Ask
Websites Login
ពីប្រធានបទៈនយោបាយ លិខិតឆ្លងដែន ឥទ្ធិពល ទីផ្សារការងារ ការស្វែង រាជរដ្ឋាភិបាល
ដោយ: SpecialExams ​ នៅ 2018-02-15

តើគោលនយោបាយនៃការផ្តល់លិខិតឆ្លងដែនតម្លៃត ៤ ដុល្លារជះឥទ្ធិពលអ្វីខ្លះដល់ទីផ្សារការងាររបស់យុវជន?


ដើម្បីកាត់បន្ថយការចំណាយច្រើនរបស់ពលករកម្ពុជា ក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេសរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចយកតែតម្លែសេវាថតរូបសម្រាប់ធ្វើលិខិតឆ្លងដែន។
By: SpecialExams on 2018-02-15
475 1 comments:0 0

Answer 1


user icon SpecialExams 2018-02-15

រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឃការងារ និងឱកាសការងារក្នុងប្រទេស ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ពិសេសយុវជន។ ទង្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានខិតខំស្វែងរកទីផ្សារការងារល្អៗនៅបរទេសជួនយុវជន ដើម្បីទទួលបានប្រាក់ឈ្នូលខ្ពស់ និងជំនាញវិជ្ជាជីវៈ ក្នុងការរួមចំណែកអភិវឌ្ឃសេដ្ឋកិច្ចជាតិ។ លើសពីនេះទៅទៀត ដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ និងផ្តល់ភាពធ្វើការងារស្របច្បាប់ជូនពលករខ្មែរ ក៏ដូចជាការលើកម្ពស់ការការពារសិទ្ធិរបស់ពលករ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់យុវជន ដូចជា៖

  • ផ្តល់លិខិតឆ្លងដែដោយឥតគិតថ្លៃ

           -លិខិតឆ្លងដែនធម្មតាផ្តល់ជូនតែពលករ ពលការិនីខ្មែរដែលត្រូវទៅធ្វើការដោយស្រប់ច្បាប់នៅបរទេសដោយអាករជា​បន្ទុករបស់រដ្ឋ។

           -តម្លៃ ៤ដុល្លាអាមេរិក សម្រាប់ថ្លៃថតរូបតែប៉ុណ្ណោះ។

  • ជួយកាត់បន្ថយបន្ទុកចំណាយដល់ពលករ ពលការីនីខ្មែរ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ
  • បង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ដែលដឹកនាំដោយ សម្តេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
  • ពលករ ពលការិនីខ្មែរទៅធ្វើការនៅបរទេស ពិសេសនៅប្រទេសថៃ ទទួលបានភាពស្របច្បាប់គ្រប់ៗគ្នានាពេលអនាគត
  • ពលករទៅធ្វើការបរទេសភាគច្រើនជាយុវជននេះ ក៏ជាការចូលរួមចំណែកមួយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ឱកាសការងារដល់យុវជននៅបរទេស
  • ពលករ ពលការិនី ទទួលបានប្រាក់ឈ្នូលខ្ពស់ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកអភិវឌ្ឌសង្គមគ្រួសារ និងសេដ្ឋកិច្ចជាតិ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login