Ask
Websites Login

សំណួរ

៦- ម៉ាឃីធីងគឺជាអ្វី ? (What is marketing?)

៧- អ្វីទៅជាអ្នកម៉ាឃីធីង (Marketer) ?

៨- តើសកម្មភាពជាបឋមរបស់ម៉ាឃីធីងមានអ្វីខ្លះ ?

៩- តើផលប្រយោជន៍ (តម្លៃ) មានប៉ុន្មាន ? អ្វីខ្លះ ?

១០- តើមុខងាររបស់ម៉ាឃីធីងមានអ្វីខ្លះ ?

ចម្លើយ

៦- ពាក្យម៉ាឃីធីង ចេញមកពីពាក្យអង់គ្លេស (Market) មានន័យថា (ទីផ្សារ) ។  ម៉ាឃីធីង គឺជាការផ្លាស់ទីនៃទំនិញ និងសេវាកម្មពីរោងចក្រទៅកាន់អតិថិជន ដើម្បីបំពេញចិត្តអតិថិជន និងដើម្បីសម្រេចនូវទិសដៅរបស់ក្រុមហ៊ុន ។ មនុស្សជាច្រើន ដោយរួមបញ្ជូលទាំងអ្នកគ្រប់គ្រងអាជីវកម្មមួយចំនួនផងគិតថា ម៉ាឃីធីង គឺជាការលក់ ឬជាការផ្សាយពាណិជ្ជកម្ម ។ តាមពិត កាលក់និងការផ្សាយពាណិជ្ជកម្មគ្រាន់តែជាផ្នែកមួយនៃសកម្មភាពម៉ាឃីធីងប៉ុណ្ណោះ ពុំមែនជានិយមន័យម៉ាឃីធីងទេ ។ ម៉ាឃីធីងផ្តោតលើកិច្ចការជាច្រើន និងទូលំទូលាយជាងនេះ ។ ម៉ាឃីធីង ត្រូវបានផ្តល់និយមន័យប្លែកៗជាច្រើន យើងសុំលើកយកនិយមន័យមួយថែមទៀត (ម៉ាឃីធីង គឺជាដំណើរការនៃការធ្វើផែនការ និងអនុវត្តនូវ​ទស្សនៈកំណត់ថ្លៃជំរុញការលក់ និងការបែងចែកនូវគំនិតទំនិញ និងសេវាកម្មដើម្បីបង្កើតឲ្យមាននូវការដោះដូរដែលបំពេញនូវគោលបំណងរបស់បុគ្គល និងអង្គភាពទាំងឡាយ ) ។  

៧- អ្នកម៉ាឃីធីង (Marketer) គឺជាបុគ្គល ឬអង្គភាពដែលបំពេញមុខងារម៉ាឃីធីង ដើម្បីជួយសម្រួលការដោះដូរក្នុងគោលបំណងបំពេញតម្រូវការអតិថិជន ។ នៅកម្ពុជាយើពុំទាន់មានការឯកភាពគ្នាក្នុងការប្រើពាក្យនេះនៅឡើយទេ ឯកសារ និងសារព័ត៌មានខ្លះប្រើពាក្យ (អ្នកទីផ្សារ) ។

៨- សកម្មភាពជាបឋមរបស់ម៉ាឃីធីងមានដូចជា ៖

  • ផលប្រយោជន៍ (តម្លៃ)
  • មុខងាររបស់ម៉ាឃីធីង

៩- ផលប្រយោជន៍ (តម្លៃ) មានដូចជា ៖

  • ផលប្រយោជន៍នៃទម្រង់ (Form Utility) គឺជាការរៀបចំផលិតផលជាទម្រង់អាចប្រើប្រាស់បានក្នុងទំនាក់ទំនងទៅនឹងតម្រូវការរបស់មនុស្សណានោះ ។
  • ផលប្រយោជន៍នៃពេលវេលា ទីកន្លែង ព័ត៌មាន និងកម្មសិទិ្ធ

- ផលប្រយោជន៍ពេលវេលា (Time Utility) មានន័យថាមានផលិតផលនៅពេលដែលអតិថិជនត្រូវការវា ។ ធ្វើយ៉ាងនេះវាមានលក្ខណៈងាយស្រួលសម្រាប់អតិថិជន តែអ្នកលក់ត្រូវស្តុកក្នុងឃ្លាំងឲ្យបានគ្រប់គ្រាន់ដើម្បីត្រៀមបំរុងទុកពេលមានតម្រូវការ​។

- ផលប្រយោជន៍នៃទីកន្លែង (Place Utility) កើតឡើង​នៅពេលដែលផលិតផលឈានទៅដល់អតិថិជនសក្តានុពល ។ ពេលដែលផលិតផលទៅដល់ហាងជិតអតិថិជន ដែលត្រូវការប្រើប្រាស់វា នោះតម្លៃរបស់វាត្រូវបានបំពេញបន្ថែម ។

- ផលប្រយោជន៍នៃព័ត៌មាន (Information Utility) មានន័យថាជាសារដែលត្រូវផ្តល់ដល់អតិថិជនអំពីផលិតផល ថ្លៃ ទិញនៅកន្លែងណាតាមរយៈប្រព័ន្ធផ្សព្វផ្សាយណាមួយ ។

- ផលប្រយោជន៍នៃកម្មសិទ្ធិ (Possession Utility) មានន័យថា វាកើតឡើងនៅពេលដែលអតិថិជនទិញផលិតផល ខណៈពេលជាម្ចាស់ត្រូវបានផ្ទេរឲ្យទៅអ្នកទិញ ។

១០- មុខងាររបស់ម៉ាឃីធីងមានដូចជា ៖

  • សិក្សារស្រាវជ្រាវអំពីអ្នកទិញ និងអ្នកលក់
  • បន្ស៊ីទំនិញ សេវាកម្ម និងការផ្តល់ផ្សេងៗទៀតចំពោះតម្រូវការអតិថិជន
  • ស្វែងរកថ្លៃដែលអាចទទួលយកបាននៅលើទីផ្សារ
  • ការសម្របសម្រួលសម្រាប់ការដោះដូរចុងក្រោយ
  • ការទទួលយកនូវភាពគ្រោះថ្នាក់ (ការខាតបង់ ឬការចំណាយផ្សេងៗ) ។

តភាគ

Comments

×

×

One more step

Please login to share your idea

Register Login