Ask
Websites Login

Answer 1


user icon SpecialExams 2018-02-15

មានកត្តាជាច្រើនដែលរាំងស្ទះដល់ទីផ្សារការងាររបស់យុវជន ក្នុងនោះរួមមាន ទាំងកត្តាយុវជនខ្លូនឯងផងដែរ។ កត្តាទាំងនោះរួមមាន៖

តម្រូវការទីផ្សារការងារ

  • គម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឃ៍កម្ពុជាពីឆ្នាំ២០០៩ ដល់ឆ្នាំ ២០១៣ ភាគច្រើនគឺនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ត្រូវការកម្លាំងពលកម្មជំនាញជី ៨សែនកន្លែង។
  • ឱកាសការងារមាននៅតាមរាជធានីភ្នំពេញ និងតំបន់ប៉ូលសេដ្ឋកិច្ចមួយចំនួនដែលមានកម្លាំងពលកម្មមិនគ្រប់គ្រាន់។
  • ហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារ និងបរិយាកាសនៅតំបន់ជុំវិញ មិនទាន់មានភាពទាក់ទាញពលករ ជាពិសេសក្នុងវិស័យកសិ-ឧស្សាហកម្ម។
  • ការងារក្នុងវិស័យរៀបរយបានពង្រីកយ៉ាងឆាប់រហ័យ ក៏ប៉ុន្តែមិនទាន់ឆ្លើយតបទៅនឹងចំនួនកម្លាំងពលកម្មថ្មីដែលត្រូវចូលទីផ្សារការងារ និងចំនួនអ្នកដែលចាកចេញពីវិស័យកសិកម្ម។

ការផ្គត់ផ្គង់កម្លាំងពលកម្ម

  • ជាង ៦៦ភាគរយ នៃប្រជាពលរដ្ឋអាយុ ២០-២៨ឆ្នាំ និង ៧៧ភាគរយនៃប្រជាពលរដ្ឋអាយុចាប់ពី ២៥ឆ្នាំ បានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមសិក្សា(ទិន្នន័យអង្គេតចន្លោះជំរឿនឆ្នាំ ២០១៣ របស់ក្រសួងផែនការ) ដែលសុចនាករនេះបង្ហាញថាយើងនៅមានកម្រិតគ្មានជំនាញ ឬជំនាញទាបរបស់កម្លាំងពលកម្មកម្ពុជា និងផលិតភាពការងារ។
  • ជិត ៦០ភាគរយ នៃនិស្សិតបញ្ចាប់ការសិក្សាមហាវិទ្យាល័យ(ចាប់ពិបរិញ្ញាបត្ររង) សិក្សាមុខវិជ្ជាធុរកិច្ច ហិរញ្ញវត្ថុ គ្រប់គ្រង និងវិទ្យាសាស្ត្រសង្គម(ទិន្នន័យអង្គេតចន្លោះជំរឿន ឆ្នាំ ២០១៣ របស់ក្រសួងផែនការ)​ដែលទីផ្សារការងារនៅផ្នែកនេះមានចំនួនតិច។ និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យផ្នែកវិទ្យាសាស្ត្រសង្គមមានអត្រាខ្ពស់ជាងតម្រូវការនៃទីផ្សារការងារ ដែលនាំឱ្យអត្រាស្រូបចូលទីផ្សារនៃជំនាញផ្នែកនេះទាប។
  • គុណភាពនិងកម្មវិធី នៃការអប់រំនិងបណ្តុះបណ្តាលមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹង តម្រូវការនៃទីផ្សារការងារ។
  • តាមការអង្គេតរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារឆ្នាំ ២០១៣ ជាមួយនិយោជកបង្ហាញថា អ្នកស្វែងរកការងារធ្វើ គឺនៅខ្វះជំនាញផ្នែកទំនាក់ទំនង ភាសាបរទេស ការប្រើប្រាស់កុំព្យូទ័រ ការងារជាក្រុម ឥរិយាបទការងារ និងទឹកចិត្តក្នុងការងារ។ល។

ដើម្បីដោះស្រាយនូវបញ្ហាខាងលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននឹងកំពុងចាត់វិធានការបន្ថែមដូចខាងក្រោម៖

  • ពង្រីកប្រមូល វិភាគព័ត៍មាន និងព្យាករណ៍ព័ត៍មានទីផ្សារការងារ រួមទាំងតម្រូវការជំនាញទាំងនៅក្នុងប្រទេសនិងអាស៊ាន ដើម្បីជាធាតុចូលសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល រៀបចំកម្មវិធីសិក្សាបណ្តុះបណ្តាលស្របតាមទីផ្សារការងារ
  • ពង្រីកសេវាផ្តល់ការណែនាំ ប្រឹក្សាយោបល់ និងមគ្គុទេសក៍អាជីព ជំនាញ ដើម្បីជួយឱឱ្យយុវជនជ្រើសរើសជំនាញសិក្សា នឹងរៀបចំផែនការអាជីពឆ្លើយតបតាមសេចក្តីត្រូវការរបស់ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស និងបច្ចុប្បន្ននិងទៅអនាគត ព្រមផ្តល់ការគាំទ្រក្នុងការអភិវឌ្ឃសហគ្រិនភាព។
  • បន្តលើកកម្ពស់លក្ខខណ្ឌការងារ តាមរយៈការពង្រឹងអធិការកិច្ចការងារ ការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនិងស្ថាប័នទីផ្សារការងារ ដូចជាការបញ្ចប់ការកសាងច្បាប់ស្តីពិសហជីព ការកំណត់យន្តការកំណត់និងដំឡើងប្រាក់ឈ្នូលអប្បបរមាតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រ គណៈកម្មាធិការប្រឹក្សាការងារ ព្រមទាំងយន្តការទប់ស្កាត់ ដោះស្រាយវិវាទដោយសន្តិវិធី រួមមានគណៈកម្មាធិការដោះស្រាយ និងទប់ស្កាត់បាតុកម្ម កុបកម្មគ្រប់មុខសញ្ញា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគុណការការងារ។
  • បន្តខិតខំចរចារបើកទីផ្សារការងារក្រៅប្រទេស ដែលមានលក្ខខណ្ឌការងារល្អបន្តែមទៀតសម្រាប់ពលករកម្ពុជា។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login