Ask
Websites Login

សំណួរ

១១- តើភាគផ្សំនៃគោលបញ្ញត្តិម៉ាឃីធីងមានអ្វីខ្លះ ?

១២- ដូចម្តេចហៅថាម៉ាឃីធីងចំរុះ (Marketing Mix) ?

១៣- តើសមាសធាតុចំបងៗនៃម៉ាឃីធីងចំរុះមានប៉ុន្មាន ? អ្វីខ្លះ ?

១៤- ដូចម្តេចហៅថាទីផ្សារគោលដៅ (Target Market) ?

១៥- ម៉ាឃីធីងចំរុះប្រកបដោយជោគជ័យ តើវាអាស្រ័យលើអ្វី ?

ចម្លើយ

១១- ភាគផ្សំនៃគោលបញ្ញត្តិម៉ាឃីធីងមានដូចជា​៖

  • ការកំណត់តម្រូវការអតិថិជន (Identify needs of customers) ជាដំបូងអង្គភាពអាជីវកម្មត្រូវតែកំណត់ និងរកឲ្យឃើញនូវអ្វីដែលអតិថិជនត្រូវការ និងបែរឆ្ពោះទៅរកអតិថិជនជុំវិញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ពួកគេ ។
  • បង្កើត និងលក់ផលិតផល/សេវាកម្ម (Develop and market products or services) វាជាដំណើរការទីពីរបន្ទាប់ពីយល់ដឹងពីតម្រូវការជាក់លាក់ អង្គភាពត្រូវធ្វើការផលិតស្របតាមតម្រូវការនោះ ហើយយកផលិតផលទាំងនោះឲ្យជួបជាមួយនិងតម្រូវការអតិថិជន ។
  • ប្រតិបត្តិការរកប្រាក់ចំណេញ (Operate a business profitability)  អង្គភាគអាជីវកម្មត្រូវតែមានលទ្ធភាពដើម្បីរកប្រាក់ចំណេញឲ្យបានយូរអង្វែង នេះជាគោលដៅចំបងរបស់អង្គភាព ។

១២- ម៉ាឃីធីងចំរុះ (Marketing Mix) គឺជាអថេរដែលអាចត្រួតពិនិត្យបានដែលក្រុមហ៊ុនដាក់ចំរុះគ្នា ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ក្រុមអតិថិជនគោលដៅ ។ ការលក់ ការទិញ ការស្រាវជ្រាវទីផ្សារ ការដឹកជញ្ជូក ការស្តុកទំនិញ ការផ្សាយពាណិជ្ជកម្ម ទាំងអស់នេះជាផ្នែកមានការជំពាក់វាក់វិនគ្នាក្នុងការងារជំនួញ ដែលយើងស្គាល់ថាជាម៉ាឃីធីង ។

១៣- សមាសធាតុចំបងៗនៃម៉ាឃីធីងចំរុះមាន៤គឺ ៖

  • ផលិតផល (Product) ជាសមាសធាតុមួយនៃម៉ាឃីធីង សំដៅលើទំនិញ ឬសេវាកម្មដែលក្រុមហ៊ុនមួយចង់លក់ ។ ជាញឹកញយវាទាក់ទងនឹងការស្រាវជ្រាវ និងការអភវឌ្ឍន៍នៃផលិតផលថ្មី ការស្រាវជ្រាវទីផ្សារសក្តានុពល ការសាកល្បងផលិតផលដើម្បីធានាគុណភាព និងការចាប់ផ្តើមទីផ្សារ ។
  • ថ្លៃ (Price) បន្ទាប់មកក្រុមហ៊ុនក៏ពិចារណាទៅលើថ្លៃដើម្បីដោះដូរផលិតផលរបស់ខ្លួន ។ ទស្សនៈនៃការដាក់ថ្លៃមានបីសណ្ឋានរបស់ក្រុមហ៊ុននឹងទទួលយក ថ្លៃលើទីផ្សារ ថ្លៃស្មើនឹងទីផ្សារ ឬថ្លៃក្រោមទីផ្សារដែលដៃគូរប្រជែងកំពុងតែផ្លាស់ប្តូរ ។
  • បែងចែក (Place) សមាសធាតុទីបីនៃដំណើរការម៉ាឃីធីង ការចែកចាយ ពាក់ព័ន្ធការបញ្ជូលផលិតផលឲ្យអតិថិជន ។ នេះគឺជាការដាក់ទីតាំងតាមរយៈបណ្តាញនៃការបែងចែក ។
  • ផ្សព្វផ្សាយ (Promotion) សមាសធាតុចុងក្រោយ គឺជាទំនាក់ទំនងផលិតផលកើតមានឡើងរវាងអ្នកទិញ និងអ្នកលក់ ។ មានមធ្យោបាយសំខាន់នៃការផ្សព្វផ្សាយពីរប្រភេទ (១)តាមរយៈការលក់ដោយមនុស្ស ដូចជានៅក្នុងហាងទំនិញជាដើម​(២)តាមរយៈការផ្សាយពាណិជ្ជកម្ម ដូចជាការផ្សាយតាមកាសែត ឬទស្សនាវដ្តីជាដើម ។

១៤- ទីផ្សារគោលដៅ​ (Target Market) គឺជាភាពប្រហាក់ប្រហែលគ្នានៃក្រុមអតិថិជនដែលក្រុមហ៊ុននឹងឆ្ពោះទៅរក ។ ចាំបាច់ណាស់សម្រាប់អ្នកទីផ្សារ គឺត្រូវវិភាគសក្តានុពលទីផ្សារគោលដៅរបស់គេដោយប្រុងប្រយ័ត្នបំផុត ។ យុទ្ធសាស្រ្តម៉ាឃីធីងនៃការពិចារណាអំពីផលិតផល ថ្លៃ ការបែងចែក និងផ្សព្វផ្សាយ មិនត្រូវបានគេធ្វើផែនការដាច់ដោយលែកពីគ្នានោះទេ ។ អ្នកវិភាគម៉ាឃីធីងជាញឹកញយតែងក្រឡេកមើលបណ្តុំនៃកត្តាទាំងបួននេះ ហើយសមាសធាតុទាំងបួននេះគឺគេផ្តោតទៅលើអ្នកប្រើប្រាស់ ។

១៥- ម៉ាឃីធីងចំរុះប្រកបដោយជោគជ័យ វាអាស្រ័យលើចំណេះដឹងអំពីអ្នកប្រើប្រាស់ និងទំលាប់ទិញរបស់ពួកគេ ដោយទទួលបានតាមការសិក្សាស្រាវជ្រាវទីផ្សារ ក៏ដូចជាការកំណត់សម្គាល់ដឹងយ៉ាងត្រឹមត្រូវនៃទីផ្សារគោលដៅផងដែរ ។

តភាគ

Comments

×

×

One more step

Please login to share your idea

Register Login