនមានប្រវត្តិពីពេលណា ? ហើយទីផ្សារនេះកើតមានពីអ្វី ?

២- តើទីផ្សារភាគហ៊ុនកើតឡើងដំបូងឈ្មោះអ្វី ?

៣- តើទីផ្សារភាគហ៊ុនអាំស្ទែដាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអ្វី ?

៤- តើទីផ្សារភាគហ៊ុននៅក្នុងទីក្រុងញូវយ៉កបង្កើតឡើងនៅឆ្នាំណា ?

៥- តើទីផ្សារមូលបត្រមានប្រភេទអ្វីខ្លះ ?

៦- តើអ្វីទៅជាទីផ្សារមូលបត្រ ?

ចម្លើយ

១- ទីផ្សារភាគហ៊ុនមានប្រវត្តិតាំងពីយូរយារណាស់មកហើយ ។ ទីផ្សារនេះកើតមានពីសកម្មភាពនៃការដោះដូរលើកដំបូងទៅលើផលិតផលកសិកម្ម និងផលិតផលផ្សេងៗទៀត ។

២- ទីផ្សារភាគហ៊ុនកើតឡើងដំបូងឈ្មោះទីផ្សារភាគហ៊ុនអាំស្ទែដា ។

៣- ផ្សារភាគហ៊ុនកើតឡើងដំបូងឈ្មោះថាទីផ្សារភាគហ៊ុនអាំស្ទែដាដែលត្រូវបានបង្កើតដោយក្រុមហ៊ុនឈ្មោះ The Dutch East India Company នៅភាគខាងជើងនៃប្រទេសឥណ្ឌានៅក្នុងឆ្នាំ១៦០៨ ។ ឧបករណ៍ហិរញ្ញវត្ថុដែលធ្វើការជួញដូរដំបូងនៅក្នុងទីផ្សារភាគហ៊ុនអាំស្ទែដានេះ គឺប័ណ្ណភាគហ៊ុន (Share) របស់ក្រុមហ៊ុនេះ ។

៤- ទីផ្សារភាគហ៊ុននៅក្នុងទីក្រុងញូវយ៉កបង្កើតឡើងនៅឆ្នាំ១៧៩២ នៅពេលដែលពាណិជ្ជករ និងអន្តរការីជើងសារ (Brokers) ចំនួន២៤នាក់បានសម្រេចចិត្តយកកម្រៃជើងសារ នៅពេលដែលដើរតួជាភ្នាក់ងារសម្រាប់អ្នកជំនួញនៅក្នុងកិច្ចការជំនួញរបស់គេ គឺផ្តល់មធ្យោបាយងាយស្រួល និងឆាប់រហ័ស និងជាទីពេញចិត្តទៅឲ្យគ្នាទៅវិញទៅមកលើចរាចរទំនិញ និងសេវារបស់អ្នកជំនួញទាំងនោះ ។

៥- ទីផ្សារមូលបត្រមានច្រើនប្រភេទ គេអាចធ្វើចំណាត់ថ្នាក់ទីផ្សារមូលបត្របានច្រើនប្រភេទដោយយោងទៅតាមឥណប្រតិទាន (ទីផ្សារមូលធនសម្រាប់មូលបត្ររយៈពេលវែង និងទីផ្សាររូបិយវត្ថុសម្រាប់មូលបត្ររយៈពេលខ្លី) (ទីផ្សារមូលបត្រកម្មសិទ្ធិ ទីផ្សារមូលបត្របំណុល និងទីផ្សារឧបករណ៍ដេរីវេទីវ) យោងតាមប្រភេទនៃមូលបត្រទីផ្សារប្រតិស្រុត) យោងតាមចរិកលក្ខណៈគតិយុត្តនៃទីផ្សារនិងទីផ្សាររំលងបញ្ជាផ្សារដំបូង) និងយោងតាមប្រភេទនៃទីផ្សារបន្ទាប់ ។ ទីផ្សារមូលបត្រដែលគ្រោងនឹងដាក់ឲ្យដំណើរការដំបូងនៅកម្ពុជានាពេលខាងមុខ បើកំណត់តាមចរិកលក្ខណៈគតិយុត្តនៃទីផ្សារ វាជាទីផ្សារប្រតិស្រុត បើតំណត់តាមឥណប្រតិទាន វាជាទីផ្សារមូលធនបើកំណត់តាមប្រភេទនៃមូលបត្រ វាជាទីផ្សារមូលបត្រកម្មសិទ្ធិនិងបើកំណត់តាមប្រភេទនៃទីផ្សារដំបូងនិងទីផ្សារបន្ទាប់ផងដែរ ។

៦- ទីផ្សារមូលបត្រ ជាបឋមគួរស្វែងពីពាក្យបច្ចេកទេសមួយចំនួនជាមុនសិន ដូចជា ទីផ្សារ​និងក្រុមហ៊ុនផ្សារ ទីផ្សារភាគហ៊ុន ឬទីផ្សារមូលបត្រ​ និងក្រុមហ៊ុនផ្សារភាគហ៊ុន ឬក្រុមហ៊ុនផ្សារមូលបត្រ ។ ទីផ្សារគឺជាទីកន្លែងណាមួយ ឬយន្តការណាមួយដែលអ្នកលក់ និងអ្នកទិញអាចជួបគ្នា ដើម្បីដោះដូរនូវទំនិញ និងសេវាកម្មតាមតម្លៃព្រមព្រៀងគ្នាមួយជាក់លាក់ ។​

តភាគ

Comments

×

×

One more step

Please login to share your idea

Register Login