Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៣- តើអ្វីទៅជាវដ្តជីវិតនៃផលិតផល ?

១៤- តើវដ្តជីវិតនៃផលិតផលមានដំណាក់កាលអីខ្លះ ? ចូររៀបរាប់ ?

១៥- តើវឌ្ឍនកម្មផលិតផលថ្មីមានអ្វីខ្លះ ? ចូររៀបរាប់ ?

១៦- តើផលិតផលមួយអាចក្លាយទៅជាផលិតផលថ្មីបានមានមធ្យោបាយអ្វីខ្លះ ?

១៧- អ្វីទៅជាផលិតផលថ្មី ?

១៨- តើផលិតផលថ្មីមួយអាចបរាជ័យដោយសារមូលហេតុអ្វីខ្លះ ?

ចម្លើយ

១៣- វដ្តជីវិតនៃផលិតផល គឺជាសញ្ញាមួយដែលផលិតផលមាននូវព្រំដែននៃការបង្កើតប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន ។ វដ្តជីវិតនេះអាចទៅដល់រាប់ខែឆ្នាំ ឬទសវត្សដោយចំណុះទៅតាមសមត្ថភាពទាក់ទាញរបស់ផលិតផលចំពោះអតិថិជន ។

១៤- វដ្តជីវតិនៃផលិតផលមានដំណាក់កាលដូចជា ៖

  • ដំណាក់កាលកកើត ឬឧទ្ទេសនាម (Introduction Stage) នៅពេលការធ្វើជំនួញផលិតផលដំបូង គេចាត់ទុកជាដំណាក់កាលឧទ្ទេសនាមផលិតផល ។ អំឡុងពេលនេះ បញ្ហាដែលត្រូវខំប្រឹងប្រែងគឺធ្វើយ៉ាងណាឲ្យអតិថិជនសក្តានុពលអាចដឹង និងស្គាល់ពីផលិតផលរបស់អ្នក និងអត្ថប្រយោជន៍ដែលវានឹងផ្តល់ឲ្យអតិថិជន ។ នេះគឺជាដំណាក់កាលដែលយើងត្រូវចំណាយច្រើនក្នុងការផ្សព្វផ្សាយ និងឲ្យអតិថិជនសាកល្បងផលិតផល ។ ដូច្នេះផលចំណេញពេលដំបូងមិនទាន់កើតមានឡើងទេ និងអាចខាតបង់ទៀតផង ។
  • ដំណាក់កាលរីកចម្រើន (The Growth Stage) ប្រសិនបើផលិតផលរបស់អ្នកមានការទាក់ទាញ នឹងឆ្លើយតបគ្រប់គ្រាន់ចំពោះអតិថិជន វានឹងឈានដល់ដំណាក់កាលរីកចម្រើន ដោយបរិមាណលក់មានការកើនឡើងយ៉ាងឆាប់រហ័ស ។ អំឡុងពេលនេះបានបង្ហាញនូវប្រាក់ចំណេញ ។ ហើយដំណាក់នេះអាចនឹងកើតមានផលិតផលរបស់ក្រុមហ៊ុនដទៃទៀតនឹងឧទ្ទេសនាមឡើង ។
  • ដំណាក់កាលបក្កភាព (ទ្រឹង) (The Maturity Stage) នៅដំណាក់កាលនេះ នឹងកើតមានឡើងនូវបរិមាណលក់មានល្បឿនយឺត ដើមបំបូងនៃដំណាក់នេះ ផលិតផលទទួលបានប្រាក់ចំណេញខ្ពស់ ប៉ុន្តែដោយសារតែកើនឡើងនៃគូប្រជែង បានដឹកនាំឲ្យថ្លៃថយចុះ ហើយប្រាក់ចំណេញថយចុះ ។ នៅចុងដំណាក់កាលនេះ បរិមាណលក់ក៏ធ្លាក់ចុះផងដែរ ។
  • ដំណាក់កាលឱនភាព (The Decline Stage) អំឡុងពេលនេះ បរិមាណលក់និងប្រាក់ចំណេញបន្តធ្លាក់ចុះ ។ ក្រុមហ៊ុនតែងតែប្រមូលផ្តុំភាគច្រើន ឬបង្កើនវេទការផ្សព្វផ្សាយដើម្បីទ្រទ្រង់អាយុជីវិតផលិតផល ដោយសង្ឃឹមថាអាចទប់ឲ្យផលិតផលផ្តល់នូវប្រាក់ចំណេញបានខ្លះ ។

១៥- វឌ្ឍនកម្មផលិតផលថ្មី (New-Product Planning) មានដូចជា ៖

  • ផែនការផលិតផលថ្មី (New-Product Planning) ការប្រកួតប្រជែងតែងតែមានភាពខ្លាំងក្លាស្ទើរតែគ្រប់ទីផ្សារទាំងអស់ ។ ដូច្នេះវាគឺជាប្រការសំខាន់បំផុតសម្រាប់ក្រុមហ៊ុនមួយ ដែលត្រូវតែធ្វើការអភិវឌ្ឍន៍ផលិតផលថ្មីជំនួសឲ្យផលិតផលបច្ចុប្បន្នរបស់ខ្លួន ។ ដើម្បីបំពេញតម្រូវការដែលតែងតែផ្លាស់ប្តូរជារឿយៗរបស់អតិថិជន និងធ្វើការឆ្លើយតបទៅនឹងសកម្មភាពគូប្រកួតប្រជែង ។
  • ការរៀបចំដំណើរប្រព្រឹត្តនៃការអភិវឌ្ឍន៍ផលិតផលថ្មីគឺជាប្រការសំខាន់ ការរកឃើញ និងអភិវឌ្ឍន៍គំនិតផលិតផលថ្មី និងអមជាមួយយុទ្ធសាស្រ្តដ៏មានប្រសិទ្ធិភាពវាគឺជាគន្លឹះសំខាន់ណាស់សម្រាប់ជ័យជំនះ និងអាទិភាពរបស់ក្រុមហ៊ុន ។ ប៉ុន្តែវាមិនមែនជាការងាយស្រួលទេ ការអភិវឌ្ឍន៍ផលិតផលថ្មីមួយទាមទារនូវការខិតខំប្រឹងប្រែង ពេលវេលា និងភាពប៉ិនប្រសព្វ និងអាចក្លាយជាគ្រោះថ្នាក់ផងដែរ ​ប្រសិនបើអ្នកមិនគ្រប់គ្រងចំណុចទាំងនេះបាន ។

១៦- ផលិតផលមួយអាចក្លាយទៅជាផលិតផលថ្មីបានមានមធ្យោបាយច្រើនបែបច្រើនយ៉ាងដូចជា ៖

  • ការបង្កើតចេញជាផលិតផលដំបូងមួយ ផលិតផលនេះជាផលិតផលថ្មី
  • ផលិតផលកំពុងតែមាន​ ប៉ុន្តែគេបានធ្វើការកែប្រែ ក៏អាចជាផលិតផលថ្មីដែរ
  • ផលិតផលមានស្រាប់អាចក្លាយទៅជាផលិតផលថ្មីមួយបាន តាមរយៈទីផ្សារថ្មី ។

១៧- ផលិតផលថ្មី គឺជាផលិតផលមួយដែលស្ថិតនៅក្នុងរបៀបថ្មីមួយដែលក្រុមហ៊ុនមួយបង្កើតឡើង ។

១៨- ផលិតផលថ្មីមួយអាចបរាជ័យដោយសារមូលហេតុច្រើនយ៉ាង ៖

  • ការមើលស្រាលចំពោះដៃគូរប្រកួតប្រជែង គឺជាកំហុសទូទៅមួយ ។ យើងដឹងហើយថាជួនកាលគំនិតចំពោះផលិតផលថ្មីគឺជាការល្អ ប៉ុន្តែនៅមានសញ្ញានៃបញ្ហាមួយចំនួន ដូចជាចំណាយលើថ្លៃដើមផលិតផលលើសពីគម្រោងដែលបានគិតទុក ហើយក្រុមហ៊ុនខ្លះប្រញាប់ប្រញាល់នាំទំនិញទៅទីផ្សារពេក ដោយមិនបានគិតលើការរៀបចំផែនការម៉ាឃីធីងឲ្យបានពេញលក្ខណៈ ។
  • គ្មានភាពរហ័សរហួនក៏អាចជាបញ្ហាដែរ មានការប្រញាប់ប្រញាល់ហួសដោយមិនបានរៀបចំផែនការឲ្យបានត្រឹមត្រូវ គឺវាជាបញ្ហាមួយថ្មីទៀត ។ ការឈានលឿនក្នុងការផ្លាស់ប្តូរផលិតផលដោយបង្កើនល្បឿនរបស់ផលិតផលថ្មីទៅក្នុងទីផ្សារ គឺជាគុណសម្បត្តិដ៏ប្រសើរក្នុងការប្រកួតប្រជែងដើម្បីងាយក្នុងការឈានរហ័ស និងជៀសវាងបាននូវការបរាជ័យ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login