Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤១- តើព្រះមហាក្សត្រអាចជាស្រ្តីដែរឬទេ ?

៤២- ក្នុងករណីមានច្បាប់ផ្សេងអនុញ្ញាតឱ្យព្រះមហាក្សត្រអាចដាក់រាជសម្បត្តិ ឬចូលនិវត្តន៍ តើច្បាប់នោះមានលក្ខណៈអធម្មនុញ្ញដែរឬ ?

៤៣- សញ្ញាជាតិប្រើប្រាស់បាន និងមិនប្រើប្រាស់បាននៅកន្លែងណា?

៤៤- សូមបំភ្លឺ ព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ ដោយលើកឧទាហរណ៍ ។

៤៥- មាត្រា ៧ ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ។ តើហេតុអ្វីបានជាក្នុងមាត្រា ៨ ចំណុចទី ២ បានកំណត់ឱ្យព្រះមហាក្សត្រធានាបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ?

ចម្លើយ

៤១- ជាគោលការណ៍ច្បាប់ តាមរដ្ឋធម្មនុញ្ញ បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដូចជាករណីនៅប្រទេសអង់គ្លេស គឺមហាក្សត្រីយានី អេលីហ្សាប៊ែត ។

៤២- ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ច្បាប់នេះត្រូវបានប្រកាសឱ្យប្រើនៅ ឆ្នាំ២០០៤ ហើយបានឆ្លងក្រុមប្រឹក្សាធម្មនុញ្ញរួចហើយ ។

៤៣- សញ្ញាជាតិ ឬព្រះរាជសង្ហារ គឺត្រូវបានគេប្រើជាមួយនឹងកិច្ចការរបស់ព្រះមហាក្សត្រ ដូចជាលិខិតរបស់ក្រសួងព្រះបរមរាជវាំង ទង់ព្រះមហាក្សត្រ ព្រះរាជក្រឹត្យ ព្រះរាជក្រម លិខិតខាងការទូតជាដើម ហើយចំណែកឯនៅក្របសៀវភៅរដ្ឋធម្មនុញ្ញមានរូបព្រះរាជសង្ហារវិញ ដោយសាររដ្ឋធម្មនុញ្ញត្រូវបានគេចាត់ទុកជាច្បាប់កំពូលរបស់ប្រទេស ហើយព្រះរាជសង្ហារក៏ត្រូវបានគេយកមកប្រើដើម្បីជានិមិត្តរូបឱ្យជាតិដែរ ។

៤៤- អំពីព្រះមហាក្សត្រ ក្នុងរដ្ឋធម្មនុញ្ញ មាត្រា៧ ចែងថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនមានអំណាចឡើយ ។ ដូច្នេះ ទ្រង់គ្មានអំណាចទេ គឺព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាព ទឹកដី ។

៤៥- ដោយសារព្រះមហាក្សត្រមានព្រះរាជតួនាទី និងភារកិច្ច យោងតាមមាត្រា ៨ នៃរដ្ឋធម្មនុញ្ញ “ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។ ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និង សេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ ។” ទ្រង់មិនកាន់អំណាច ប៉ុន្តែទ្រង់មានតួនាទីកំពូលមួយចំពោះ បូរណភាពទឹកដី ។ មិនកាន់អំណាចផ្នែករដ្ឋបាល ប៉ុន្តែទ្រង់ជានិមិត្តរូបឯកភាពជាតិទាំងមូល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login