Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Answer King
2018-03-05 12:18

គុណធម៌ គឺជាសីលតម្លៃ ឬជាកម្លាំងដែលមានតម្លៃរបស់បុគ្គលម្នាក់ៗ​ពោរពេញទៅដោយមនោសញ្ចេតនា​ប្រកបដោយកុសលជាប់លាប់ ហើយជាក់ច្បាស់ចំពោះសង្គមដែលខ្លួនរស់នៅ ។


user icon

Ma Net(5 years ago)  គុណធម៌ ជាតម្លៃល្អដែលស្ដែងចេញតាមរយៈកាយវិការ វិចារចិត្ត និងសកម្មភាពរបស់មនុស្ស។

Answer 2


user icon
សីលធម៌
2018-06-03 09:31

គុណធម៌ គឺជាសីលតម្លៃរបស់បុគ្គលដែលមានភាពជាប់លាប់ និងច្បាស់លាស់។


Answer 3


user icon
Ma Net
2018-08-26 22:20

គុណធម៌ ជាតម្លៃល្អដែលស្ដែងចេញតាមរយៈកាយវិការ វិចារចិត្ត និងសកម្មភាពរបស់មនុស្ស។


Answer 4


user icon
CheaDavit
2019-06-13 15:14
គុណធម៌គឺជាការសរសើរនិងវាយតម្លៃទៅលើទង្វើដែលគេធ្វើ។

Answer 5


user icon
Narith82
2020-02-13 10:32

គុណធម៌ គឺជាសីលតម្លៃ ឬជាកម្លាំងដែលមានតម្លៃរបស់បុគ្គលម្នាក់ៗពោរពេញទៅដោយមនោ​សញ្ចេតនាប្រកបដោយកុសលជាប់លាប់ហើយច្បាស់លាស់ចំពោះសង្គមដែលខ្លួនរបស់នៅ។ គុណធម៌ចែកចេញ​ជាពីរបែបគឺ ៖

  • គុណធម៌សាមញ្ញ គឺជាគុណធម៌ដែលបានមកពីការហ្វឹកហាត់និងអប់រំ។ ឧទាហរណ៍ ការទៀងពេល ការចេះ​ប្រមាណ ភក្តីភាព ភាពខ្ជាប់ខ្ជួន ការគួរសម។
  • គុណធម៌កំណើត គឺជាគុណធម៌ដែលមនុស្សបានទទួលពីកំណើត។ ឧទាហរណ៍ សន្តានចិត្ត ចិត្តសន្តោស​ចិត្តមេត្តា។

Answer 6


user icon
Chanheng_Menh
2021-05-14 22:00

គុណធម៌ គឺជាដំណើរប្រព្រឹត្ត អំពើល្អ របស់មនុស្ស ចំពោះពលរដ្ឋដទៃទៀត ក្នុងសង្គម ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម ដែលគេផងរាល់គ្នា គោរព កោតសរសើរ ហើយក៏មាន ទឹកចិត្ត កតញ្ញូ ចង់តបស្នង ធ្វើនូវអំពើល្អនោះ ត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្ត ជ្រះថ្លា ពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login