Ask
Websites Login

Answer 1


user icon Social 2018-03-10

ទស្សនវិស័យសេដ្ឋកិច្ច របស់ព្រះពុទ្ធសាសនាចែកជាពីរផ្នែកគឹ ផ្នែកសេដ្ឋកិច្ចជាន់ទាប និងផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់។

ផ្នែកសេដ្ឋកិច្ចជាន់ទាប

ទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លូនរបស់មនុស្សម្នាក់ៗ ឬ គ្រួសារនីយមួយដូចជា៖

ក.ការតាំងខ្លួននៅក្នុងឋានៈម៌ាគាតាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ ៤ ប្រការ៖

  • ការសំភីសង្វាតរកទ្រព្យគ្រប់ប្រភេទ ទាំងមានរូប និងគ្មានរូប
  • ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិឬចេះសន្សំសំចៃ
  • ការចេះសេពគប់នឹងមិត្តសំលាញ់ មានចរិយាថ្លៃថ្នូរឬចេះច្នៃមិត្តអាក្រក់ឱ្យក្លាយទៅជាមិត្តល្អ
  • ការចេះចាយវាយឱ្យសមគូរដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុង សភាពសន្តោស។

ខ.ការវៀចាកអបាយមុខ ៤ ប្រការដែលនាំឱ្យសូន្យទ្រព្យ

  • ជាអ្នកប្រព្រឹត្តល្បែងស្រី
  • ជាអ្នកប្រព្រឹត្តល្បែងស្រា
  • ជាអ្នកប្រព្រឹត្តល្បែងស៊ីសង
  • ជាអ្នកសេពគប់មនុស្សអាក្រក់ដោយគ្មានកែ គ្មានច្នៃមិត្តអាក្រក់ឱ្យក្លាយទៅជាមិត្តល្អ

គ.ប្រកាន់យកនូវសុខ ៤ ប្រការ

  • សុខកើតពីការមានទ្រព្យ ដែលបានពឹងកម្លាំងធ្វើការផ្ទាល់ខ្លួន
  • សុខកើតមកពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន
  • សុខកើតអំពីការមិនជំពាក់បំណុលគេ
  • សុខកើតអំពីការប្រកបអាជីវកម្ម ដែលគ្មានទោស

ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់

ដំបូងបង្អស់មនុស្សត្រូវខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាងឱ្យមានវឌ្ឃនភាពនៅក្នុង កម្រិតមធ្យម រហូតដល់កម្រិតខ្ពស់ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន។ យើងម្នាក់ៗត្រូវតែព្យាយាមធ្វើជាចៅហ្វាយនាយ នៃសេចក្តីត្រូវការមានន័យថាព្យាយាម លុះត្រាតែបានសម្រេច បើមិនបានកុំឈប់ កុំថយក្រោយ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះថា “បរមត្ថប្រយោជន៍” នឹងមានលំដាប់លេខរៀងដូចជា សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មីនិងសេដ្ឋកិច្ចសម្រាប់ជីវិត ព្រះនិព្វាន។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login