Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- អ្វីទៅហៅថាការស្រាវជ្រាវម៉ាឃីធីង ?

២- តើជំហានដែលពាក់ព័ន្ធនៅក្នុងការស្រាវជ្រាវ Marketing មានអ្វីខ្លះ ?

៣- តើសំណួរអ្វីខ្លះដែលសួរជារួមដោយការស្រាវជ្រាវ Marketing ?

៤- តើអ្នកណាខ្លះប្រើប្រាស់ការស្រាវជ្រាវ Marketing ? ចូររៀបរាប់ ?

៥- តើអ្នកណាផលិតនូវការស្រាវជ្រាវម៉ាឃីធីង ? ចូររៀបរាប់ ?

៦- តើអ្នកណាខ្លះអាចចាត់ចូលក្នុងការស្រាវជ្រាវ Marketing ?

ចម្លើយ

១- ការស្រាវជ្រាវម៉ាឃីធីង គឺជាសកម្មភាពទាំងឡាយណាដែលផ្តល់នូវព័ត៌មាន ដើម្បីឈានទៅធ្វើសេចក្តីសម្រេចចិត្តលើ Marketing ។ មានន័យថាការស្រាវជ្រាវម៉ាឃីធីង គឺជាសកម្មភាពប្រមូលព័ត៌មានដែលមានបំណងឈានទៅរកយុទ្ធសាស្រ្ត ឬក៏ការសម្រេចប្រតិបត្តិ Marketing អំពីីទីផ្សារ​ គោលដៅ យុទ្ធសាស្រ្តប្រកួតប្រជែង ផលិតផល ថ្លៃ ទីកន្លែង (ការបែងចែក) ឬក៏ការផ្សព្វផ្សាយលក់ ។ ការស្រាវជ្រាវម៉ាឃីធីងអាចមានច្រើនទម្រង់បែបបទ ។

២- ជំហានដែលពាក់ព័ន្ធនៅក្នុងការស្រាវជ្រាវ Marketing មានដូចជា​ ៖

  • ជំហានទី១ កំណត់គោលដោនិងបង្កើនដែនកំណត់អំពីអ្វីត្រូវប្រតិបត្តិ

នៅចំណុចចាប់ផ្តើមនៃគម្រោងស្រាវជ្រាវ Marketing ផ្សេងៗគឺមាន៣ករណីដែលត្រូវអនុវត្តន៍

- ការកំណត់បញ្ហា Marketing ដែលត្រូវបានបញ្ជាក់ដោយការស្រាវជ្រាវ

- ការបញ្ជាក់ពីគោលដៅព័ត៌មានដែលនឹងបង្ហាញពីបញ្ហាទាំងនេះ

- ការបង្កើតដែនកំណត់ប្រតិបត្តិទូទៅក្នុងការស្រាវជ្រាវដូចជា​ ថវិកា កាលវិភាគ ទម្រង់របាយការណ៍ និងការចាត់ចែងអាជីវកម្ម ។ ម្យ៉ាងវិញទៀត គោលបំណងទូទៅនៃការស្រាវជ្រាវ គោលដៅច្បាស់លាស់ ពេលណាត្រូវប្រតិបត្តិ និងចំណាយថ្លៃដើមប៉ុន្មានត្រូវបញ្ជាក់ឲ្យបានច្បាស់ ។

  • ជំហានទី២ ជ្រើសរើសប្រភពទិន្នន័យ

ការកត់សម្គាល់ហើយព័ត៌មានអាចបានមកពីបណ្តាប្រភពជាច្រើនរួមមានការទំនាក់ទំនងមិនជាផ្លូវការ ការស្រាវជ្រាវនៅបណ្តាល័យ ការស្រាវជ្រាវពី Internet ការស្ទាបស្ទង់ ការពិភាក្សាជាក្រុម និងការពិសោធន៍ផ្សេងៗ ។ បណ្តាប្រភពទិន្នន័យទាំងនេះមានភាពខ្លាំង និងភាពខ្សោយ និងពីប្រភពផ្សេងទៀតគឺសម្រាប់គម្រោងផ្សេងទៀត ។ អ្នកត្រូវកំណត់គោលដៅប្រភពណាដែលល្អបំផុតសម្រាប់គម្រោងស្រាវជ្រាវរបស់អ្នក ។

  • ជំហានទី៣ គ្រោងនិងអនុវត្តន៍ទម្រង់ប្រមូលទិន្នន័យ

ជំហានបន្ទាប់នៅក្នុងដំណើរការស្រាវជ្រាវ គឺការរៀចំនិងអនុវត្តន៍ទម្រង់ប្រមូលទិន្នន័យច្បាស់លាស់ ។ ឧទាហរណ៍ ប្រសិនបើអ្នកពិចារណាទៅលើសំណួរស្រាវជ្រាវដោយឡែកត្រូវបានឆ្លើយយ៉ាងល្អបំផុតដោយសារការស្ទាបស្ទង់អតិថិជន អ្នកត្រូវតែរៀបចំទម្រង់បែបស្ទាបស្ទង់ សរសេរនូវកម្រងសំណួរ និងកំណត់ប៉ាន់គំរូនៃអតិិថិជនត្រូវសម្ភាសន៍ ។

  • ជំហានទី៤ ការវិភាគទិន្នន័យ

នៅពេលទិន្នន័យត្រូវបានប្រមូលសម្រាប់គម្រោងស្រាវជ្រាវ Marketing ជំហានបន្ទាប់គឺការវិភាគទិន្នន័យសម្រាប់គោលបំណងឈានទៅរកការសន្និដ្ឋាន ។ គោលបំណងនេះត្រូវរក្សាទុកនៅក្នុងចិត្តនៃដំណើរការស្រាវជ្រាវ Marketing ។ មុននឹងឈានដល់ដំណាក់កាលវិភាគទិន្នន័យអ្នកគួរតែមានផែនការអំពីគម្រោងរបស់អ្នកដោយយោងទៅតាមលំដាប់លំដោយដែលយើងបានគ្រោងទុកនោះ គឺជាការបង្កើតឡើងនូវបញ្ហា Marketing ដែលអ្នកមានបំណងស្រាវជ្រាវរុករក ការកំណត់ព័ត៌មានដែលអ្នកនឹងត្រូវការ ដើម្បីបញ្ជាក់ពីបញ្ហាការកំណត់មធ្យោបាយមួយ ដើម្បីប្រមូលព័ត៌មាននិងសម្រេចចិត្តទៅលើរបៀបអ្នកនឹងវិភាគព័ត៌មានដែលបានប្រមូល ។ ពេលដែលអ្នកឈានទៅដល់ដំណាក់កាលវិភាគ អ្នកគួរតែអនុវត្តន៍នូវផែនការរបស់អ្នក មិនត្រូវចាប់ផ្តើមភ្លាមៗ និងពិចារណា តើខ្ញុំអាចវិភាគទិន្នន័យទាំងនេះតាមរបៀបណា​ ។

  • ជំហានទី៥ ការបង្ហាញលទ្ធផល

ដោយហេតុថាអ្នកស្រាវជ្រាវទីផ្សារ តែងតែមិនមែនជាអ្នកដែលប្រើប្រាស់នូវលទ្ធផលដើម្បីធ្វើសេចក្តីសម្រេចចិត្ត ។ ដំណើរការស្រាវជ្រាវជំហានចុងក្រោយបន្ទាប់ពីវិភាគទិន្នន័យ ។ នេះជាការបង្ហាញលទ្ធផល (នឹងសកម្មភាពអនុសាសន៍ប្រសិនបើត្រូវការ) ដល់អ្នកធ្វើសេចក្តីសម្រេចចិត្ត ។ ដំណើរការស្រាវជ្រាវផ្នែកនេះ​ពណ៌នាអំពីរបៀបសរសេររបាយការណ៍ស្រាវជ្រាវ និងរបៀបអំពីការបង្ហាញលទ្ធផលការស្រាវជ្រាវ ។ អ្នកគួរដឹងអំពីអ្វីដែលត្រូវសរសេរនៅក្នុងរបាយការណ៍ស្រាវជ្រាវ របៀបគ្រប់គ្រងរបាយការណ៍ អ្វីត្រូវបង្ហាញនៅក្នុងការបង្ហាញលទ្ធផលស្រាវជ្រាវ និងរបៀបគ្រប់គ្រងរបាយការណ៍ អ្វីត្រូវបង្ហាញលទ្ធផលស្រាវជ្រាវ និងរបៀបអំពីការបង្ហាញដើម្បីទទួលជោគជ័យ ។

៣- សំណួរដែលសួរជារួមដោយការស្រាវជ្រាវ Marketing មានដូចជា ៖

  • នរណាជាអតិថិជនរបស់អ្នក ? ថ្លៃប៉ុន្មានពួកគេទិញ ? ហេតុអ្វីបានជាពួកគេទិញ ? ពួកគេទិញនៅពេលណា ?ពួកគេទិញនៅកន្លែងណា ?
  • នរណាជាគូរប្រកួតប្រជែងរបស់អ្នក ? តើអ្នកធ្វើការប្រៀបធៀបដូចម្តេចទៅនឹងគូរប្រកួតប្រជែងរបស់អ្នក ដូចជាបរិមាណលក់ ចំណាយថ្លៃដើម ការបំពេញចិត្តអតិថិជន និងកត្តាផ្សេងៗទៀត ? តើផែនការនិងប្រភពធនធានគូរប្រកួតប្រជែងរបស់អ្នកមានអ្វីខ្លះ ?
  • តើប្រភពធនធានរបស់ក្រុមហ៊ុនផ្ទាល់មានអ្វីខ្លះ ? តើកម្មវិធី Marketing របស់អ្នកមានប្រសិទ្ធិភាពយ៉ាងម៉េចដែរ ?
  • តើមានការផ្លាស់ប្តូរអ្វីខ្លះកើតឡើងទៅលើបច្ចេកវិទ្យា សង្គម ច្បាប់នានា ឬបរិយាកាសសេដ្ឋកិច្ចនៅពេលដែលអ្នកប្រតិបត្តិ ?

៤- អ្នកដែលប្រើប្រាស់ការស្រាវជ្រាវ Marketing មានដូចជា ៖

  • ផលិតករនៃទំនិញអ្នកប្រើប្រាស់មិនបានយូរ អ្នកចំណាយដ៏ច្រើនបំផុតនៅក្នុងការស្រាវជ្រាវ គឺជាផលិតករនៃទំនិញអ្នកប្រើប្រាស់មិនថិតថេរ ជាពិសេសរបស់ (ទំនិញវេចខ្ចប់) អ្នកផលិតគ្រឿងទេសដ៏ធំដូចជា Procter & Gamble Colgate Palmolive​ និង Kraft-General Foods ក្រុមហ៊ុនទាំងនេះចំណាយថវិកាសរុបយ៉ាងច្រើនទៅលើការស្រាវជ្រាវ Marketing ដែលផ្អែកទៅលើមូលដ្ឋានផ្សេងៗគឺ ៖

- ទី១ ប្រភេទគ្រឿងទេសជាច្រើនរាប់កោដិដុល្លា ដែលចំណាយទៅលើការស្រាវជ្រាវនេះ ។ ឧទាហរណ៍ ភាគហ៊ុនទីផ្សារមួយផ្លាស់ប្តូរ០,១ភាគរយនៅក្នុងការបង្ហាញទីផ្សារគ្រាប់ធុញ្ញជាតិត្រជាក់ច្រើនជាង $5លាន ចំពោះប្រាក់ចំណូល ។ ប្រាក់ដើមទុកចំណាយច្រើនទៅលើការស្រាវជ្រាវ និងក្រុមហ៊ុនទាំងនេះមានលទ្ធផលគ្រប់គ្រាន់ក្នុងការចំណាយវា ។

- ទី២ ក្រុមហ៊ុនទាំងនេះមិនមានទំនាក់ទំនងផ្ទាល់ជាមួយអតិថិជនចុងក្រោយ ។ ពីព្រោះពួកមធ្យោបាយតែមួយគត់សម្រាប់ពួកគេសិក្សាពីអតិថិជន ។

- ទី៣ ខួបនៃការទិញឆាប់ចំពោះអ្នកប្រើប្រាស់ទំនិញមិនថិតថេរនាំឲ្យក្រុមហ៊ុនមានស្រាវជ្រាវ ចំពោះការលក់មួយសប្តាហ៍ម្តងជាមូលដ្ឋាន ។ នេះមានអត្ថន័យក្រុមហ៊ុនចង់បានព័ត៌មានទីផ្សារមិនត្រឹមតែប្រចាំឆ្នាំឬប្រចាំត្រីមាសទេគឺត្រូវការសប្តាហ៍ផងដែរ ។

  • ផលិតករនៃទំនិញអ្នកប្រើប្រាស់បានយូរ គឺជាអ្នកចំណាយធំទី២ទៅលើការស្រាវជ្រាវមាឃីធីងដូចជា ក្រុមហ៊ុន General Motor, Electronic, Compaq & Sony សុទ្ធតែបានចំណាយថវិការស្រាវជ្រាវយ៉ាងច្រើន ។ ទោះបីជាយ៉ាងណាក៏ដោយ ដូចជាភាគរយនៃការលក់ ពួកគេមាននិន្នាការចំណាយតិចជាងផលិតករ ផលិតទំនិញមិនបានយូរ ។ មូលហេតុថា អ្នកផលិតនិងអ្នកប្រើប្រាស់បានយូរចំណាយទៅលើការស្រាវជ្រាវយ៉ាងសន្ធឹកសន្ធាប់ប្រហាក់ប្រហែលទៅនឹងការអនុវត្តន៍ផលិតផលប្រើមិនបានយូរទីផ្សារគឺធំទូលាយក្រុមហ៊ុនមិនបានធ្វើការទាក់ទងផ្ទាល់ជាមួយអតិថិជនចុងក្រោយរបស់ពួកគេ ។ មូលហេតុថាហេតុអ្វីផលិតទំនិញប្រើបានយូរចំណាយតិចជាងក្រុមហ៊ុនផលិតទំនិញសំបកវេចខ្ចប់ ដូចជាភាគរយនៃការលក់គឺថាទំនិញប្រើបានយូរមិនមានការផ្លាស់ប្តូរថ្លៃ និងសកម្មភាពផ្សព្វផ្សាយលក់ជារៀងរាល់សប្តាហ៍នោះទេ ដូច្នេះផលិតករនៃទំនិញប្រើប្រាស់បានយូរមិនត្រូវការព័ត៌មានជាញឹកញាប់ពេកទេ ។
  • ផលិតករនៃផលិតផលពាណិជ្ជកម្ម ប្រភេទទម្រង់ដ៏ធំនៃការស្រាវជ្រាវម៉ាឃីធីងត្រូវបានគេហៅថា អាជីវកម្មចំពោះអាជីវកម្មដែលមានការពាក់ព័ន្ធទៅនឹងផលិតផលដែលអ្នកទិញ គឺជាក្រុមហ៊ុនដែលអង្គភាពមិនមែនជាបុគ្គលទេ ។ មួយភាគរយនៃការលក់នៃការស្រាវជ្រាវបានចំណាយដោយផលិតករ ទំនិញឧស្សាហកម្ម គឺប្រហាក់ប្រហែលទៅនឹងផលិតករទំនិញអ្នកប្រើប្រាស់ដែរ ។ ឧទាហរណ៍ ក្រុមហ៊ុនមានប្រាក់ចំណូលអប្បបរមា៥លានដុល្លាបានចំណាយប្រហែល១ភាគរយពីការលក់ទៅលើការស្រាវជ្រាវម៉ាឃីធីង ។
  • ក្រុមហ៊ុនសេវាកម្ម នៅពេលដែលផ្នែកសេវាកម្មនៃសេដ្ឋកិច្ចអាមេរិកបានកើនឡើង វាក៏បានប្រើប្រាស់ការស្រាវជ្រាវ Marketing បានកើតឡើងផងដែរ ។ ក្រុមហ៊ុនសេវាកម្មមាននិន្នាការចំណាយតិចជាងក្រុមហ៊ុនផលិតកម្មទៅលើការស្រាវជ្រាវ Marketing ពីព្រោះក្រុមហ៊ុនសេវាកម្មមានទំហំតូចជាង ប៉ុន្តែក្រុមហ៊ុនសេវាកម្មទាំងនេះបានបង្ហាញអត្រាកើនឡើងយ៉ាងឆាប់រហ័សទៅលើការស្រាវជ្រាវម៉ាឃីីធីងនេះ ។ គួរឲ្យកត់សម្គាល់ជាខ្លាំងប៉ុន្មានឆ្នាំថ្មីៗ នេះមានកើនឡើងយ៉ាងឆាប់រហ័សទៅលើការចំណាយការស្រាវជ្រាវម៉ាឃីធីងដោយស្ថាប័នហិរញ្ញវត្ថុ ព្រោះតែការប្រកួតប្រជែងបានកើតឡើង ។ មានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងសកម្មភាពការស្រាវជ្រាវម៉ាឃីធីង ដោយការផ្តល់នូវការថែទាំសុខភាពដូចជា​ HMO and hospital (Elsesser, 1998) ។ គ្រប់ប្រភេទនៃក្រុមហ៊ុនសេវាកម្មទាំងនេះធ្វើការស្រាវជ្រាវ ដើម្បីវាស់វែងពីការបំពេញសេចក្តីត្រូវការរបស់អតិថិជនបន្ទាប់ពីផលិតផលមួយត្រូវបានទិញ ឬក៏ការបម្រើសេវាត្រូវបានផ្តល់ឲ្យ ។
  • អង្គភាពមិនសំដៅប្រាក់ចំណេញ ការស្រាវជ្រាវ Marketing ដោយអង្គភាពមិនសំដៅប្រាក់ចំណេញត្រូវជាប់ចំណែកតូចមួយនៃអង្គភាពមិនសំដៅប្រាក់ចំណេញមានទំហំតូចគឺ ប្រហាក់ប្រហែលទៅនឹងក្រុមហ៊ុនអាជីវកម្មខ្នាតតូចដែលការស្រាវជ្រាវរបស់គេអាចធ្វើមិនមែនជាផ្លូវការ និងមិនចំណាយច្រើនទៀតផង ។
  • អ្នកលក់រាយ គឺជាផ្នែកមួយនៃ Marketing ដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើលនៅពេលដែលអ្នកបានដឹងថាវាបានចូលរួមក្នុងការស្រាវជ្រាវ Marketing តែបន្តិចបន្តួចនោះ ។ មាននិន្នាការកើនឡើងចំពោះក្រុមហ៊ុនដូចជា​ ប្រេងឥន្ទនៈ Shell, JC Penny និងភោជនីយដ្ឋាន McDonald’s ធ្វើការស្រាវជ្រាវផ្អែកលើការបំពេញសេចក្តីត្រូវការអតិថិជន ។ ថ្វីក្បិតជាទូទៅអ្នកលក់រាយមានការពឹងផ្អែកលើក្រុមហ៊ុនដ៏ទៃទៀត ឬក៏ការវិភាគ ការលក់ផ្នែកខាងក្នុងចំពោះតម្រូវការស្រាវជ្រាវរបស់ពួកគេ ពួកគេផ្អែកលើក្រុមហ៊ុនលក់ទិញដីធ្លីសម្រាប់ទិន្នន័យ អំពីទីតាំងផលិតករស្រាវជ្រាវទេលើផលតផលថ្មី និងការវិភាគលក់ដើម្បីប្រាប់ដល់ពួកគេ  ថាតើគួរបន្តស្តុកទំនិញចាស់ដែរឬអត់ ។
  • ភ្នាក់ងារផ្សាយពាណិជ្ជកម្ម ប្រសិទ្ធភាពការស្រាវជ្រាវត្រូវបានប្រើដើម្បីជ្រើសរើសការផ្សាយពាណិជ្ជកម្មល្អបំផុតពីការផ្សេងៗ និងបន្ទាប់ពីការផ្សាយពាណិជ្ជកម្មទាំងនេះបានរៀបចំឡើង គឺធ្វើការត្រួតពិនិត្យថា ប្រតិបត្តិ តើពួកគេធ្វើបានល្អត្រូវកម្រិតណាដែរ ។ ការស្រាវជ្រាវការផ្សព្វផ្សាយព័ត៌មានត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃគ្រឿងផ្សាយព័ត៌មានផ្សេងៗដែលសមនឹងបំណងការផ្សាយពាណិជ្ជកម្មរបស់អតិថិជនដែលចង់បាន ។ ស្ទើរតែគ្រប់អ្នកផ្សាយពាណិជ្ជកម្ម សូម្បីទ្រង់ទ្រាយធំក៏ទទួលទិន្នន័យនេះពីភ្នាក់ងារផ្សាយពាណិជ្ជកម្ម ព្រោះតែភ្នាក់ងារត្រូវការប្រភេទនៃព័ត៌មាននេះសម្រាប់គ្រប់អតិថិជនដែលពួកគេបានបម្រើ និងហេតុដូច្នេះហើយគឺជួលមនុស្សដែលមានជំនាញប្រភេទនៃការស្រាវជ្រាវនេះ ។
  • ក្រុមហ៊ុនផ្សាយព័ត៌មាន (ទូរទស្សន៍ និងខ្សែកាប និងស្ថានីយ៍ ស្ថានីយ៍វិទ្យុ ទស្សនាវដ្តី កាសែត ។ល។) តែងតែការបង្កើតការសិក្សាទៅលើទស្សនិកជនផ្ទាល់របស់ពួកគេ និងជាសាធារណៈ ពួកគេប្រើប្រាស់ការសិក្សានេះនៅក្នុងមធ្យោបាយពីរផ្សេងគ្នា (១)គោលបំណងវាយតម្លៃម៉ាឃីីធីងផ្នែកខាងក្នុង (២) ឧបករណ៍លក់ដើម្បីបង្ហាញអំពីអ្នកផ្សាយពាណិជ្ជកម្មសក្តានុពលទៅលើប្រភេទស្សនិកជនដែលពួកគេនឹងទទួល ។ ក្រុមហ៊ុនផ្សាយព័ត៌មានបានចំណាយថវិការស្រាវជ្រាវម៉ាឃីធីងរបស់ពួកគេសម្រាប់គោលបំណងពេលក្រោយ ។ ដើម្បីកម្រិតព័ត៌មានដែលប្រមូលបានដោយគ្រឿងផ្សាយព័ត៌មានដែលមានទៀងទាត់អំពីចរិកលក្ខណៈទស្សនិកជនព័ត៌មាននេះអាចជួយបង្កើននូវប្រសិទ្ធភាពការផ្សាយពាណិជ្ជកម្ម ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកផ្សាយព័ត៌មាននីមួយៗ និងផ្តល់នូវទិន្នន័យដែលពេញចិត្តដល់ពួកគេផ្ទាល់ ។ ការប្រើប្រាស់ទិន្នន័យពីសេវាកម្មឯករាជ្យ ឬធ្វើការប្រៀបធៀបទិន្នន័យដែលទទួលបានពីគ្រឿងផ្សាយព័ត៌មានផ្សេងៗគ្នាជាច្រើនទៀតអាចជួយជំរុញ ឬបន្ថយនូវភាពលំអៀងនេះ ។
  • ភ្នាក់ងាររដ្ឋាភិបាល ជាទូទៅមិនប្រើប្រាស់ការស្រាវជ្រាវសម្រាប់គោលបំណងម៉ាឃីធីងផ្ទាល់របស់ពួកគេទេ (លើកលែងតែការសិក្សាស្រាវជ្រាវវិស័យទេសចរណ៍) ។ ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររដ្ឋាភិបាលអាជាប្រភពដែលមានប្រយោជន៍នៃទិន្នន័យនៃការស្រាវជ្រាវម៉ាឃីធីង ។

៥- អ្នកណាផលិតនូវការស្រាវជ្រាវម៉ាឃីធីងមានដូចជា ៖

  • ក្រុមហ៊ុនបម្រើសេវាស្រាវជ្រាវ Syndicated គឺជាក្រុមហ៊ុនស្រាវជ្រាវម៉ាឃីធីងដែលតាមដានទីផ្សារមូលដ្ឋានជាបន្ត និងលក់ទិន្នន័យទៅអតិថិជនជាច្រើន ។ ក្រុមហ៊ុនបម្រើសេវា Syndicated ដ៏ល្បីឈ្មោះ ឧទាហរណ៍គឺ A.C. Nielsen ដែលបម្រើសេវាទៅលើអត្រាអ្នកទស្សនាទូរទស្សន៍ ។ Nielsen គឺជាក្រុមហ៊ុនស្រាវជ្រាវធំបំផុតនៅលើពិភពលោក (នឹងសាខាមួយគឺ Dun & Brdstreet) ប្រមូលទិន្នន័ជាបន្តទៅលើអ្នកទស្សនាទូរទស្សន៍ជាក្រុមគ្រួសារនៃជាតិមួយនិងលក់លទ្ធផលអត្រា អ្នកមើលទូរទស្សន៍ទៅឲ្យទូរទស្សន៍ខ្សែកាប និងភ្នាក់ងារផ្សាយពាណិជ្ជកម្មដែលប្រើប្រាស់ទិន្នន័យ ដើម្បីទិញនិងលក់កម្មវិធីផ្សាយពាណិជ្ជកម្ម ។ នៅពេលដែលក្រុមហ៊ុន Nielsen ល្បីឈ្មោះទៅលើអត្រាអ្នកទស្សនាទូរទស្សន៍នោះក្រុមហ៊ុនមានចំណាប់អារម្មណ៍មួយផ្នែកធំនៃអាជីវកម្មរបស់ខ្លួនទៀតគឺ ការតាមដានការលក់នៃផលិតផលគ្រឿងទេសវេចខ្ចប់ ។ Nielsenធ្វើការវាស់វែងទៅលើចរាចរណ៍ផលិតផលនៃអគារដែលហាងធំៗជាច្រើន ។ ជាដំបូងដោយឆ្លងកាត់ការប្រើប្រាស់ម៉ាស៊ីនតាមដានពិនិត្យ និងលទ្ធផលលក់ទៅឲ្យអ្នកផលិតដែលប្រើប្រាស់ពត៌មានដើម្បីធ្វើការប៉ាន់ស្មាន ទៅលើភាគហ៊ុនទីផ្សារដែលពួកគេមាន តើការលក់របស់ពួកគេឆ្លើយតបទៅនឹងការផ្សព្វផ្សាយលក់ឬទេ និងចំណុចចាប់អារម្មណ៍ផ្សេងទៀត ។

ក្រុមហ៊ុនបម្រើបសេវា Syndicated ល្បីឈ្មោះផ្សេងទៀតមានដូចជា ៖

- Information Resources, Inc. (IRI) ដែលជាគូប្រកួតប្រជែងខ្លាំងជាមួយនឹង Nielsen នៅក្នុងការតាមដានផលិតផលគ្រឿងទេសនៅអាមេរិក និងនៅបណ្តាប្រទេសផ្សេងៗទៀត ។

- IMS ដែលធ្វើការតាមដានទីផ្សារចំពោះផលិតផល ថ្នាំពេទ្យ និងដូច Nielsen គឺជាសាខានៃ Dun & Bradstreet.

- NPD ដែលធ្វើការតាមដានទៅលើសំលៀកបំពាក់ ឧបករណ៍ក្មេងលេង អាហារល្ងាចនៅតាមភោជនីយដ្ឋាន និងផលិតផលប្រេងឥន្ធនៈ ។

- Simmons Market Research Bureau ដែលធ្វើការតាមដានទៅលើអ្នកអានទស្សនាវដ្តី

- Ambition ដែលធ្វើការតាមដានអ្នកទស្សនា ទូរទស្សន៍ និងស្តាប់វិទ្យុចំពោះទីផ្សារក្នុងស្រុក ។

  • Job Shops គឺជាអ្នកផ្គត់ផ្គង់ការស្រាវជ្រាវទីផ្សារដែលថវិការ ការរៀបចំ និងការប្រតិបត្តិ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អតិថិជន ។ យោងទៅលើកិច្ចព្រមព្រៀងជាមួយអតិថិជនពួកគេទទួលខុសត្រូវគ្រប់ផ្នែកខ្លះប៉ុណ្ណោះ ។ ប្រសិនបើ Job Shop ទទួលខុសត្រូវគ្រប់ផ្នែកទាំងអស់វ​ាជាការធម្មតាចំពោះការងារខ្លះ ជាពិសេសការប្រមូលទិន្នន័យដែលជាអនុកិច្ចសន្យាចំពោះក្រុមហ៊ុនផ្សេងទៀត ។

Job Shop ធំបំផុតនៅក្នុងឧស្សាហកម្មស្រាវជ្រាវ Marketing រួមមាន ៖

- ក្រុមហ៊ុនដូចជា Gallup, roper, and Louis Harris ដែលធ្វើការស្រាវជ្រាវម៉ាឃីធីង និងស្ទាបស្ទង់មតិយោបល់សាធារណៈទូទៅ ។ ក្រុមហ៊ុនទាំងនេះល្បីឈ្មោះផ្នែកស្ទង់មតិយោបល់ដែលកើតឡើងនៅក្នុងទំព័រកាសែត និងអ្វីផ្សេងទៀត ប៉ុន្តែពួកគេទទួលប្រាក់ចំណេញមួយចំនួនអំពីការស្រាវជ្រាវ Marketing ។

- ក្រុមហ៊ុនដូចជា Market Facts, National Family Opinion (NFO) ដែលរក្សាទុកក្រុមដ៏ធំនៃការបញ្ចូលសមាជិកថ្មីជាមុន ចាត់ចំណាត់ថ្នាក់ជាមុននូវប្រភេទមនុស្ស ដែលអាចផ្ញើកម្រងសំណួរ និងផលិតសម្រាប់ធ្វើការសាកល្បង ។ នេះមិនមែនពិតជាការបម្រើសេវា Syndicated ពីព្រោះគម្រោងនីមួយៗទាមទារនូវកម្រងសំណួរផ្សេងៗគ្នា និងអាចជាក្រុមប៉ាន់គំរូរងពិសេស ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំងនេះបង្កើតនូវទម្រង់ស្តង់ដាដែលត្រូវបានប្រើជាដដែលៗ ។

  • ភ្នាក់ងាររដ្ឋាភិបាល រដ្ឋាភិបាលអារមរិកគឺជាអ្នកប្រមូលទិន្នន័យដ៏ធំបំផុត និងជាអ្នកបាចសាចនៅលើពិភពលោកទាំងមូល ។ ព័ត៌មាននេះមិនត្រូវបានប្រមូលសម្រាប់គោលបំណងស្រាវជ្រាវ Marketing ទេ ប៉ុន្តែព័ត៌មានភាគច្រើនសម្រាប់ការអនុវត្តន៍ Marketing ។ ឧទាហរណ៍ រដ្ឋាភិបាលសហព័ន្ធធ្វើការប៉ាន់ស្មានចំនួននៃប្រភេទអាជីវកម្មនីមួយៗ និងប្រទេសដែលផ្តល់ប្រយោជន៍នៅក្នុងការបង្កើតតំបន់ត្រួតត្រាចំពោះទំនិញឧស្សាហកម្ម ។ រដ្ឋាភិបាលតំបន់ និងរដ្ឋគឺប្រភពដ៏ល្អផងដែរចំពោះទិន្នន័យការស្រាវជ្រាវ​ Marketing ។ ឧទាហរណ៍ នាយកដ្ឋានចរាចរតំបន់ និងរដ្ឋបានធ្វើការវាស់វែងចរាចរណ៍ ការធ្វើដំណើរដោយយានយន្តគ្រប់ប្រភេទទៅលើផ្លូវសំខាន់ៗ ដើម្បីសម្រេចពីកន្លែងដែលត្រូវការដាក់ភ្លើងស្តុប ព័ត៌មាននេះគឺផ្តល់អត្ថប្រយោជន៍ដល់អ្នកលក់រាយនៅក្នុងការជ្រើសរើសទីតាំងអាគារ ឬហាង ។
  • ការប្រតិបត្តិនៅតាមគេហដ្ឋាន In-house Operation អ្នកប្រើប្រាស់ជាច្រើននៃការស្រាវជ្រាវ Marketing មិនបានផលិតទិន្នន័យផ្ទាល់របស់ពួកគេទេ ពីព្រោះវាមានប្រសិទ្ធភាពខ្ពស់ ដើម្បីប្រើប្រាស់អ្នកផ្គត់ផ្គង់ធ្វើការស្រាវជ្រាវនេះ ។ ទោះបីជាយ៉ាងណាក៏ដោយក៏មានការលើកលែង ។ ឧទាហរណ៍ ការងារនៅក្នុងផ្ទះជារួមត្រូវបានប្រើប្រាស់សម្រាប់គម្រោងដែលពាក់ព័ន្ធការវិភាគនៃរបាយការណ៍គណនេយ្យផ្នែកខាងក្នុង ។ ក្រុមហ៊ុនអាចធ្វើការស្រាវជ្រាវផ្ទាល់របស់ពួកគេសម្រាប់គម្រោងដែលពាក់ព័ន្ធការស្រាវជ្រាវនៅបណ្ណាល័យ ឬជាមួយការសំភាស៍ក្រុមអតិថិជនឧស្សាហកម្ម ។ ដោយឥតគិតអំពីអ្នកប្រមូលទិន្នន័យ ការវិភាគទិន្នន័យនឹងការបង្ហាញលទ្ធផលដល់អ្នកគ្រប់គ្រងតែងតែត្រូវបានធ្វើដោយក្រុមស្រាវជ្រាវតាមគេហដ្ឋាន ។
  • ភ្នាក់ងារផ្សាយពាណិជ្ជកម្ម  ធំៗជាច្រើនប្រតិបត្តិការប៉ិនប្រសព្វផ្ទាល់របស់ពួកគេសម្រាប់ការសាកល្បងផ្សាយពាណិជ្ជកម្ម ទោះបីនៅក្នុងការិយាល័យរបស់ពួកគេ ឬនៅទីតាំងផ្សារ Shopping mall ។ មានការប៉ិនប្រសព្វខ្លះចំពោះការពិភាក្សាច្រើនក្រុមដែលផ្តល់ប្រយោជន៍នៅក្នុងការសាកល្បងទស្សនាទានផលិតផល និងទទួលនូវអារម្មណ៍អំពីរបៀបនិងយុទ្ធនាការដែលទាក់ទាញអតិថិជន ។

៦- ការសិក្សានៅក្នុង Marketing ឬការស្រាវជ្រាវ Marketing គឺជាមធ្យោបាយរួមដ៏ធំមួយ ។ មាគា៌ឲ្យចូលទៅដល់ការស្រាវជ្រាវ រួមមានសិក្សានៅក្នុងវិស័យដូចជា ចិត្តវិទ្យា សង្គមវិទ្យា ឬក៏ស្ថិតិដែលនិស្សិតទទួលបាននូវការបំពាក់បំប៉នក្នុងវិធីសាស្ត្រស្រាវជ្រាវប្រហាក់ប្រហែលទៅនឹងវិធីដែលបានប្រើក្នុងការស្រាវជ្រាវ Marketing ។ វាជារួមមានចំពោះអ្នកស្រាវជ្រាវ Marketing ចាប់ផ្តើមពី Marketing ទូទៅនឹងផ្លាស់ប្តូរទៅមុខងារស្រាវជ្រាវ បន្ទាប់ពីពួកគេស្ថិតនៅក្នុងការស្រាវជ្រាវ ឬក៏ផ្លាស់ប្តូរត្រលប់ទៅវិញ ។ ផ្លូវនៃអាជីពផ្សេងទៀត គឺត្រូវចាប់ផ្តើមជាមួយក្រុមហ៊ុនស្រាវជ្រាវ និងកើនឡើងថានៈតាមនោះដែរ ។ អ្នកស្រាវជ្រាវ Marketing ជាទូទៅផ្តល់ប្រយោជន៍ពីបទពិសោធន៍ផ្ទាល់ខ្លះជាមួយ Marketing ទោះបីការលក់ ឬនៅក្នុងការគ្រប់គ្រង ។ អ្នកស្រាជ្រាវអាចផ្តល់នូវអនុសាសន៍ល្អនៅពេលដែលពួកគេស្ថិតនៅក្នុងសេចក្តីសម្រេចចិត្តក្នុងថានៈជាអ្នកធ្វើសេចក្តីសម្រេចចិត្ត​ ។ ដោយសារការអនុវត្តន៍រួមចេះតែកើនឡើង ដូច្នេះត្រូវមានអ្នកគ្រប់គ្រង Marketing ធ្វើការស្រាវជ្រាវដែលជាអាជីពរបស់ពួកគេ ដើម្បីជំរុញឲ្យមានការរួមបញ្ជូលការស្រាវជ្រាវ និងការសម្រេចចិត្ត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login