Ask
Websites Login
ពីប្រធានបទៈប្រទេសកម្ពុជា បច្ចុប្បន្ន យុវជន បញ្ហាអសកម្ម
ដោយ: Khmer Literature ​ នៅ 2018-02-03

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានយុវជន សិស្សានុសិស្សមួយចំននួនតូចកំពុងប្រឈមមុខនឹងបញ្ហាអសកម្ម(ស្រី ស្រា ល្បែង គ្រឿងញៀន...)។


ក.តើបញ្ហានេះបណ្តាលមកពីអ្វីខ្លះ? ខ.តើអ្នកមានគំនិតបែបណាខ្លះដើម្បីទប់ស្កាត់អំពើពាលាអាវាសែដូចពោលខាងលើ? គ.តើអ្នកមានគោលបំណងយ៉ាងណាដើម្បីកសាងខ្លួនឱ្យក្លាយទៅជាយុវជនល្អ ពលរដ្ឋល្អមួយរូបនៅក្នុងសង្គមខ្មែរ?
By: Khmer Literature on 2018-02-03
452 1 comments:0 0

Answer 1


user icon Khmer Literature 2018-02-03

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានយុវជន សិស្សានុសិស្សមួយចំនួនតូចកំពុងប្រឈមមុខនឹងបញ្ហាអសកម្ម (ស្រី ស្រា ល្បែង គ្រឿងញៀន...)។

ក.បញ្ហានេះបណ្តាលមកពី

កត្តាគ្រួសារ

  • ភាពក្រីក្រដែលងាយស្រួលក្នុងការដែលគេអូសទាញឱ្យធ្វើតាម
  • ខ្វះការអប់រំពីគ្រួសារ ឬទំទើសកូនហួសហេតុ
  • ឪពុកម្តាយមានភារកិច្ចមមាញឹក ឬរវល់ច្រើនគ្មានពេលតាមដានដាស់តឿនកូនជាប្រចាំ

កត្តាសាលារៀន

  • ជីវភាពគ្រួសាររបស់អ្នកអប់រំមានកម្រិតទាប សិស្សពពុំសូវស្តាប់ មិនសូវឱ្យតម្លៃ
  • មិនហ៊ាននិយាយស្តីខ្លាំង គ្មានវិធានការ​ឱ្យសិស្សខ្លាចផងគោរពផង ព្រោះក្រែងមានអំពើរហិង្សា ឬគ្រួសារសិស្សដែលមានអំណាច
  • រយៈពេលអប់រំសិស្សនៅសាលាតិចជាងការរស់នៅជាមួយគ្រួសារ។

កត្តាសង្គម

  • ទំនាក់ទំនងរវាងសាលារៀន និងសង្គមពុំទាន់ល្អ
  • អំណាចនៃច្បាប់ក្នុងសង្គមធូរលុង
  • ការគំរាមកំហែងនៃឥទ្ធិពលវប្បធម៌បទេយ៉ាងខ្លាំងក្លា និងអនាធិបតេយ្យ។ គ្រប់រូបភាពសង្គមបរទេសត្រូវ បានថតចម្លង ឬផ្តិតយកដោយកុមារា កុមារី យុវជន ឬុយុវតី ហើយបំផ្លែងរូបភាពនោះឱ្យទៅជាកម្មសិទ្ធរបស់ពួកគេ។
  • ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ពុំបានគិចថាអ្វីៗដែលគេកំពុងធ្វើនោះមានផលវិបាក ផលអាក្រក់ប៉ះពាលដល់យុវជន យ៉ាងណា? ប៉ះពាលឬក៏បំផ្លិចបំផ្លាញវប្បធម៌ល្អរបស់ជាតិដូជា៖

ខ្សែភាពយន្តអាសអាភៀស គ្រឿងញៀន ថ្នាំសំរើប ភាពយន្តដែលបញ្ជាំងពីសកម្មភាពឆក់ប្លន់ ចាប់ជំរិត រំលោភ និងទស្សនាវដ្តីផ្លូវភេទជាដើម។

ខ.ដើម្បីទប់ស្កាត់អំពើពាលាអាវាសែនោះគឺត្រូវ៖

  • គ្រប់គ្រឹះស្ថានសិក្សាត្រូវបន្តែមកម្មវិធីសិក្សាផ្នែកសិល្សធម៌ គុណធម៌ ចរិយាធម៌ វប្បធម៌ អរិយធម៌ របស់ជាតិ​ឱ្យបានកាន់តែច្រើនពីថ្នាក់បឋមដល់ក្រោយឧត្តមសិក្សា
  • សហគមន៍ និងសាលារៀនត្រូវបានសហការគ្នាឱ្យបានជិតស្និទ្ធ “ដាំក្នុងសាលាផ្លែផ្កាក្នុងសង្គម”  ក្នុងគោលបំណងអប់រំ។
  • ចូលរួមគ្រប់សកម្មភាពសង្គម ដើម្បីទប់ស្កាត់អំពើអបាយមុខ ដែលធ្វើឱ្យសង្គមមានអស្ថេរភាព។
  • ច្បាប់មានហើយត្រូវអនុវត្តន៍ឱ្យបានល្អ មានប្រសិទ្ធភាពក្នុងការបំបាត់នូវអំពើពាលាអាវាសែទាំងអស់។
  • អប់រំផ្សព្វផ្សាយឱ្យពលរដ្ឋស្អប់ខ្ពើមអំពើពាលាអាសែនានា...

គ.ដើម្បីកសាងខ្លួនឱ្យទៅជាយុវជនល្អ ពលរដ្ឋល្អមួយរូប ម្នាក់ៗត្រូវ៖

  • មានចំណេះដឹងទូលំទូលាយ និងចំណេះដឹងវិទ្យាសាស្ត្រទាន់សម័យទំនើប។
  • ក្រមសីលធម៌ និងគុណធម៌ប្រពៃ
  • យល់ដឹងពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតរយ្យ និងបរិស្ថានសង្គមហើយអនុវត្តន៍ឱ្យមានប្រសិទ្ធិភាព។
  • មានមនសិការការងារ មានសាមគ្គីភាពល្អ សុខភាពល្អមាំមួន។
  • មានបទពិសោធន៍ និងស្វ័យសិក្សាជានិច្ច ដោយធ្វើការស្រាវជ្រាវតាមការវិវត្តរបស់សង្គមជឿនលឿន។
  • ស្មោះត្រង់នឹងមាតុប្រទេស...។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login