Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Khmer Literature
2018-02-05 09:58

ចំពោះបញ្ហាសន្តិសុខសង្គមរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៩ចំនុច។

គោរនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពគឺជាគោលនយោបាយរក្សាសន្តិភាពសង្គម របៀបរៀបរយសាធារណៈ ដោយចាប់ផ្តើមពីមនុស្សគ្រប់រូបក្នុងមូលដ្ឋាន។

គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរួមមាន៖

  • គ្មានសកម្មភាពលួច ឆក់ ប្លន់ គ្រប់ប្រភេទ
  • គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
  • គ្មានក្មេងទំនើង(គ្មានក្រុមក្មេងពាល គ្មានក្រុមបងធំ គ្មានក្រុមក្មេងស្ទាវ)
  • គ្មានអំពើអានាចារ្យ ការជួញដូរស្រី កុមារ និងអំពើហិង្សាក្នុងគ្រួសារ
  • គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទ ល្មើសគ្រប់ប្រភេទ
  • គ្មានគ្រោះថ្នាក់ចរាចរណ៍ (គោរពច្បាប់ចរាចរណ៍ ប្រុងប្រយ័ត្នក្នុងការបើកបរ និងការប្រើប្រាស់ផ្លូវថ្នល់)
  • គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
  • មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធ
  • គ្មានការត្រួតពិនិត្យខុសច្បាប់(គ្មានកុងត្រូលជជុះ)

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login