Ask
Websites Login

Answer 1


user icon Khmer Literature 2018-02-03

ព្រះពុទ្ធសាសនាចែកចេញជាពីរនិកាយ គឺ មហាយាន និង ហិនយាន។

ភាពខុសគ្នារវាងនិកាយមហាយាន និង និកាយហីនយាន

ក.ហិនយានមានន័យថា យានតូច រទេះតូច គឺជាយានដែលនាំសត្វទៅកាន់និព្វាន។

  • ហីនយានពន្យល់ថា មនុស្សត្រូវប្រាថ្នាយកអរហន្ត និងនិព្វានជាគោលដៅធំបំផុត
  • ហីនយានពន្យល់ថា ធ្វើទាន ភាវនាទើបបានសម្រេចនិព្វាន
  • ហីនយានសំដែងថា ខ្លួនទីពឹងខ្លួន ខ្លួនជួយខ្លួនឯង អ្នកណាធ្វើកុសសល្អ អ្នកនោះបានបុណ្យ បានរួចទុក្ខ

ខ.មហាយានមានន័យថា រទេះធំ យានធំ។

  • មហាយានសំដែងថា មនុស្សត្រូវប្រាថ្នាយកពោធិសត្វដែលមានពោធិញ្ញាណជាគោលដៅ
  • មហាយានសំដែងថា គ្រាន់តែជឿ និងមានចិត្តជ្រះថ្លា ចំពោះព្រះពុទ្ធក៏អាចសម្រេចបរមសុខបានដែរ
  • មហាយានសំដែងថា កុសលរបស់មនុស្សម្នាក់ៗអាចជួយស្រោចស្រង់អ្នកដទៃឱ្យរួចផុតទុក្ខទោសបានដែរ
  • មហាយានមានពោធិសត្តធំៗឬមហាសត្វច្រើនអង្គ មិនទាន់ចូលនិព្វាន ហើយឋិតនៅក្នុងលោកនោះ ចាំជួយសង្គ្រោះ សត្វលោក។ ពោធិសត្វទាំងនោះរួមមាន៖

១.អវលោកិតេស្វវៈ ឬលោកកេស្វរៈ ៖ អ្នកសង្គ្រោះ

២.មញ្ជុស្រី៖ អ្នកត្រួតត្រាផ្លូវយុត្តិធម៌គង់លើសីហៈ

៣.សមន្តភទ្រ៖ ថែរក្សាអ្នកកាន់សាសនា គង់លើដំរី

៤.មៃត្រេយ៖ អនាគតព្រះពុទ្ធ

៥.ក្សិតិគភ៌៖ ពោធិសត្វស្រោចស្រង់មនុស្សពីឋាននរក

៦.វដ្របាណ៌៖ ពោធិសត្វមានវជ្រៈ គឺរន្ទះជាអាវុធដើម្បីការពារសាសនា

៧.ប្រាជ្ញាបារមីគា៖ មានរូបជាតូនាងទេពធីតាមួយអង្គ


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login