Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥- ប្រឈមនឹងការសម្រេចចិត្តទៅលើបញ្ហា អំពីទីផ្សារជាច្រើនដូចជា ទីផ្សារទំនិញ ទីផ្សារអន្តរជាតិ ទីផ្សាររដ្ឋាភិបាល និងស្ថាប័នមិនសំដៅប្រាក់ចំណេញ អ្នកម៉ាឃីធីងតែងតែចោទសំណួរជាច្រើនដូចដែលបានកត់ត្រានៅក្នុង Marketing Memo  តើការកត់ត្រានោះមានអ្វីខ្លះ ? ចូររៀបរាប់ ?

៦- អ្វីទៅជាសកម្មភាពម៉ាឃីធីងបង្កើតតម្លៃអតិថិជន ?

៧- តើសកម្មភាពម៉ាឃីធីងបង្កើតតម្លៃអតិថិជនត្រូវផ្អែកលើគោលការណ៍អ្វីខ្លះ ? ចូររៀបរាប់ ?

៨- អ្វីទៅជាសមីការតម្លៃឬអត្ថប្រយោជន៍ ?

ចម្លើយ

៥- ប្រឈមនឹងការសម្រេចចិត្តទៅលើបញ្ហា អំពីទីផ្សារជាច្រើនដូចជា ទីផ្សារទំនិញ ទីផ្សារអន្តរជាតិ ទីផ្សាររដ្ឋាភិបាល និងស្ថាប័នមិនសំដៅប្រាក់ចំណេញ អ្នកម៉ាឃីធីងតែងតែចោទសំណួរជាច្រើនដូចដែលបានកត់ត្រានៅក្នុង Marketing Memo  ការកត់ត្រានោះមានដូចជា ៖

  • ទីផ្សារអ្នកប្រើប្រាស់ (Consumer Market) ៖ គឺសំដៅទៅលើអ្នកប្រើប្រាស់ចុងក្រោយដែលបានទិញទំនិញនិងសេវាកម្មពីក្រុមហ៊ុនផ្សេងៗដូចជា ថ្នាំដុសធ្មេញ ទូរទស្សន៍ កុំព្យូទ័រ សេវាកម្មហោះផ្លូវអាកាស និងសេវាកម្មកំសាន្តគ្រប់ប្រភេទ ។ ក្រុមហ៊ុនទាំងនេះបានចំណាយពេលវេលាដ៏ច្រើន ដើម្បីជំរុញឲ្យផលិតផលរបស់គេមានកេរ្តិ៍ឈ្មោះល្បីក្នុងទីផ្សារ អ្នកប្រើប្រាស់ ។
  • ទីផ្សារជំនួញ (Industry Market) ៖ គឺសំដៅទៅលើអតិថិជនជំនួញមានដូចជាក្រុមហ៊ុន ឬអង្គភាពអាជីវកម្មដែលទិញទំនិញ ឬសេវាកម្មសម្រាប់យកមកប្រើប្រាស់ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេ ឬដើម្បីលក់បន្តយកចំណេញ ។ អ្នកម៉ាឃីធីង មានការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសយុទ្ធសាស្រ្តទាក់ទាញទីផ្សារជំនួញ ដោយហេតុថាអតិថិជនក្រុមនេះ គឺជាអតិថិជនដែលមានបទពិសោធន៍ និងត្រូវបានបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ពីជំនាញនៃការទិញផលិតផល ជាពិសេសគឺមានការប៉ិនប្រសព្វក្នុងការវាយតម្លៃប្រៀបធៀបផលិតផលក្រុមហ៊ុនជាមួយផលិតផលរបស់គូរប្រកួតប្រជែង ។
  • ទីផ្សារក្រៅប្រទេស (International Market) ៖ ក្រុមហ៊ុនជាច្រើនបានលក់ទំនិញ និងសេវាកម្មទៅកាន់ទីផ្សារក្រៅប្រទេសមានដូចជា ក្រុមហ៊ុនស្រាបៀរអង្គរ ស្រាបៀរ Tiger បានលក់ស្រាបៀររាប់លានកំប៉ុង និងដបទៅកាន់ទីផ្សារក្រៅប្រទេស ។ បញ្ហាដែលអ្នកម៉ាឃីធីងប្រឈមមុខនៅលើទីផ្សារក្រៅប្រទេសគឺ ការសម្រេចជ្រើសរើសប្រទេសណាមួយ ការលក់ផលិតផលនៅក្នុងប្រទេសនោះដោយវិធីណា ការកែតម្រូវផលិតផលបែបណាដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្រៅប្រទេសការដាក់ថ្លៃផលិតផល និងការប្រើប្រព័ន្ធផ្សព្វផ្សាយបែបណាដែលអាចឆ្លើយតបទៅនឹងភាពខុសគ្នានៃវប្បធម៌ប្រទេសនីមួយៗ ។
  • ទីផ្សារមិនសំដៅប្រាក់ចំណេញ និងទីផ្សាររដ្ឋាភិបាល (Non-profit organization and Government) ក្រុមហ៊ុនលក់ផលិតផល និងសេវាកម្មទៅឲ្យទីផ្សារទាំងនេះមានដូចជា ស្ថាប័ននានា សាកលវិទ្យាល័យ អង្គការសប្បុរធម៌ និងស្ថាប័នរដ្ឋាភិបាលជាច្រើនទៀត ។ ក្នុងការលក់ផលិតផលអ្នកម៉ាឃីធីងតែងតែប្រឈមទៅនឹងការសម្រេចចិត្តអំពីថ្លៃ ដោយហេតុថាទីផ្សារទាំងនេះ មិនមានថវិកាការគ្រប់គ្រងក្នុងការទិញផលិតផល ពួកគេត្រូវការផលិតផល ដែលមានតម្លៃទាបដែលប៉ះពាល់ខ្លាំងទៅនឹងគុណភាពនៃផលិតផលរបស់ក្រុមហ៊ុន ។ ចំពោះទីផ្សាររដ្ឋាភិបាល ច្រើនតែទិញផលិតផលតាមរយៈការដេញថ្លៃ ហើយជ្រើសរើសយកតែការដេញថ្លៃណាដែលមានតម្លៃទាប ។

៦- សកម្មភាពម៉ាឃីធីងបង្កើតតម្លៃអតិថិជន គឺជាសកម្មភាពម៉ាឃីធីងដែលសំដៅសម្រេ​ចគោលដៅរបស់ក្រុមហ៊ុនគឺជំរុញបង្កើនតម្លៃ ឬអត្ថប្រយោជន៍របស់អតិថិជន ។

៧- សកម្មភាពម៉ាឃីធីងបង្កើតតម្លៃអតិថិជនត្រូវផ្អែកលើគោលការណ៍មួយចំនួយដូចជា ៖

  • គោលការណ៍ផ្តោតអតិថិជន ៖ ក្រុមហ៊ុនតែងតែផ្តោតសកម្មភាពម៉ាឃីធីងទាំងអស់ទៅលើការបង្កើត និងអត្ថប្រយោជន៍ទៅឲ្យអតិថិជនដោយស្វែងយល់ពីចំណង់ចំណូលចិត្ត អតិថិជនរបៀបទិញផលិតផល និងរបៀបប្រើប្រាស់ផលិតផល ។ គោលការណ៍នេះមិនត្រឹមតែផ្តោតទៅលើអតិថិជន ប៉ុន្តែផ្តោលើមធ្យោបាយក្នុងការបង្កើតតម្លៃសម្រាប់ពួកគេដូចជា ការបង្កើតទំនាក់ទំនងល្អរវាងក្រុមហ៊ុន និងអតិថិជន ។
  • គោលការណ៍ផ្តោតលើការគូប្រជែង ៖ គោលការណ៍នេះគឺផ្តោតទៅលើការផ្តល់ប្រយោជន៍ទៅអតិថិជនច្រើនជាងអ្វីដែលពួកគេអាចនឹងទទួលបានពីផលិតផលរបស់គូប្រជែង ។
  • គោលការផ្តោតលើការផ្លាស់ប្តូរបិរយាកាសខាងក្រៅ ៖ អនុវត្តគោលការណ៍នេះក្រុមហ៊ុនត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យសមស្របទៅនឹងបំលាស់ប្តូរបរិស្ថានខាងក្រៅ ហើយត្រូវគ្រប់គ្រងពេលវេលាដែលអាចទទួលបានឱកាសសម្រេចជោគជ័យ ។
  • គោលការណ៍ផ្តោតលើមុខងារផ្សេងៗគ្នានៅក្នុងអង្គការ ៖ គោលការណ៍នេះគឺប្រើប្រាស់នៅក្នុងក្រុមការងារចម្រុះដែលបានមកពីផ្នែកផ្សេងៗគ្នានៅក្នុងអង្គភាព ដើម្បីចូលរួមធ្វើសកម្មភាពម៉ាឃីធីងដែលផ្តល់នូវប្រសិទ្ធិភាពការងារ និងប្រសិទ្ធិភាពចំណាយក្នុងកម្រិតខ្ពស់ ។ ការប្រើប្រាស់ក្រុមចម្រុះ គឺតម្រូវឲ្យបុគ្គលិកនៅក្នុងផ្នែកផ្សេងៗទៀតចូលរួមជាមួយបុគ្គលិកម៉ាឃីធីងក្នុងការធ្វើសកម្មភាពម៉ាឃីធីង ជាពិសេសគឺការធ្វើផែនការអនុវត្តន៍ និងគ្រប់គ្រងផែនការយុទ្ធសាស្រ្ត ។ ក្រុមការងារទាំងអស់នេះធ្វើការងាររួមគ្នា និងផ្តោតទៅលើអត្ថប្រយោជន៍អតិថិជន ។
  • គោលការណ៍ផ្តោតទៅលើការកែលម្អផលិតផលជាប្រចាំ ៖ ផ្តោតលើគោលការណ៍នេះក្រុមហ៊ុនត្រូវកែលម្អ ផែនការយុទ្ធសាស្រ្តម៉ាឃីធីងជាប្រចាំដូចជា ការកែលម្អដំណើរប្រតិបត្តិការអាជីវកម្មកែលម្អផលិតផល និងសេវាកម្មតាមរយៈការអង្កេត និងត្រួតពិនិត្យជាប្រចាំ ។ បុគ្គលិកម៉ាឃីធីង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ត្រូវធ្វើការស្រាវជ្រាវជាប្រចាំ ដើម្បីស្វែងរកមធ្យោបាយល្អៗដើម្បីផ្តល់ប្រយោជន៍ទៅអ្នកប្រើប្រាស់ផលិតផល ។
  • គោលការណ៍ផ្តោតលើអ្នកទទួលប្រយោជន៍ផ្សេងៗទៀត ៖ ពាក្យថា Stakeholders នៅទីនេះសំដៅលើអតិថិជន គូប្រជែង អ្នកលក់ អ្នកផ្គត់ផ្គង់ ភ្នាក់ងាររដ្ឋាភិបាល បុគ្គលិក អ្នកគ្រប់គ្រង ម្ចាស់ក្រុមហ៊ុន ។ល។ និយាយដោយខ្លី គឺសំដៅលើបុគ្គលនិតិបុគ្គលទាំងអស់ដែលផ្តល់ និងទទួលប្រយោជន៍ពីក្រុមហ៊ុន ។ ទោះបីជា Value-driven Marketing ផ្តោតទៅលើអតិថិជនក៏អ្នកដែលទទួលប្រយោជន៍ផ្សេងៗទៀត សុទ្ធតែមានសារៈសំខាន់ក្នុងការចូលរួមចំណែក និងជះឥទិ្ធពលទៅលើការសម្រេចចិត្តអំពីសកម្មភាពម៉ាឃីធីង ។ ឧទាហរណ៍ ការលើកទឹកចិត្តបុគ្គលិកលក់គឺពិតជាជះឥទ្ធិពលល្អដល់ការជំរុញលើកទឹកចិត្តអតិថិជនផងដែរ ។

៨- សមីការតម្លៃឬអត្ថប្រយោជន៍ គឺជារឿយៗអតិថិជនគណនាប្រាក់ចំណេញ និងប្រាក់ចំណេញនៅពេលសម្រេចចិត្តទិញផលិតផល ។ អតិថិជនតែងតែចង់បានតម្លៃ ឬអត្ថប្រយោជន៍ច្រើនពីការទិញផលិតផល ឬសេវាកម្មមួយ និងចង់ចំណាយតិចតួចទៅលើការទិញនោះ ។ ដោយផ្អែកលើគោលការណ៍នៃ Value-driving marketing តម្លៃអតិថិជនឬ Customer value គឺជាផលដករវាង អត្ថប្រយោជន៍ ដែលអតិថិជនទទួលបានពីការទិញ និងចំណាយ ដែលអតិថិជនត្រូវលះបង់នៅពេលទិញផលិតផល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login