Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-05 09:45

១.គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពរួមមានគោលនយោបាយចំនួន៩គឺ

  • គ្មានសកម្មភាពលួច​ ឆក់ ប្លន់ គ្រប់ប្រភេទ
  • គ្មានការដាំដុះ ការផលិត​ ការចរាចរ ការជួញដូរ ការចែកចាយគ្រឿងញៀនខុសច្បាប់
  • គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រី និងកុមារនិងអំពើហិង្សាក្នុងគ្រួសារ
  • គ្មានក្មេងអំនើង
  • គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
  • មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព
  • គ្មានការត្រួតពិនិត្យខុសច្បាប់

២.ផលវិបាកកើតពីបាតុភាពអវិជ្ជមាននីមួយៗប្រសិនបើភូមិ ឃុំ-សង្កាត់ ទប់ស្កាត់មិនបានមានដូចជា៖

  • អំពើរចោរកម្ម៖ បង្កនាំឱ្យមានភ័យខ្លាច ការព្រួយបារម្ភ ការបាត់បង់ជំនឿទុកចិត្ត ការអស់សង្ឃឹម...

      ១.ធ្វើឱ្យភូមិ ឃុំ-សង្កាត់កើតមានភាពច្របូកច្របល់ ចលាចល ខ្វះសុវត្ថិភាព

      ២.បាត់បង់សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិធ្វើម្ចាស់លើកម្មសិទ្ធិ

  • គ្រឿងញៀន៖​ នាំឱ្យខូចសុខភាព ចំណាយប្រាក់ឥតប្រយោជន៍ ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គម

      ១.បង្កឱ្យមានការវង្វេងស្មារតី បាត់បង់សតិ ប្តូរអត្តចរិក សាហាវ ឃោរឃៅ ព្រៃផ្សៃ មិនអាចគ្រប់គ្រងខ្លួនឯង ក្លាយានខុសទំនង

      ២.រំលោភសិទ្ធិអ្នកដទៃ រំលោភច្បាប់ បាត់បង់សិទ្ធិរស់នៅថ្លៃថ្នូរ បង្កគ្រោះថ្នាក់

  • ភាពអានាចារ៖ ក្បត់ទំនៀមទម្លាប់ប្រពៃណីខ្មែរ ប្រាសចាកសីលសង្គម បាត់បង់ភាពថ្លៃថ្នូរ

      ១.ងាយឆ្លងមេរោគអេដស៍ ជំងឺអេដស៍ ឆ្លងកាមរោគ...

      ២.បាត់បង់សិទ្ធិរស់នៅថ្ងៃថ្នូរជាគ្រួសារ សង្គមគ្រួសារទទួលនូវភាពអាម៉ាស

  • ក្មេងទំនើង៖ បង្កចលាចលក្នុងភូមិ ឃុំ-សង្កាត់ រំខានការចរាចរ បាត់បង់សណ្តាប់ធ្នាប់សង្គម

      ១.បង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ បំផ្លាញទ្រព្យសម្បតិ្តគ្រួសារ និងសាធារណៈ

      ២.រំលោភសិទ្ធិរស់រានមានជីវិត សិទ្ធិរស់នៅថ្លៃថ្នូរ

  • ល្បែងស៊ីសង៖ ខាតពេលប្រកបមុខរបរឬផលិត ខ្ជះខ្ជាយទ្រព្យសម្បតិ្ត លុយកាក់

      ១.បើចាញ់នាំឱ្យខកចិត្ត អស់សង្ឈឹម មូរម៉ៅ អាចកើតមានអំពើហិង្សាក្នុងគ្រួសារ ធ្លាក់ខ្លួនក្រ ខ្លះឈានទៅរកស៊ីផ្លូវភេទ ឬធ្វើអត្តឃាន ឬលួចឆក់ប្លន់។ បើឈ្នះ ចាយខ្ចះខ្ចាយ..

      ២.រំលោភច្បាប់សង្គម ទទួលទោសតាមច្បាប់កំណត់

  • គ្រោះថ្នាក់ចរាចរណ៍

      ១.ខាតពេលវេលា

      ២.ខាតទ្រព្យសម្បត្តិ

      ៣.បន្សល់ទុកជនពិការ

      ៤.បន្សល់ទុកក្មេងនិងស្រ្តិមេម៉ាយ ពោះម៉ាយ

      ៥.ខាតថរិកាជាតិ

      ៦.បាត់បង់ជីវិត

  • ជាតិផ្ទុះ

      ១.ខាតពេលវេលា

      ២.ខាតទ្រព្យសម្បត្តិ

      ៣.បន្សល់ទុកជនពិការ

      ៤.ខាតបង់ថវិកាជាតិ

      ៥.បាត់បង់អាយុជីវិត

      ៦.បន្យល់ទុកដីកសិកម្ម

  • គ្រោះមហន្តរាយ

      ១.ខាតថវិកា

      ២.ខាតទ្រព្យសម្បតិ្ត

      ៣.ខាតបង់ថរិកាជាតិ

      ៤.បាត់បង់អាយុជីវិត

  • ត្រួតពិនិត្យខុសច្បាប់

      ១.ភាពអាណាធិបតេយ្យ

      ២.ខាតពេលវេលា

      ៣.បង្កើនភាពពុករលួយ

      ៤.ខាតបង់ថរិកាគ្រួសារ និងជាតិ

៣.ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពជាភារកិច្ចរបស់៖

  • អាជ្ញាធរដែនដី៖ គ្រប់គ្រងពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួនលើគ្រប់សកម្មភាព
  • កំណត់និងតាមដានមនុស្សចំឡែកឬក្តោបឱ្យបានមុខសញ្ញាដែលមានវត្តមានក្នុងភូមិសាស្ត្ររបស់ខ្លួន។

      ១.ចាត់វិធានការអប់រំផ្សព្វផ្សាយវិធានការរដ្ឋបាល វិធានការច្បាប់

      ២.នគរបាល រាជអាវុធហត្ថ៖ អប់រំ បង្ការ បង្កើនការយល់ដឹងក្នុងស្រទាប់ពលរដ្ឋ

      ៣.ទប់ស្កាត់ បង្ក្រាបអំពើដែលល្មើសច្បាប់

      ៤.ចាប់ខ្លួនជនប្រព្រឹត្តល្មើសបញ្ជូនទៅតុលាការធ្វើការកាត់ទោស

  • ពលរដ្ឋគ្រប់រូប៖ ចូលរួមសង្កេត តាមដាន និងផ្តល់ព័ត៍មានទៅស្ថាប័នសមត្ថកិច្ចជាបន្ទាន់។
  • តុលាការ៖ អនុវត្តអំណាចនីតិវិនិច្ឆ័យ តាមនីតិវិធីដែលបានកំណត់
  • រូបខ្ញុំផ្ទាល់៖ ស្វ័យគ្រប់គ្រងខ្លួនឯងឱ្យបាន ហើយវៀរចាកអំពើទាំងអស់នោះឱ្យបាន

      ១.អប់រំ ផ្សព្វផ្សាយ ដល់មិត្តភក្តិឱ្យព្រឹត្តិតែអំពើល្អ អំពើស្របច្បាប់

      ២.ផ្តល់ព័ត៍មានទៅតាមសមត្ថកិច្ចនៅពេលឃើញកើតមានភាពមិនប្រក្រតី

៤.សារសំខាន់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពមានដូចជា៖

  • ភូមិ ឃុំ-សង្កាត់មាសុវត្ថិភាពសេដ្ឋកិច្ចជាតិលូតលាស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសម្បូរសប្បាយ ចំណូលផលទុនជាតិកើន (បន្ថយចំណាយលើការព្យាបាល ឬទិញឱសថ កាត់បន្ថយការជួសជុលទ្រព្យសម្បត្តិគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈ បង្កើនផលិតករ និងផលិតភាព បង្កើនចំណូលផ្នែកទេសចរណ៍...)
  • ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពផ្តើមចេញពីភាពស្ងប់ស្ងាត់របស់បុគ្គលគ្រប់រូប (បុគ្គលស្ងប់..គ្រួសារ..សហគមន៍ស្ងប់...សង្គមជាតិស្ងប់...សន្តិភាពពិភពលោក)។
  • ប្រសិទ្ធភាពនៃគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជាវិធានការមិនអាចខ្វះបាន និងជាមូលដ្ឋានគន្លឹះនៃការកសាង និងអភិវឌ្ឃសង្គមកម្ពុជាយើងលើគ្រប់វិស័យ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login