Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

          សេចក្តីអត្ថាធិប្បាយ

          បុព្វបុរសខ្មែរយើងជាអ្នកដែលពោរពេញទៅដោយចំណេះដឹង ហើយមុននឹងលោកស្លាប់ទៅលោកបានបន្សល់ទុកនូវពាក្យស្លោក សុភាសិត កំណាព្យ កាព្យឃ្លោង ជាច្រើនទុកទូន្មានប្រៀនប្រដៅដល់ កូនចៅជំនាន់ក្រោយ ឲ្យទទួលបានបទពិសោធន៍ ចំណេះដឹង សម្រាប់យកមកអនុវត្តនៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ហើយវៀរចាកអំពីទុច្ចរិតផ្សេងៗ​ ។ ហើយនៅក្នុងនោះមានសុភាសិតមួយបានពោលថា « វិជ្ជាជាអាហារ ប្រាជ្ញាជាអាវុធ » ។

          តើសុភាសិតនេះមានអត្ថន័យអប់រំដូចម្តេចខ្លះ ?

          ជាបឋមដើម្បីជាប្រទីបបំភ្លឺឈានទៅដល់ការអត្ថាធិប្បាយនូវប្រធានខាងលើនេះឲ្យបា​នក្បោះក្បាយជាដំបូងយើងគួរគប្បីស្វែងយល់ពីអត្ថន័យ របស់ពាក្យពិបាកខ្លះៗជាមុនសិន ។ ដូចនេះពាក្យថា « វិជ្ជា » គឹចំណេះដឹង ជំនាញវិជ្ជាជីវៈផ្សេងៗដែលទទួលបានពីការសិក្សារៀនសូត្រ ឬអនុវត្តន៍ការងារផ្សេងៗ ។ រីឯពាក្យថា « អាហារ » គឺជាគ្រឿងបរិក្ខារសម្រាប់បរិភោគទ្រទ្រង់ នូវរាងកាយ ។ ចំណែកឯពាក្យថា « ប្រាជ្ញា » មានន័យថាញាណប្រកបដោយការត្រិះរិះពិចារណា ចេះថ្លឹងថ្លែង និងយល់គ្រប់កាលៈទេសៈ ។ ហើយចំពោះពាក្យថា « អាវុធ » គឺគ្រឿង​ប្រដាប់ដែលធ្វើពីឬស្សី ឬដែកសម្រាប់ទុកត្រួសត្រាយសត្រុវឬឧបសគ្គផ្សេងៗ ។ ដូច្នេះបើយោងទៅតាមអត្ថន័យរបស់ពាក្យពិបាកនេះយើងអាចស្វែងយល់ពីន័យរបស់ប្រធានឲ្យកាន់តែច្បាស់បានថែមទៀត ថាចំណេះ ដឹងឬជំនាញវិជ្ជាជីវៈផ្សេងៗដែលទទួលបានពីការសិក្សារៀនសូត្រឬអនុវត្តការងារផ្សេងៗវាប្រៀបដូចជាគ្រឿងបរិក្ខារសម្រាប់បរិភោគទ្រទ្រង់នូវរាងកាយរបស់យើង ហើយចំពោះញាណដែលប្រកបដោយការត្រិះរិះពិចារណា ថ្លឹងថ្លែងនិងយល់គ្រប់កាលៈទេសៈវាប្រៀបដូចជា គ្រឿងប្រដាប់ផ្សេងៗ ដែលធ្វើពីឬស្សី ឬដែកសម្រាប់ទុកត្រួសត្រាយសត្រុវឬឧបសគ្គ ។

          ជាការពិតណាស់មនុស្សម្នាក់ៗដែលកើតមកហើយតែងតែខិតខំស្វះស្វែងរកចំណេះវិជ្ជាឬជំនាញណាមួយពិតប្រាកដជាមួយគេពីព្រោះថាពួកគេបានយល់ពីតម្លៃនៃចំណេះវិជ្ជា ។ ហើយចំពោះវិជ្ជាជាអាហារបានសេចក្តីថាប្រសិនបើបុគ្គលណាម្នាក់បានព្យាយាមខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយមានគោលបំណងជាក់លាក់ច្បាស់លាស់ទៅលើមុខរបរឬអាជីពណាមួយតាមចំណង់ចំណូលចិត្តរបស់គេរៀងៗខ្លួនទៅតាមជំនាញដែលគេបានសិក្សារួចហើយ ។ ហើយកាលដែលគេមានអាជីពទមុខរបរផ្ទាល់ខ្លួនណាមួយហើយប្រាកដជាអាចស្វែងរកប្រាក់កម្រៃ មកបំពេញតម្រូវការផ្ទាល់ខ្លួន ផ្គត់ផ្គង់ជីវភាពគ្រូសារឲ្យប្រសើរឡើងបាន ជាមិនខាន ។ ហើយប្រសិនបើកាលណាសេដ្ឋកិច្ចគ្រួសារមានការរីកចម្រើនហើយក៏រួមចំណែកក្នុងអភិវឌ្ឍន៍ប្រទេសជាតិដែរ ។ ហើយបើយើងមកមើលពីការងារនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះមានច្រើនណាស់ដូចជាគ្រូបង្រៀនគ្រូពេទ្យ វិចិត្រករ កម្មករ ពាណិជ្ជកម្ម សិល្បករកសិករជាដើម ។ សុទ្ធសឹងតែជាការងារដែលមានតម្លៃ សុចរិត ថ្លៃថ្នូរ ហើយសង្គមគាំទ្រ ថែមទៀត ហើយសុទ្ធតែទទួលបានប្រាក់កម្រៃយកមកបំពេញតម្រូវការបានទាំងអស់ ។ ហើយទ្រព្យនៃចំណេះវិជ្ជានេះគឺជាឃ្លាំងទ្រព្យដ៏មហិមាចាយមិនចេះរីងស្ងួត ចាយច្រើនចម្រើនឡើងទៅណាមកណាមិនពិបាកវេចស្ពាយតាមខ្លួន ភ្លើងឆេះក៏មិនដល់ ។ ដូចដែលពាក្យស្លោក មួយបានពោលថា « វិជ្ជាជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបានចាយ ច្រើនកើនច្រើនកណ្តៀរមិនកោរ កណ្តុរមិនកាត់ » ហើយលើសពីនេះទៅទៀតកាលណាយើងមានវីជ្ជាយើងប្រាកដជាមានគំនិតច្នៃប្រឌិតបង្កើតនូវអ្វីដែលថ្មីៗ ដែលអាចឲ្យយើងរកប្រាក់បានមួយផ្នែកទៀតហើយលើសពីនេះទៅទៀតបើយើងមានវិជ្ជា មុននឹងយើងធ្វើអ្វីៗគឹប្រាកដជាមានការពិចារណាល្អិតល្អន់ជាមិនខានហើយមិនចាញ់បោកជនខិលខូចពីការកេងប្រវ័ញ្ចគ្រប់រូបភាព ។ ហើយមិនត្រឹមតែប៉ុណ្ណឹងយើងក៏អាចជួយសារប្រទេសជាតិក៏ដូចជាសហគមន៍របស់យើងឲ្យមានការរីកចម្រើនបានតាមរយៈការផ្សព្វផ្សាយនូវចំណេះដឹងរបស់យើង ។ តួយ៉ាងនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្នបុគ្គលដែលបានព្យាយាមសិក្សារៀនសូត្រហើយគេប្រាកដជាទទួលបានការងារមួយយ៉ាងសមរម្យជាក់ច្បាស់លាស់ ។ រីឯនៅក្នុងអក្សរសិល្ប៍ ខ្មែរយើងវិញដូចជា រឿងកុលាបប៉ៃលិនតួអង្គចៅចិត្រ​ដោយសារគេមានជំនាញគេបានខិតខំព្យាយាមធ្វើការជាកម្មករជីកត្បូងដោយមិនខ្ជិលច្រអូសរហូតក្លាយទៅជានាយកត្រួតអណ្តូងរ៉ែទៀត ។ រីឯ នៅក្នុងរឿងទុំទាវវិញតួអង្គពេជ្រនិងទុំ នៅពេលដែលគេបួសរៀនជាព្រះសង្ឃគេមានជំនាញធ្វើតោកលក់សម្រាប់ផ្គត់ផ្គង់ជីវភាពជាព្រះសង្ឃរបស់គេ ។​ដោយឡែកនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់វិញ ។ តួអង្គលោករដ្ឋមន្រ្តីបន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅប្រទេសបារាំងរួចហើយលោកបានក្លាយទៅជាមន្រ្តីបម្រើការងាររាជការ ។ រីឯតួអង្គសមវិញបន្ទាប់ពីគាត់បានបម្រើាការងារជាមួយលោកមន្រ្តីរួចហើយគាត់ក៏បានវិលត្រឡប់ទៅស្រុកកំណើតវិញក្នុងជីវីតជាកសិករហើយសមបានចូលរួមជារដ្ឋាភិបាលគឹអនុវត្តនយោបាយទឹក ហើយត្រូវបានប្រជានុរាស្រ្តគោរពស្រឡាញ់បានបោះឆ្នោតឲ្យធ្វើមេឃុំសង្គមរាស្រ្តនិយមទៀតហើយអ្វីដែលពិសេសនោះត្រូវបានចាត់ឲ្យទៅចួលរួ​មសមាជិកលើកទីប្រាំបួននៅរាជធានីភ្នំពេញទៀត ។ ហើយចំពោះប្រាជ្ញាជាអាវុធមានន័យថា នៅក្នុងជីវរស់នៅរបស់មនុស្សយើងម្នាក់តែងតែជួបប្រទះនូវបញ្ហាឧបសគ្គជារឿយៗដូចជាបញ្ហាគ្រួសារ បញ្ហាសង្គមឬជាមួយមហាជនទូទៅហើយនៅក្នុងដោះស្រាយបញ្ហាទាំងអស់នេះវាទាមតារឲ្យមនុស្សមានភាពប៉ិនប្រសប់ ឈ្លាសវៃក្នុងការដោះស្រាយប្រកបដោយសន្តុវិធី ។ ហើយជននោះនឹងក្លាយទៅជាជនសម្បូរប្រាជ្ញាជាមិនខាន ។ ហើយប្រាជ្ញានេះវាប្រៀបដូចជាអាវុធដ៏មុតស្រួចហើយរឹងមាំនិងត្រជាក់ដែលដោះស្រាយមិនប៉ះពាល់ទៅលើផលប្រយោជន៍ផ្សេងៗ ។ ហើយប្រាជ្ញាទៀតអាចឲ្យយើងចាកផុតពីបញ្ហាទីទល់ក្រល្ងង់គ្រោះទុរ្ភិក្ស គ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត រន្ទះបាញជាដើម ។ បើយើងជួបនូវ​បញ្ហាទាំងអស់នេះយើងប្រាកដជាមានវិធីទប់ទល់ឬ ដោះស្រាយទុកមិនជាមិនខាន ។ ហើយមួយវិញទៀតអាចឲ្យយើងហ៊ានក្រោកឈរតវ៉ាទាមទារសិទ្ធិសេរីភាពនៅពេលដែលមានការជិះជាន់ពីសំណាក់ ជនណាម្នាក់  ។ ហើយក៏អាចចូលរួមការពារជាតិមាតុភូមិដែរ ។ តួយ៉ាងដូចជា នៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាយើងនៅក្នុងសម័យអាណានិគមនិយមបារាំង ស្ថិតក្រោមការដឹកនាំរបស់សម្តេចនរោត្តម សីហនុ ទ្រង់មានភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុតក្នុងការទាមទារឯករាជ្យពីបារាំងដូចជាទ្រង់បានផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារការសែតញូយ៉ក ថែមដែលមានឥទ្ធិពលដូចគ្រាប់បែកមួយគ្រាប់នឹងបានបង្កើតកងជីវពលនារីក្លាហានដែលមានការចួលរួមពីប្រជាជនទាំងប្រុសទាំងស្រីរាប់ម៉ឺននាក់ហើយទទួលការហ្វឹកហាត់យ៉ាងសកម្មទីបំផុតបារាំងព្រមប្រគល់ឯករាជ្យយ៉ាងសកម្មទីបំផុតបារាំងព្រមប្រគល់ឯករាជ្យយ៉ាងឧឡារឹកឲ្យខ្មែរវិញ ។ រីឯនៅក្នុងអក្សរខ្មែរយើងវិញដូចជា រឿងកុលាបប៉ៃលិន តួអង្គមានភាពឈ្លាសវៃក្នុងការដោះស្រាយបញ្ហាបានជាបន្ទាន់ភ្លាមៗដូចជានៅពេលឡានខូចនៅកណ្តាលព្រៃភ្នំចំពេលបាក់រសៀលមិនអាចមិនធ្វើទៅដំណើរទៅមុខបន្តទៀតបានហើយទាំងអស់គ្នានៅទីនោះមិនអាចនឹងឃើញវិធីដាំបាយចៅចិត្រនឹកឃើញភ្លាមៗថាទឹកអាចយកពីក្នុងធុងក្នុងឡានឯឆ្នាំងអាចយកកំប៉ុងជំនួស ហើយអុសអាចកាច់មែកឈើងាប់ៗបានជាការស្រេច ។ នេះជាដំណោះស្រាយដ៏ល្អបំផុត ។ ដោយឡែកនៅក្នុងរឿងធនញ្ជ័យវិញតួអង្គធនញ្ជ័យជាជនដែលឈ្លាសវៃសម្បូរប្រាជ្ញអាចដោះស្រាយបញ្ហាការពារជីវីតរបស់ខ្លួនពីស្តេចដូចជារាវពងមាន់ក្នុងទឹក ភ្នាល់ដំរីជល់មាន់ជាដើម ។ ធនញ្ជ័យជីវីតរបស់ខ្លួនពីការប្រហារជីវីតរបស់ស្តេចនឹងពួកមន្រ្តីដែលមានគំនិតចង់ផ្តួលរលំប្រកបដោយធម៌អហឹង្សា ។ រីឯនៅក្នុងរឿងព្រះវេស្សន្តរវិញតួអង្គតាជូជក់ ពូកែថ្មីមាត់ក្នុងការដោះស្រាយបញ្ហាដូចជានៅពេលដែលនាងអាមិត្តធីតាបានប្រើគាត់ឲ្យទៅសូមជាលីក្រស្នាពីព្រះវេស្សន្តរមកធ្វើជាទាសា ទាសី នោះ ។ ហើយពេលគាត់ធ្វើដំណើរទៅដល់ព្រៃភ្នំគិរីវង្គត់ មានកូនអ្នកភូមិម្នាក់ឈ្មោះចេតបុត្រយាមនៅទីនោះ ពេលឃើញតាជូជក់ដើរសំដៅមកចេតបុត្របានព្រលែងឆ្កែដេញខាំហើយតាជូជក់រត់ឡើងចុងឈើចេតបុត្រ ចម្រុងទាញព្រួញបាញ់ប្រហារថែមទៀត ។ តែតាជូជក់បានកុហកថាខ្លួនជារាជទូតព្រះបាទស្រីសញ្ជ័យចេតបុត្រជឿក៏បាននៅតាជូជក់ទៅហើយជប់លៀងទៀត ។ នេះបង្ហាញពីភាពប៉ិនប្រសប់របស់តាជូជក់ គាត់រួចខ្លួនហើយទទួលបានគុណសម្បត្តិទៀត ។

          សរុបមកប្រធានខាងលើដែលបានលើកឡើងថាវិជ្ជាជាអាហារ ប្រជា្ញជាអាវុធគឺពិតជាត្រឹមត្រូវណាស់ ។ ព្រោះវិជ្ជាប្រៀបដូចជាឃ្លាំងទ្រព្យ ឯប្រាជ្ញាទុកដូចជាអាវុធដ៏ត្រជាក់ ។

          ឆ្លងទៅតាមការអត្ថាធិប្បាយអមដោយអំណះអំណាងខាងលើយើងឃើញថាប្រធាននោះបានអប់រំឲ្យមនុស្សស្វះស្វែងរកចំណេះវិជ្ជាហើយការដោះស្រាយបញ្ហាកុំអាងទៅលើកម្លាំងបាយកម្លាំងមកាយត្រូវចេះប្រើប្រាជ្ញា ។ ដូចនេះក្នុងនាមពួកយើងជាយុវជនជំនាន់ក្រោយដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិគួរគប្បីខិតខំសិក្សាក្រេបជញ្ជក់យកចំណេះវិជ្ជាឲ្យបានច្រើនសមជាទំពាំងស្នងឬស្សីដ៏ល្អ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login