Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ជំនឿ និងតំណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

តាមប្រវត្តិសាស្រ្តចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងកប់ជ្រៅ។ គេមានតំណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឫហៅថា ឈឺអ៊ិច។ ក្នុងរយ: ពេល ៣ ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឫដល់ឆ្នាំថ្មីឡើយ។ គេត្រួវធ្វើ ឱ្យសប្បាយនាំសិរីសួស្តីចូលខ្លួន និងក្រុមគ្រួសារ។

 

 

តំណមមិនយំ

ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីជនជាតិចិនមានតំណមមិនឱ្យកើតរឿងយំសោកសៅ ពីព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។

 

តែងខ្លួនស្អាត ប៉ុន្តែមិនគួរកក់សក់

ការស្លៀកពាក់ខោអាវថ្មី និងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការទទួល ឆ្នាំថ្មី។ ទោះបីយ៉ាងណាក្នុងអំឡុងពេលនេះ គេមានតំណមមួយគឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែង ដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតាពីព្រោះថា ការកក់សក់គេមានជំនឿថាហាក់បីដូចជាការ លាងជម្រះជោគសំណាងចេញពីខ្លួនដូច្នេះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហមជាទីពេញនិយម បំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេងនាំ ជោគលាភ និងសិរីសួស្តី។ សម្រាប់ក្មេង ឫមនុស្សនៅលីវ គេតែងឱ្យ អាំងប៉ាវ ដែលជាកញ្ចប់ លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

 

ហាមចូលបន្ទប់របស់អ្នកដទៃ

ការចូលទៅរកនរណាម្នាក់ក្នុងបន្ទប់ដេករបស់គេក្នុងថ្ងែបុណ្យចូលឆ្នាំចិន ចាត់ទុកជាជោគសំណាង អាក្រក់។ ដូច្នេះទោះបីអ្នកមានរោគជំងឺដែលត្រូវចូលទៅសួរសុខទុក្ខ ក៏ចាំបាច់ត្រូវចេញមកអង្គុយ ក្នុងបន្ទប់ទទួលភ្ញៀវដែរ។ មិនគួរប្រើកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃជើងផង គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

 

មិនឱ្យបែកចាន ឬកែវ

ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់ បែកជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តី សុខឡើយ។

 

ដកស្រង់ចេញពី វិគីភីឌា



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login