Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-16 06:43

មាត្រា ៧៩ នៃរដ្ឋធម្មនុញ្ញបានចែងថា " អាណត្តិនៃសមាជិករដ្ឋសភា មានវិសមិតភាពជាមួយការបំពេញមុខងារសាធារណៈជាសកម្ម និងជាមួយមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ច វៀរលែងតែទៅបំពេញមុខងារក្នុងគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល ។ ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះ មានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា ។" ។ ម្ចាស់សំណួរប្រហែលមានន័យថា ចង់ឱ្យពន្យល់លើវិសមិតភាពក្នុងមុខងាររបស់តំណាងរាស្ត្រ ។ សមាជិករដ្ឋសភាមិនអាចជាសមាជិកសកម្មនៃស្ថាប័នដទៃ ឧទាហរណ៍ ប្រធាន អាជ្ញាធរសវនកម្ម ឬប្រធាន គ.ជ.ប ឬជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនោះទេ ។ ចំពោះឃ្លាដែលថា “ សមាជិករដ្ឋសភារូបនោះ មានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍ និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា“ គឺយើងអាចឃើញហើយ នាយករដ្ឋមន្ត្រី លោកមិនមានតួនាទីក្នុងគណៈកម្មការណាមួយក្នុងរដ្ឋសភានោះទេ គឺលោកជាសមាជិកសភាធម្មតា។ យើងអាចនិយាយបានថា សមាជិករដ្ឋសភាមិនអាចជាអ្នកធ្វើច្បាប់ផង ហើយអនុវត្តច្បាប់ផងនោះទេ ។ ពាក្យ វិសមិតភាព ជាពាក្យច្បាប់រដ្ឋធម្មនុញ្ញ គឺមានន័យថា ក្នុងពេលតែមួយសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា មិនអាចទៅបំពេញមុខងារដទៃទៀត ឬយើងអាចថាធ្វើត្រួតគ្នាដែលច្បាប់បានហាមនោះទេ ប៉ុន្តែអាចដាក់ពាក្យសុំច្បាប់ឈប់ពិសេសណាមួយ ដើម្បីទៅធ្វើការងារផ្សេង ឬលាឈប់ពីមុខតំណែងរបស់ខ្លួនជាមុនសិន។ ឧទាហរណ៍ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត បេក្ខជនសមាជិករដ្ឋសភាត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសមួយខែមុន ទើបមានសិទ្ធិចុះទៅឃោសនាបោះឆ្នោត ។ ចំពោះបុគ្គលណាដែលមានក្របខ័ណ្ឌ ហើយបានជាប់ឈ្មោះជាតំណាងរាស្ត្រត្រូវព្យួរក្របខ័ណ្ឌ ដើមរបស់ខ្លួននៅ ពេលចប់អាណត្តិតំណាងរាស្ត្រ បុគ្គលនោះអាចវិលមកចូលក្នុងក្របខណ្ឌដើមវិញបាន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login