Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៨១- ជំពូកទី៥ មាត្រា៥៦ ចែងថា "ព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី " ។ មាត្រា ៣៦ ចែងថា “ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលបានប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា" ។ សូមឯកឧត្តមមេត្តាជួយពន្យល់ពីអត្ថន័យនិងទំនាក់ទំនងរវាងមាត្រាទាំងពីរនេះ ។

៨២- ពិនិត្យលើមាត្រា ៥៨ និង ៥៩ សូមលើកឡើងអំពី ថ្ម ព្រៃឈើ អនុផលព្រៃឈើ និង ពពួកសត្វព្រៃ ដែលពួកឈ្មួញ និងពួកអ្នកមានអំណាចមួយចំនួនសមគំនិតបំផ្លាញ ទិញ-លក់ ធ្វើចរាចរតាមដងផ្លូវជាតិ ដោយសុវត្ថិភាពភាគច្រើន (មានរថយន្តគ្រប់ប្រភេទធំតូច និងទំនើប) កន្លងមក តើកំហុសនេះធ្លាក់ទៅលើស្ថាប័នណាជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល (ពីព្រោះមានស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់) ។

៨៣- មាត្រា ៥៧ ហេតុអ្វីបានជារាជរដ្ឋាភិបាលមិនធ្វើការបង់ពន្ធដីស្រែចំការពីប្រជាកសិករ ឬចាំដកហូតដីពីកសិករអស់សិនចាំធ្វើការបង់ពន្ធ ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលធ្វើការផ្ទេរដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុន។ ធ្វើឱ្យផលប៉ះពាល់ដល់កសិករជាអ្នករងគ្រោះ ។

៨៤- សូមឯកឧត្ដមមេត្តាជួយបំភ្លឺ ជំពូកទី៥ អំពីសេដ្ឋកិច្ច មាត្រា ៦០ ចែងថា ពលរដ្ឋមានសិទ្ធិលក់ដូរផលិតផលរបស់ខ្លួនដោយសេរី ។ ការតម្រូវឱ្យលក់ផលិតផលជូនរដ្ឋ ឬការយកភោគផល ឬទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់ ទោះបីមួយរយៈពេលក៏ដោយត្រូវហាមឃាត់ វៀរលែងតែក្នុងករណីពិសេស ដែលមានច្បាប់អនុញ្ញាត ។

៨៥- ក្នុងមាត្រា ៦២ រដ្ឋជួយរកទីផ្សារលក់ផលិតផល តើផលិតផលនោះចាប់គិតពីចំនួនប៉ុន្មានគីឡូ ឬប៉ុន្មានតោនឡើងទៅ ?

ចម្លើយ

៨១- អត្ថន័យ នៃមាត្រាទាំងពីរនេះ គឺដាច់ពីរគ្នា ពីព្រោះថាមាត្រាមួយនិយាយពីកម្ពុជាអនុវត្តរបប សេដ្ឋកិច្ចទីផ្សារសេរី និងមាត្រាមួយទៀតនិយាយពីសិទ្ធិក្នុងការទទួលបានប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា ។ នៅបណ្តាប្រទេសមួយចំនួន គេផ្តល់ប្រាក់បំណាច់ចំពោះការងាររបស់បុរសច្រើនជាងការងាររបស់ស្រ្តី ប៉ុន្តែនៅកម្ពុជាយើងមានមាត្រានេះចងរួចជាស្រេច ។

៨២- នេះជាបាតុភាពដោយឡែកកើតនៅក្នុងសង្គម ។ អ្នកអនុវត្តច្បាប់ពិបាកណាស់ ហើយច្បាប់រត់តាមអ្នកខូច ។ មន្ត្រីរបស់យើងមានជំនាញ មានថ្នាក់ទទួលខុសត្រូវ និងមានការដោះស្រាយជាបន្តបន្ទាប់ ។

៨៣- រឿងដីសម្បទានសេដ្ឋកិច្ច គឺជារឿងអភិវឌ្ឍប្រទេសជាតិ ដើម្បីឱ្យមានក្រុមហ៊ុនធំៗសម្រាប់អភិវឌ្ឍកសិកម្មឧស្សាហកម្ម ពីព្រោះកសិកម្មគ្រួសារពុំអាចរកផលិតផលនាំចេញបានទេ ដូច្នេះត្រូវរកអ្នកមានលុយឱ្យគេចូលមកធ្វើ។ រឿងដីសម្បទានសេដ្ឋកិច្ចខ្ញុំមើលប្រវត្តិស្រុកខ្មែរ ពេលបារាំងចូលគឺចាប់ផ្តើមធ្វើដីសម្បទានសេដ្ឋកិច្ចពិបាកណាស់ នៅលើដីក្រហមខេត្តកំពង់ចាមក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ពីព្រោះមានការតវ៉ាខ្លាំងក្លាជាងសព្វថ្ងៃទៅទៀត ជាមួយនឹងបងប្អូនជនជាតិដើមដែលរស់នៅពឹងផ្អែកលើជ័រ លើវល្លិ លើប្រម៉ាញ់បន្តិចបន្តួចហ្នឹង។ អ៊ីចឹងទេវិធី ដើម្បីអភិវឌ្ឍកសិកម្មសេដ្ឋកិច្ចពិសេសអភិវឌ្ឍកសិកម្មអាចមានកសិផលនាំចេញដើម្បីយករូបិយប័ណ្ណចូល គឺមានតែធ្វើដីសម្បទានសេដ្ឋកិច្ចហ្នឹងទេ ។

៨៤- ជាគោលការណ៍មានច្បាប់គោល ប៉ុន្តែមានបដិប្បញ្ញត្តិបន្តិច វៀរលែងតែក្នុងករណីពិសេសដែលច្បាប់អនុញ្ញាត ពេលសង្គ្រាម ពេលបរទេសឈ្លានពាន ពេលត្រូវកំណែន ។

៨៥- ឥឡូវនេះឱ្យតែមានកសិផល គឺឈ្មួញមកទិញដល់ទីកន្លែងតែម្តង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login