Ask
Websites Login

Answer 1


user icon SpecialExams 2018-02-20

ក្នុងគោលបំណងជំរុញឱ្យគ្រប់សមាសភាគ នៃទីផ្សារការងារដំណើរការប្រកបដោយភាពស៊ីចង្វាក់គ្នានិងជួយគាំទ្រគ្នាទៅវិញទៅមកសំដៅលើកម្ពស់កំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាជន រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឃន៍ទីផ្សារការងារដោយផ្តោតលើចំណុចអាទិភាពដូចខាងក្រោម៖

  • រៀបចំនិងអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ ដើម្បីអភិវឌ្ឃវិស័យការងារឱ្យស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ច តាមរយៈការរៀបចំកម្លាំងពលកម្មពលកម្មឱ្យស្របតាមតម្រូវការទីផ្សារការងារ
  • ពង្រឹងយន្តការ “វេទីការការងារ” ដែលមានការចូលរួមពីសំណាក់អ្នកផ្តល់ការងារ អ្នកស្វែងរកការងារ និងអ្នកផ្តល់ការអប់រំបបណ្តុះបណ្តាល ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល សំដៅផ្លាស់ប្តូរព័ត៍មានប្រឹក្សាយោបល់នឹងធ្វើសកម្មភាពរួមគ្នាដើម្បីឆ្លើយតបទៅនឹងស្ថានភាពទីផ្សារការងារ
  • ពង្រីកការផ្តល់សេវាការងារនិងព័ត៍មានទីផ្សារការងារឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឃដ្ឋាន
  • បន្តអភិវឌ្ឃប្រព័ន្ធព័ត៍មានទីផ្សារការងារឱ្យកាន់តែល្អ ដើម្បីប្រមូលវិភាគនិងផ្សព្វផ្សាយស្ថិតិការងារ និងព័ត៍មានពាក់ព័ន្ធដទៃទៀត។
  • អភិឌ្ឃធនធានមនុស្សផ្នែកបច្ចេកទេស ឱ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការអភិវឌ្ឃសង្គម-សេដ្ឋកិច្ច
  • បន្តលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ តាមរយៈការពង្រីកការអនុវត្តច្បាប់ស្តីពីការងារ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធដទៃទៀត។
  • ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិត និងនិយោជក តាមរយៈការអនុវត្តច្បាប់ស្តីពីសហជិព ការពង្រឹងការគោរពវិន័យការងារនិងសីលធម៌វិជ្ជាជីវៈ ការទប់ស្កាត់ និងដោះស្រាយវិវាទ ការងារនិងបាតុកម្ម.។ល។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login