Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-17 03:03

ដើម្បីសម្រេចឱ្យបានទីផ្សារការងារសម្រាប់យុវជន រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាល

វិជ្ជាជីវៈ បានយកចិត្តទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការ

អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និងជំនាញឱ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែង ក្នុងតំបន់អាស៊ាននាពេលខាងមុខ ។ ក្នុងនោះត្រូវ ៖

  • ធ្វើសមាហរណកម្មក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា ស្តង់ដាជាតិសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាព

លើ ៣ វិស័យគឺ វិស័យសំណង់ វិស័យមេកានិច វិស័យសេវាធុរកិច្ច និងបច្ចេកវិទ្យាគមនាគន៍ព័ត៌មានវិទ្យាចូលទៅក្នុងតំបន់ ដើម្បីឱ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាមានគុណភាព និងកម្រិតប្រហាក់ប្រហែលគ្នា ។

  • ពង្រឹងគុណភាព នៃការផ្តល់សេវាព័ត៌មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានទីផ្សារការងារ ។
  • ជំរុញនិងលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ឲ្យមានសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬសាកលវិទ្យាល័យនៅបរទេសនានា ពិសេសឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេស ដើម្បីពង្រីកការវិនិយោគ និងទីផ្សារការងារ ។
  • ជំរុញឱ្យមានការទទួលស្គាល់សមត្ថភាពជំនាញពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតំបន់ ដែល

សកលលោក រួមទាំងឱ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើក្របខណ្ឌគុណវុឌ្ឍយោងអាស៊ាន ។

  • យុវជនគួរគប្បីសិក្សាស្វែងយល់ពីសង្គម វប្បធម៌ ភាសា ច្បាប់និងបែបបទបំពេញការងារ នៅតាមបណ្តា

ប្រទេសជាសមាជិក ឬប្រទេសដែលយុវជនមានបំណងស្វែងរកការងារធ្វើ ជាពិសេសបង្កើនចំណេះដឹងផ្នែកភាសាបរទេស(អង់គ្លេស) ដើម្បីជាយានក្នុងការសិក្សា ការទំនាក់ទំនង និងការបំពេញការងារ ដោយហេតុថាភាសាអង់គ្លេសនឹងក្លាយជាភាសាទំនាក់ទំនងរួមរវាងសមាជិកក្នុងសមាគមអាស៊ានតាមដាន និងស្វែងយល់ជាប្រចាំអំពីព័ត៌មានទីផ្សារការងារ (ដូចជា ឱកាសការងារ ឬកម្មសិក្សា) នៅក្នុងប្រទេស (តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ) និងក្រៅប្រទេស ដើម្បីអាចវិភាគលើនិន្នាការ ឬការវិវត្តរបស់ទីផ្សារការងារ ក៏ដូចជាតម្រូវការក្នុងការបំប៉នជំនាញបន្ថែមឱ្យស្របតាមទីផ្សារការងារ ។

  • បង្កើនសមត្ថភាពស្រាវជ្រាវ និងអំនានឱ្យបានច្រើនជាអតិបរមានៅលើមុខវិជ្ជាឯកទេសរបស់ខ្លួន ក៏ដូច

ជាមុខវិជ្ជាពាក់ព័ន្ធដទៃទៀត ។ ប្រទេសសមាជិកអាស៊ាន បានចងក្រងជាបណ្តាញសាកលវិទ្យាល័យអាស៊ាន (ASEAN University Network) ក្នុងបំណងពង្រីក និងចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវ ឬរបកគំហើញថ្មីៗ ។ បន្ថែមលើនេះ អាស៊ាន បានរៀបចំនូវកម្មវិធីប្រកួតប្រជែងជំនាញ (ASEAN​ Skills Competition) តាមរយៈការបង្ហាញស្នាដៃស្រាវជ្រាវថ្មីៗលើជំនាញបច្ចេកទេស និងជំនាញផ្សេងទៀត ក្នុងចំណោមនិស្សិតនៃប្រទេសជាសមាជិក ។ ដូច្នេះនិស្សិតត្រូវចាប់យកឱកាសនេះឱ្យបានដើម្បីទាញនូវការទទួលស្គាល់ពីមជ្ឈដ្ឋានអប់រំ និងនិយោជកតាំងពីមុនពេលបំពេញការងារ ។

  • គួរពិចារណាជ្រើសរើសជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការដូចជាផ្នែកអគ្គិសនី អេឡិកត្រូនិក សំណង់ យន្តសាស្រ្ត វិស្វកម្ម កសិឧស្សាហកម្ម និងវិទ្យាសាស្ត្រពិត ។ល។
  • ចូលរួមពិព័រណ៍ការងារឬវេទិកាការងារ ដើម្បីទទួលព័ត៌មានទូលំទូលាយពីឱកាសការងារ ការបំប៉នជំនាញ

បន្ថែម និងការត្រៀមខ្លួនចូលទីផ្សារការងារ តាមរយៈការជួបប្រាស្រ័យដោយផ្ទាល់ ជាមួយនិយោជកក្រុមហ៊ុន សហគ្រាស និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ។ យុវជនអាចចូលរួមកម្មវិធីនេះ តាមរយៈពិព័រណ៍ការងារថ្នាក់ជាតិ ខេត្ត និងចល័ត ឬតាមសាកលវិទ្យាល័យនានា ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ។

  • ចូលរួមសកម្មភាពស្ម័គ្រចិត្ត ឬកិច្ចការសង្គមជាមួយសមាគមយុវជន (ឧទាហរណ៍ ៖ សហភាពសហព័ន្ធ

យុវជនកម្ពុជា UYFC) ដើម្បីទទួលបានបទពិសោធន៍ការងារ ការចូលរួមកសាង និងរំលេចពីតួនាទីដ៏សំខាន់យុវជនក្នុងសង្គម បង្កើនតម្លៃរបស់យុវជនខ្លួនឯង ក្នុងនាមជាសរសរទ្រូងរបស់ប្រទេសជាតិព្រមទាំងបង្កើតបណ្តាញទំនាក់ទំនង និងចែកចាយព័ត៌មានគ្រប់ប្រភេទយ៉ាងទូលំទូលាយ ឧទាហរណ៍ ៖ ឱកាសការងារ ព័ត៌មានពីការអប់រំ ឬអាហារូបករណ៍...។

  • គួរមានផែនការអាជីពឱ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តជ្រើសរើសជំនាញសិក្សា ព្រមទាំងគួរចាប់យក

ជំនាញទន់ដូចជាការទំនាក់ទំនង ការធ្វើការងារជាក្រុមមនសិការការងារជំនាញភាសារបរទេស និងកុំព្យូទ័រ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login