Ask
Websites Login

សំណួរ

៧- តើទីផ្សារមូលបត្របង្កើតឡើងដើម្បីអ្វី ?

៨- អ្វីទៅជាការប្រាក់ ?

៩- អ្វីទៅជាអត្រាការប្រាក់ ?

១០- តើអាត្រាការប្រាក់មានប៉ុន្មានប្រភេទ ?

១១- តើអ្វីទៅជាការប្រាក់ទោល ?

១២- ដូចម្តេចហៅថាការប្រាក់ផ្គួប ?

១៣- តើអត្រាការប្រាក់សមមូលមានអ្វីខ្លះ ?

ចម្លើយ

៧- ទីផ្សារមូលបត្របង្កើតឡើងដើម្បី ៖

  • ផ្តល់នូវជម្រើសថ្មីមួយទៀតក្នុងការធ្វើហិរញ្ញប្បទានដោយផ្ទាល់ បន្ថែមលើជម្រើសហិរញ្ញប្បទានដោយប្រយោលតាមរយៈធនាគារ ដល់គម្រោងវិនិយោគនានាដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចជាតិ ។
  • ផ្តល់នូវជម្រើសថ្មីមួយទៀតក្នុងការវិនិយោគដល់អ្នកវិនិយោគសាធារណៈ ដែលមានបំណងស្វែងរកប្រាក់ចំណូលបន្ថែមផ្សេងៗទៀតក្រៅពីកាលានុវត្តភាពវិនិយោគដែលកំពុងមានស្រាប់ក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ដូចជាក្នុងវិស័យផ្សេងៗទៀតនាពេលបច្ចុប្បន្ននេះរបស់ពួកគេផងដែរ ។

៨- ការប្រាក់ ជាប្រាក់ដែលអ្នកប្រើទុន (អ្នកខ្ចី) ត្រូវបង់ឲ្យម្ចាស់ទុន (អ្នកឲ្យខ្ចី) ដើម្បប្រើប្រាស់ទុននេះក្នុងរយៈពេលមួយកំណត់ ។ វាជាប្រាក់ចំណេញបានមកពីទឹកប្រាក់ដែលដាក់ឲ្យខ្ចីក្នុងរយៈពេលមួយកំណត់ ។

៩- អាត្រាការប្រាក់ ជាផលធៀបរវាងការប្រាក់ដែលបង់ក្នុងមួយឆ្នាំ និងទុនដែលបានខ្ចី ។ អត្រាការប្រាក់គិតជាភាគរយ (%) ឬជាចំនួនទស្សភាគ ០.០៥ ។ ឧទាហរណ៍ ៖ អត្រាការប្រាក់​ ៥%=០.០៥ ។

១០- អាត្រាការប្រាក់មាន២ប្រភេទគឺ ៖ ការប្រាក់ទោល និងការប្រាក់ផ្គួប ។

១១- ការប្រាក់ទោល គឺជាការប្រាក់ដែលគិតលើប្រាក់ដើម (ដែលបានខ្ចី) ក្នុងគ្រប់រយៈពេល ។ ការប្រាក់របស់រយៈពេលនីមួយៗមិនបានបូកបញ្ចូលជាមួយប្រាក់ដើម ដើម្បីយកការនៅគ្រាក្រោយឡើយ ។

១២- ការប្រាក់ផ្គួប គឺជាប្រភេទការប្រាក់ដែលប្រើក្នុងភារកិច្ចហិរញ្ញវត្ថុរយៈពេលវែង ។ ដូចនេះការប្រាក់របស់គ្រាមុនបានត្រូវបូកបញ្ចូលជាមួយប្រាក់ដើម ដើម្បីយកការនៅគ្រាបន្ទាប់ (ប្រាក់ដើមប្តូរតាមរយៈពេលចងការ) ។ ក្នុងការប្រាក់ផ្គួប និងការប្រាក់បង្កើតការប្រាក់ ។

១៣- អត្រាការប្រាក់សមមូលមានដូចជា​ ៖ អត្រាសមមូលក្នុងការប្រាក់ទោល និងអត្រាសមមូលក្នុងការប្រាក់ផ្គួប ។

 

 

Comments

×

×

One more step

Please login to share your idea

Register Login