Ask
Websites Login

Answer 1


user icon SpecialExams 2018-02-15

ក្នុងពេលធ្វើសមាហរណកម្មអាស៊ាន យុវជននឹងមានឱកាសការងារក្នុងស្រុក តាមរយៈការវិនិយោគពីបរទេសនិងឱកាសការងារនៅក្រៅប្រទេស តាមេយៈការអនុញ្ញាតឱ្យមានលំហូរដោយសេរីនៃកម្លាំងពលកម្មជំនាញដូច្នេះយុវជនគួរត្រៀមលក្ខណៈដូចខាងក្រោម៖

  • កសាងសមត្ថភាពប្រកដោយគុណភាព និងភាពប្រកួតប្រជែង តាមរយៈការអប់រំនិងបណ្តុះបណ្តាលជំនាញ(ជំនាញបច្ចេកទេសនិងជំនាញទន់) ដែលមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងប្រទេសនិងតាមបណ្តាប្រទេសជាសមាជិកអាស៊ាន។
  • តាមដាននិងស្វែងយល់ជាប្រចាំអំពីព័ត៍មានទីផ្សារការងារ (ដូចជា ឱកាសការងារឬកម្មសិក្សា) នៅក្នុងប្រទេស (តាមរយៈទីភ្នាក់ជាតិមុខរបរ និងការងារ) និងក្រៅប្រទេស ដើម្បីអាចវិភាគលើនិន្នាការ ឬការវិវត្តរបស់ទីផ្សារការងារក៏ដូចជាតម្រូវការក្នុងការបំប៉នជំនាញបន្ថែមឱ្យស្របតាមទីផ្សារការងារ។
  • បង្កើនចំណេះដឹងផ្នែកភាសាបរទេស(អង់គ្លេស) ដើម្បីជាយានក្នុងការសិក្សារការទំនាក់ទំនង និងការបំពេញការងារ ដោយហេតុថាភាសាអង់គ្លេស នឹងក្លាយជាភាសាទំនាក់ទំនងរួម រវាងសមាជិកក្នុងសមាគមអាស៊ាន។
  • សិក្សាស្វែងយល់ពីសង្គមវប្បធម៌ភាសា និងបែបបទបំពេញការងារ (Working Culture) នៅតាមបណ្តាប្រទេសសមាជិក ឬប្រទេសដែលយុវជន មានបំណងស្វែងរកការងារធ្វើ។ ការយល់ច្បាស់ពីរបៀបបំពេញការងារក្នុងវប្បធម៌មួយផ្សេងពីវប្បធម៌ដើមរបស់ខ្លួន អាចជួយសម្រួលដល់ការទំនាក់ទំនង និងបំពេញការងារដោយជោគជ័យចៀសវាងកំហុស ឬវិវាទកើតឡើងពីការយល់ច្រឡំលើការប្រតិបត្តិ ឬការប្រកាន់យករបស់វប្បធម៌នីមួយៗ។

បញ្ហាប្រឈមមុខ៖

  • បញ្ហាប្រឈមមុខក្នុងក្របខណ្ឌបច្ចេកទេស គឺពុំទាន់មានការឯកភាពឱ្យបានទូលំទូលាយចំពោះកម្រិតស្តង់ដារនៃជំនាញឬការអប់រំក្នុងបណ្តាប្រទេសជាសមាជិក។ ការខិតខំក្នុងការចងក្រងបណ្តាញសាលកវិទ្យាល័យអាស៊ានបានធ្វើឡើងតែលើគ្រឹះស្ថានឯកទេសមួយចំនួនប៉ុណ្ណោះ។
  • វិស័យអប់រំនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មិនទាន់កសាងធនធាននមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់លើគ្រប់ជំនាញនៅឡើយ តើម្បីត្រៀមលក្ខណៈឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារការងារ។
  • ការផ្តល់ព័ត៍មានអំពីឱកាសការងារ និងព័ត៍មានទីផ្សារការងារ តាមរយៈយន្តការដែលមានស្រាប់ (ទីភ្នាក់ងារជាតិមុខរបរ និងការងារ) នៅមិនទាន់ជ្រួតជ្រាប់ដល់គ្រប់ស្រទាប់យុវជន និងកម្លាំងពលកម្មដែលនៅជនបទឆ្ងាយៗនៅឡើយ ដែលជាហេតុបណ្តាលឱ្យយុវជនខ្លះអាចមិនទាន់ស្វែងយល់ពី ឱកាសការងារដែលមានច្រើន។
  • យុវជនដែលបោះបង់ការសិក្សា ឬយុវជននៅក្រៅសាលា អាចជាបញ្ហាប្រឈមមុខដ៏ធំក្នុងការឈានចូលទីផ្សារការងារនិងការបណ្តុះបណ្តាលជំនាញ។
  • យុវជនខ្លះអាចមិនទាន់ស្វែងយល់បានស៊ីជម្រៅអំពីសមាគមអាស៊ានឬគោលដៅនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចឆ្នាំ ២០១៥ ដូច្នេះពួកគេមិនបានត្រៀមខ្លួនទុកជាមុនទាំងលើការសិក្សានិងការបំពេញការងារ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login