Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-17 09:27

ផលិតផលឧស្សាហកម្មមានដូចជា ៖

  • ផលិតផលតំឡើង (Installations) គឺជាទំនិញផលទុនសំខាន់ៗ ដូចជាអាគារ និងគ្រឿងម៉ាស៊ីនទាំងឡាយដែលពុំតម្រូវឲ្យមានការចរចារគ្នាច្រើននៅមុនពេលទិញដូចជាចរចារអំពីការតំឡើងម៉ាស៊ីនទាំងនោះនៅក្នុងរោងចក្រអ្នកទិញ និងមានការផ្តល់សេវាបណ្តុះបណ្តាលបច្ចេកទេស ។
  • ផលិតផលបន្ថែម (Accessories) ជាប្រភេទទំនិញដែលមានវដ្តជីវិតខ្លីជាងផលិតផលតំឡើង ដូចជាសម្ភារៈប្រើប្រាស់ក្នុងផលិតកម្ម ឬការងារប្រតិបត្តិការក្នុងការិយាល័យដូចជាម៉ាស៊ីន កុំព្យូទ័រ ម៉ាស៊ីនហ្វាក់ ទូរស័ព្ទ ។ល។
  • វត្ថុធាតុដើម (Raw Material) គឺជាទំនិញដែលមិនទាន់ឆ្លងកាត់ដំណើរការផលិតកម្មដើម្បីក្លាយទៅជាផលិតផលសម្រេច ដូចជាឈើហ៊ុប រ៉ែដែក រ៉ែសង្ក័សី ធ្យូងថ្ម សំឡី កប្បាស់ ។ល។ បន្ទាប់មកគេយកវាបញ្ជូលទៅក្នុងរោងចក្រដោយដាក់ឲ្យឆ្លងកាត់ផលិតកម្ម ។
  • គ្រឿងផ្សំ (Components) ជាប្រភេទផលិតផលដែលបានឆ្លងកាត់ផលិតកម្ម ហើយក្លាយជាគ្រឿងផ្សំឬផ្នែកផ្សេងៗនៃផលិតផល ។ ឧទាហរណ៍ ផ្នែកជាច្រើនផ្គុំបានជាឡានថ្មីមួយ ។
  • គ្រឿងបន្លាស់ (Spare parts) រួមមានគ្រឿងខៅ្ចខ្ចង ឬចំណែកផ្សេងៗដែលប្រើប្រាស់សម្រាប់ផ្លាស់ប្តូរផ្នែកដែលខូចនៃម៉ាស៊ីន ឬសម្ភារៈប្រតិបត្តិការ ។
  • សម្ភារៈការិយាល័យ (Office Supplies) វាជាសម្ភារៈប្រើប្រាស់ក្នុងការិយាល័យ មានដូចជា ក្រដាស ប្រដាប់កិបឯកសារ សៀវភៅកត់ត្រា ដែលត្រូវបានបញ្ជាទិញជាប្រចាំ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login