Ask
Websites Login

Answer 1


user icon Social 2018-03-10

ធនាគាពិភពលោក ជាវាក្យសព្ទមួយដែលគេប្រើដើម្បីរៀបរាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលផ្តល់ប្រាក់កម្ចី ឬផ្តល់ឥណទានដល់ប្រទេសកំពុងអភិវឌ្ឃសម្រាប់កម្មវិធីសំខាន់ៗ។ ធនាគារពិភពលោកមានគោលដៅកាត់បន្ថយភាពក្រីក្រ។ ធនាគារពិភពលោក ខុសពីក្រុមធនាគារពិភពលោកត្រង់ថា ធនាគារពិភពលោក មានតែស្ថាប័នពីរ គឺធនាគារអន្តរជាតិសម្រាប់ការស្ថាបនាឡើងវិញ និងការអភិវឌ្ឃនិងសមាគមន៍អភិវឌ្ឍអន្តរជាតិ ទីភ្នាក់ងារធានារ៉ាប់រងវិនិយោគទុនពហុភាគីនិងមជ្ឃមណ្ឌលអន្តរជាតិ សម្រាប់ការដោះស្រាយវិវាទ វិនិយោគទុន។ ស្ថាប័នទីពីរ គឺមូលនិធិរូបិយវត្ថុអន្តរជាតិដែល មានទំនាក់ទំនងនឹងធនាគារពិភពលោក។ ស្ថាប័នទាំងពីរមានទីតាំងនៅវ៉ាស៊ីតោន។ ធនាគារពិភពលោកគ្រប់គ្រងដោយជនជាតិអាមេរិក ឯមូលនិធិរូបីយវត្ថុអន្តរជាតិគ្រប់គ្រងដោយធនជាតិអឺរ៉ុប។ តួនាទីរបស់ធនាគារពិភពលោកគឺផ្តល់ប្រាក់កម្ចី ឬផ្តល់ឥណទានដល់គម្រោងសំខាន់ៗ ដើម្បីបង្កើនការអភិវឌ្ឃសេដ្ឋកិច្ចនៃប្រទេសជាសមាជិកក្នុងគោលដៅដើម្បីកាត់បន្ថយភាពក្រីក្រ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login