Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- នៅពេលប្អូនៗក្លាយជាមន្ត្រីរាជការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តើត្រូវធ្វើដូចម្តេចដើម្បីបង្កើនការងារដល់យុវជនកុំឲ្យមានចំណាកស្រុកច្រើន ?

២២- ដើម្បីកាត់បន្ថយការចំណាយច្រើនរបស់ពលករកម្ពុជា ក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចយកតែតម្លៃសេវាថតរូបសំរាប់ធ្វើលិខិតឆ្លងដែន ។ តើគោលនយោបាយនៃការផ្តល់លិខិតឆ្លងដែនតម្លៃ ៤ ដុល្លារ ជះឥទ្ធិពលអ្វីខ្លះដល់ទីផ្សារការងាររបស់យុវជន ?

២៣- តើរាជរដ្ឋាភិបាលមានវិធានការយ៉ាងណាខ្លះលើវិស័យការងារសម្រាប់យុវជន ដែលបោះបង់ចោលការសិក្សា ?

២៤- បច្ចុប្បន្ននេះ បញ្ហាជំនាញ គឺកំពុងតែកើតមានឡើងសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច តើក្រសួងការងារ

និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានយន្តការអ្វីបន្ថែមទៀត ដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញដល់កម្លាំង

ពលកម្មថ្មី ពិសេសយុវជន ?

២៥- តើត្រូវរៀបចំផែនការដូចម្តេច និងចាប់ផ្តើមពីពេលណា ដើម្បីយុវជនកម្ពុជា ដណ្តើមបានការងារធ្វើតាមកម្រិតជំនាញប្រកួតប្រជែងក្នុងតំបន់អាស៊ាន ?

ចម្លើយ

២១- ការធ្វើចំណាកស្រុកដោយស្របច្បាប់ សុវត្ថិភាព និងតម្លាភាព គឺជាចំណុចវិជ្ជមានមួយ ដែលសេដ្ឋកិច្ចវិទូជាច្រើនបានយល់ស្រប ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរក្សាបាននៅកម្លាំងពលកម្មនៅក្នុងស្រុកសំដៅបង្កើនភាពទាក់ទាញផ្តល់ទុនវិនិយោគថ្មី និងសុវត្ថិភាពខ្ពស់ចំពោះកម្លាំងពលកម្ម ដែលទទួលការបណ្ដុះបណ្ដាលទាប ក៏ដូចជាចំណុចមួយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ ។

ដើម្បីជាត្រីវិស័យសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្កើនទីផ្សារការងារសម្រាប់យុវជន ដើម្បីចៀសវាងចំណាកស្រុក រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម ៖

  • លើកទឹកចិត្តដល់ការវិនិយោគ ដើម្បីទាក់ទាញ និងស្រូបយកអ្នកវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើតការងារ និងផ្ដល់ការងារជូនប្រជាពលរដ្ឋ ពិសេសយុវជន ។
  • ពង្រឹង និងពង្រីកការវិនិយោគតាមបណ្ដាខេត្ត និងទីជនបទ ដោយការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីឲ្យទីផ្សារការងារកាន់តែខិតជិតទៅដល់លំនៅដ្ឋានរបស់ពលរដ្ឋ ។
  • បន្តការយកចិត្តទុកដាក់ នឹងធ្វើឲ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារអនាម័យ និងសុវត្ថិភាព ការងារសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងបរិយាកាសការងារល្អ
  • ពង្រឹង និងពង្រីកសេវាបេឡាជាតិរបបសន្តិសុខសង្គម មានហានិភ័យការងារ របស់ថែទាំសុខភាព និងរបបសោធននិវត្តន៍ ។
  • ពង្រីកសេវារបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដូចជា ការប្រមូលចងក្រង និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារដល់អ្នកស្វែងរកការងារធ្វើ និយោជក អ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដាល អ្នករៀបចំគោលនយោបាយ និងសាធារណជនទូទៅ ។
  • បន្តជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច បង្កើតការងារមុខរបរ និងប្រាក់ចំណូលជូនប្រជាជន ។
  • បន្តការយកចិត្តទុកដាក់ នឹងសិក្សាអំពីការតម្លើងប្រាក់ឈ្នួលសមរម្យជូនដល់កម្មករនិយោជិត ។
  • គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ស្របទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
  • អភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកបច្ចេកទេស ឱ្យឆ្លើយតបទៅនឹងសំណូមពរនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ប្រកបដោយគុណភាពប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារការងារ ។
  • ជំរុញការកសាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈឲ្យបានច្រើននៅគ្រប់រាជធានី-ខេត្ត ។

២២- រដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍការងារ និងឱកាសការងារក្នុងប្រទេស ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ពិសេសយុវជន ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានខិតខំស្វែងរកទីផ្សារការងារល្អៗនៅបរទេសជូនយុវជន ដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ និងជំនាញវិជ្ជាជីវៈ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

លើសពីនេះទៅទៀត ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ និងផ្ដល់ភាពធ្វើការងារស្របច្បាប់ជូនពលករខ្មែរ ក៏ដូចជាការលើកកម្ពស់ការការពារសិទ្ធិរបស់ពលករ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្ដល់ឱកាសដល់យុវជនដូចជា ៖

  • ផ្ដល់លិខិតឆ្លងដែនដែលឥតគិតថ្លៃ

- លិខិតឆ្លងដែនធម្មតាផ្ដល់ជូនតែពលករ ពលការិនីខ្មែរដែលត្រូវធ្វើការដោយស្របច្បាប់នៅបរទេសដោយអាករជាបន្ទុករបស់រដ្ឋ ។

- តម្លៃ ៤ ដុល្លារអាមេរិក សម្រាប់ថ្លៃថតរូបតែប៉ុណ្ណោះ ។

  • ជួយកាត់បន្ថយបន្ទុកចំណាយដល់ពលករ ពលការិនីខ្មែរ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ។
  • បង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
  • ពលករ ពលការរីខ្មែរទៅធ្វើការនៅបរទេស ពិសេសនៅប្រទេសថៃទទួលបានភាពស្របច្បាប់គ្រប់ៗគ្នា នាពេលអនាគត ។
  • ពលករទៅធ្វើការបរទេសភាគច្រើនជាយុវជននេះ ក៏ជាការចូលរួមចំណែកមួយរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសការងារដល់យុវជននៅបរទេស ។
  • ពលករ ពលការិនីទទួលបានប្រាក់ឈ្នួលខ្ពស់ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមគ្រួសារ និងសេដ្ឋកិច្ចជាតិ ។

២៣- រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុវជន ដែលបោះបង់ចោលការសិក្សា និងចាត់ទុក

យុវជន គឺជាជនងាយរងគ្រោះ ហើយដើម្បីគាំពារដល់យុវជនរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រដូចជា ៖

  • យុទ្ធសាស្រ្តជាតិគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ(២០១១-២០១៥) របស់រាជរដ្ឋាភិបាល បានបង្កើតនូវកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ដែលបោះបង់ចោលការសិក្សាបន្ថែមជាងនេះទៀតក្រសួងអប់រំក៏មានកម្មវិធីបណ្តុះបបណ្តាលវគ្គសិក្សាក្រៅប្រព័ន្ធ ។
  • បណ្តុះបណ្តាលយុវជននូវកម្មវិធីពាក់កណ្តាលជំនាញ ដើម្បីបង្កើតអាជីវកម្មដោយខ្លួនឯង ឬស្វែងរកការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
  • ជំរុញការកសាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមាននៅគ្រប់ខេត្ត ដែលអាចផ្តល់ការបណ្តុះបណ្តាលនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់ទិសដៅ “ភូមិមួយ-ផលិតផលមួយ” ។
  • លើកទឹកចិត្តការចូលរួមនៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការពង្រីកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សមស្របឱ្យកាន់តែមានវិសាលភាពឆ្លើយតបទៅនឹងតម្រូវការសង្គម ។

២៤- ការអភិវឌ្ឍជំនាញ និងការងារសមរម្យ ដែលស្របបានតាមបទដ្ឋានស្តង់ដាអន្តរជាតិ ត្រូវបានរាជរដ្ឋាភិបាល

យកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈការអប់រំបណ្តុះបណ្តាល ដោយចូលរួមផ្ទាល់ពីស្ថាប័នអប់រំវិស័យឯកជន និងអង្គការជាតិនិងអន្តរជាតិ ។ បច្ចុប្បន្ននេះ បញ្ហាជំនាញ គឺកំពុងតែកើតមានឡើងសម្រាប់អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ដូចនេះហើយ ដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ពិសេសយុវជន ក្រសួងមានយន្តការបន្ថែមទៀតរួមមាន ៖

  • ជំរុញនិងពង្រីក ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលវែង សំដៅផលិតនូវធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចជាពិសេសគោលនយោបាយធ្វើពាណិកម្មសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ដែលមានមហិច្ឆិតាប្រែក្លាយកម្ពុជា ទៅជាមូលដ្ឋានឧស្សាហកម្មបង្គំគ្រឿងបរិក្ខាអគ្គិសនី រថយន្ត និងបរិក្ខាបច្ចេកវិទ្យាផ្សេងៗទៀត ។
  • បង្កើតឱ្យមានគោលនយោបាយជំរុញ និងលើកទឹកចិត្តវិស័យឯកជន ចូលរួមអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការរួមចំណែកបង់ភាគទានវិនិយោគលើការអភិវឌ្ឍជំនាញការរួមចំណែកផ្តល់ធាតុចូលក្នុងការអភិវឌ្ឍកម្មវិធីសិក្សានិងការបង្កើនឱកាសដល់សិក្ខាកាមសិស្សនិស្សិតអាចធ្វើកម្មសិក្សានៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន។
  • បន្តអភិវឌ្ឍស្តង់ដាជាតិសមត្ថភាពកម្មវិធីសិក្សា ផ្អែកលើសមត្ថភាព ឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាព និងកញ្ចប់ឯកសាររៀននិងបង្រៀន ផ្អែកលើសមត្ថភាពសម្រាប់វិស័យសំណង់ មេកានិច អគ្គិសនីតាមគេហដ្ឋាន សេវាធុរកិច្ចនិងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ឧស្សាហកម្ម និងផលិតកម្មម្ហូបអាហារក៏ដូចជា វិស័យផ្សេងទៀតដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល ។
  • អនុវត្តនូវកម្មវិធីសិក្សាថ្មីលើវិស័យសំណង់ មេកានិចអគ្គិសនីតាមគេហដ្ឋាន សេវាធុរកិច្ចនិងបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មានវិទ្យា ឧស្សាហកម្មផលិតកម្ម និងផលិតកម្មម្ហូបអាហារ ។
  • រៀបចំក្របខណ្ឌ និងស្តង់ដានៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចទទួលស្គាល់ឆ្លងពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទៅគ្រឹះស្ថានឧត្តមសិក្សា ។
  • សិក្សាស្រាវជ្រាវ និងវិភាគទៅលើគម្លាតនៃជំនាញព្រមទាំងចងក្រងជាកញ្ចប់សមត្ថភាពជំនាញថ្មីតាមមុខរបរនីមួយៗ ដែលទីផ្សារការងារត្រូវការក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីធាតុចូលក្នុងការរៀបចំកម្មវិធីសិក្សាសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
  • បង្កើតក្រុមប្រឹក្សាអភិវឌ្ឍជំនាញតាមវិស័យ ដើម្បីប្រឹក្សាផ្តល់យោបល់ និងតម្រង់ទិស ក្នុងការអភិវឌ្ឍជំនាញសមត្ថភាព ឬការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។

២៥- ដើម្បីសម្រេចបាននូវគោលនយោបាយចតុកោណទី ៣ ក្នុងអាណត្តិទី ៤ នេះ រាជរដ្ឋាភិបាលបានយកចិត

ទុកដាក់ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ផ្តោតជាចម្បងលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាព និងជំនាញឱ្យយុវជនដណ្តើមបានការងារធ្វើតាមកម្រិត ជំនាញ ប្រកួតប្រជែងក្នុងតំបន់អាស៊ាននាពេលខាងមុខ ។ ក្រសួងក៏បានរៀបចំផែនការដូចខាងក្រោម ៖

  • ធ្វើសមាហរណកម្មក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា (៨កម្រិត) ស្តង់ដាជាតិសមត្តភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាពដែលមានសព្វថ្ងៃចំនួន ២១ មុខរបរលើ ៣ វិស័យគឺ វិស័យសំណង់ (៧មុខរបរ) មេកានិច (៧មុខរបរ) វិស័យសេវាធុរកិច្ច និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា (៧មុខរបរ ) ចូលនៅក្នុងតំបន់ ដើម្បីឱ្យប្រព័ន្ធនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជាមានគុណភាព និងកម្រិតប្រហាក់ប្រហែលគ្នា ។
  • ពង្រឹងគុណភាព នៃការផ្តល់សេវាព័ត៌មានស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានទីផ្សារការងារ ។
  • ជំរុញនិងលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងអស់ឱ្យមានកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬសាកលវិទ្យាល័យនៅបរទេសនានា ពិសេសឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនវិនិយោគបរទេសដើម្បីពង្រីកការវិនិយោគ និងទីផ្សារការងារ ។
  • ជំរុញឱ្យមានការទទួលស្គាល់សមត្ថភាពជំនាញ ពីប្រទេសមួយទៅប្រទេសមួយក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចសកលលោក រួមទាំងឱ្យមានការទទួលស្គាល់គ្នាដោយផ្អែកលើ ក្របខណ្ឌគុណវុឌ្ឍយោងអាស៊ាន (ASEAN Qualification Reference Framework-AQRF) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login