Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអត្ថាធិប្បាយ

                 វណ្ណកម្មនៃស្នាដៃអក្សរសិល្ប៍ទំនើបបែបតថនិយមរិះគន់ជឿនលឿនវាគឹជាបណ្តុំ នៃពុទ្ធិថ្មី ដែលកើតឡើងដោយអត្ថន័យដ៏ជ្រាលជ្រៅ ។ ចំណែកអត្ថបទអក្សរសិល្ប៍រឿងភូមិតិរច្ឆានរបស់អ្នកនិពន្ធ ឌឺក គៀម និងឌឿក អំ លោកបានចូលជ្រៅទៅក្នុងតថភាពនៃសង្គមដែលកើតឡើងដោយការតស៊ូ ។ អាស្រ័យហេតុនេះហើយទើបមានមតិមួយបានលើកឡើងថា ការតស៊ូជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ៕

                 តើមតិខាងលើនេះមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេច ?

                 ដើម្បីបានជាស្ពានឈានដល់ការបកស្រាយចំនោទបញ្ហាខាងលើអោយមានលក្ខណៈកាន់តែបានពិស្តាប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅមួយកម្រិយទ្វេឡើងទៀតគេចាំបាច់ត្រូវយល់ជាមុនសិននូវន័យនៃពាក្យ អភិវឌ្ឍ  ។ ពាក្យ អភិវឌ្ឍ មានន័យថាលូតលាស់ រីកចំរើន ជឿនលឿនទៅមុច ។ ដូចនេះប្រធានខាងលើមានន័យថាការតស៊ូគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ ។

                 តាមការសិក្សាទ្រឹស្តីអក្សរសិល្ប៍លោក កេង​ វណ្ណសាក់ បានអោយនិយមន័យអក្សរសិល្ប៍គឺជាវិទ្យាស្យង់ ដែលបានលើកយកបញ្ហានៅក្នុងសង្គមមកចោទ និងដោះស្រាយត្រង់នេះវាមានន័យថា នៅក្នុងសង្គមវាពោរពេញទៅដោយបញ្ហាចំរូងចំរាស់ ស្មុគស្មាញរាប់ម៉ឺនសែនជំពូក ។ មនុស្សខ្លះប្រកបទៅដោយឧត្តមគតិជាតិនិយមនិងហ៊ានចេញមុខចំពោះសត្រូវ ដើម្បីឯករាជ្យមភាព ឥស្សរភាពនៃពូជសាសន៍ ព្រមទាំងការអភិវឌ្ឍសង្គមទាំងមូល ។ យ៉ាងណាមិញ បើយើងពិនិត្យប្រវត្តិសាស្រ្តនាសម័យនគរភ្នំ បានបង្ហាញអោយយើងឃើញថាប្រទេសជាតិស្ថិតនៅក្រោមការឈ្លានពាន គំរាមកំហែងពីសត្រូវដែលជាហេតុធ្វើអោយព្រះនាងលីវយី យកការតស៊ូជាផលប្រយោជន៍ជាតិធ្វើជាមូលដ្ឋានដោយព្រះនា​ងបានដឹកនាំកងទ័ពចេញប្រយុទ្ធជាមួយសត្រូវដើម្បីការពារទឹកដី រំដោះប្រទេសជាតិ និងធ្វើយ៉ាងណាអោយពូជសាសន័របស់ខ្មែរបាននៅគង់វង្ស ។ មិនតែប៉ុណ្ណោះបើយើងពិនិត្យទៅក្នុងអត្ថបទប្រវត្តិសាស្រ្តនាសម័យចេនឡាបានបង្ហាញអោយយើងឃើញថាព្រះនាងជ័យរាជទេវី ជាវីរក្សត្រី ដែលមានគំនិតជាតិនិយមបានដឹកនាំប្រទេសជាតិអោយឈានទៅរកការរីកចម្រើន ដោយព្រះនាងបានកសាងទីក្រុងសម្ភពបុរៈ ព្រមទាំងកសាងប្រាសាទទុកអោយកូនចៅជំនាន់ក្រោយបានទាញយកប្រយោជន៍តាមរយៈវិស័យទេសចរណ៍ ដែលបានផ្តល់ទុនថវិកាចំណូលអោយជាតិមាតុភូមិ ។ ក្នុងករណីមួយទៀត បើយើងពិនិត្យក្នុងប្រវត្តិសាស្រ្តនាសម័យអង្គរក្នុងព្រឹត្តការណ៍ឆ្នាំ ១១៧៧ ប្រទេសជាតិបានធ្លាក់នៅក្រោមការត្រួតត្រារបស់ពួកចម្ប៉ា ដែលជាហេតុធ្វើអោយព្រះបាទជ័យវរ្ម័នទី៧សំរេចចិត្តយកការតស៊ូជាមូលដ្ឋាន ដោយយាងចូលព្រៃបង្កើតចលនាតស៊ូបណ្តេញចម្ប៉ាឈ្លានពានចេញពីទឹកដីបានជោគជ័យ នៅឆ្នាំ១១៨១ដោយដឹកនាំប្រទេសឈានទៅរកការរីកចំរើនលើគ្រប់វិស័យដូចជាផ្នែកស្ថាបត្យកម្ម សំណង់ប្រាសាទ ត្រូវបានស្ថាបនាឡើងបន្សល់ភស្តុតាងមកដល់បច្ចុប្បន្ននេះ ចំពោះវិស័យសុខាភិបាល សង្គមកិច្ចព្រះអង្គបានបង្កើតមន្ទីរពេទ្យចំនួន១០២ សាលាសំណាក់ចំនួន១២១រាយពាសពេញផ្ទៃប្រទេស សំរាប់អោយផលប្រយោជន៍រាស្រ្តទូទៅសំរាប់ចូលទៅស្នាក់អាស្រ័យ និងពិនិត្យព្យាបាលជំងឺតាមលទ្ធភាព ។ ចំពោះក្នុងរជ្ជកាលព្រះបាទ​ជ័យវរ្ម័នទី៧ មានសង្គ្រាមសាសនា បានកើតឡើងរវាងពុទ្ធសាសនា និងព្រហ្មណ៍សាសនា ដែលបានបង្កជាសង្គ្រាមបង្ហូរឈាមរវាងនិងគ្នាអស់រយៈពេលជាច្រើនថ្ងៃដោយគ្មានក្សត្រអង្គណាមួយអាចដោះស្រាយបានឡើយខណៈនោះ​ព្រះនាងឥន្រ្តទេវីបានយកការតស៊ូ ដោយសន្តិវិធីធ្វើជាមូលដ្ឋានតាមរយៈការអប់រំស្វាមីនិងនាម៉ឺន សព្វមុខមន្រ្តីអោយមានជំនឿលើពុទ្ធសាសនាឡើងវិញ ពេលនោះសង្គមមានសុខសន្តិភាពហើយព្រះនាងបានចូលរួមចំណែកកសាងមជ្ឈមណ្ឌលមួយឡងដោយប្រមូលយកក្មេងកំពញ្រាទៅចិញ្ចឹមបីបាចថែរក្សាទំនុកបំរុងត្រង់ចំណុចនេះវាគឹជាសក្ខីភាពមួយដែកឈរលើមូលដ្ឋានជាគ្រឹះវាឃើញថាការតស៊ូ ដែលឈរលើមូលដ្ឋានជាគ្រឹះវាពិតជាធ្វើអោយសង្គមមានការរីកចម្រើនប្រកបដោយស្ថេរភាព ម្យ៉ាងទៀតបើយើងពីនិត្យក្នុងសង្គមខ្មែរចុងស.វទី១៩ ដើមស.វទី២០ ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ពួកអាណានិគមនិយមបារាំង ដែលជាហេតុធ្វើឲ្យព្រះបាទនរោត្តមសីហនុប្រកាន់យកគោលការណ៍ ការតស៊ូជាមូលដ្ឋានដោយយាងចូលព្រៃបង្កើតការតស៊ូបណ្តាញពួកអាណានិគមនិយមបារាំងឈ្លានពាន ដោយអនុវត្តនូវនយោបាយពីរគឺ នយោបាយក្នុងប្រទេស បង្កើតកងជីវពលនារីក្លាហានមានចំនួន៨ម៉ឺននាក់ដើម្បីត្រៀមប្រយុទ្ធជាមួយនិងពួកអាណានិគមបារាំង ឯនយោបាយក្រៅប្រទេសទ្រង់បានចងសម្ព័ន្ធភាពជាមួយប្រទេសថៃ កាណាដា ជប៉ុន និងសហរដ្ឋអាមេរិច ដែលជាហេតុធ្វើអោយបារាំងយល់ព្រុមប្រគល់ឯករាជ្យពេញលេញយកអោយខ្មែរ នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣  ដោយព្រះអង្គដឹកនាំប្រទេសជាតិឈានទៅរកការរីកចម្រើនលើគ្រប់វិស័យដូចជា វិស័យសុខាភិបាលសិក្សាធិការជាតិ ទ្រង់បានកសាងមន្ទីរពេទ្យ សាលារៀន​ចាប់ពីទីក្រុងដល់ទីជនបទសំរាប់បំរើអោយផលប្រយោជន៍ប្រជារាស្រ្ត វិស័យគមនាគមន៍មានការកសាងផ្លូវជាតិលេខ៤ ភ្នំពេញទៅកំពង់សោម ជាជំនួយរបស់ប្រទេសជប៉ុន ។

                 សរុបសេចក្តីអោយខ្លីមកវិញយើងឃើញថាមនុស្សដែលមានការតស៊ូជាមូលដ្ឋាន នោះនៅពេលអនាគតអ្នកនោះនឹងមានការអភិវឌ្ឍពីអ្វីមួយទៅជាឋានៈឬចំណេះដឹងខ្ពស់ជាងនេះ និងមានកិត្តិយសឧត្តុងឧត្តមមមានញាតិរាប់រកច្រើន ។

          ក្រោយពីបានធ្វើការបកស្រាយបញ្ហារបស់ប្រធានខាងលើប្រកបទៅដោយ អំណះអំណាងបញ្ជាក់ល្មមសមរម្យរួចមក យើងអាចធ្វើសេចក្តីសន្និដ្ឋានមួយបានយ៉ាងខ្លីថា មតិរបស់ប្រធានពីតជាមានលក្ខណៈត្រឹមត្រូវប្រកបទៅដោយតំលៃ ។ ដូចនេះក្នុងនាមខ្ញុំជាពលរដ្ឋមួយរូប ខ្ញុំនិងខិតខំរៀនសូត្រ ស្រាវជ្រាវអោយអស់ពីសមត្ថភាពដើម្បីជាគ្រឹះដើម្បីឈានទៅអភិវឌ្ឍប្រប្រទេស និងសង្គមជាតិ អោយមានការរីកចម្រើន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login