Ask
Websites Login

Answer 1


user icon General Knowledge 2017/06/30

បានជាខ្ញុំចង់ក្លាយជាគ្រូបង្រៀនមានមូលហេតុដូចខាងក្រោមៈ

  • គ្រួបង្រៀនជាមុខរបរមួយសាមញ្ញសុភាពរាបសារថ្លៃថ្នូរ
  • ស្រលាញ់យុត្តិធម៍ សមភាព
  • ទទួលការគោរពរាប់អានពីមហាជន
  • អាចមានលទ្ធភាពទាក់ទងជាមួយមនុស្សគ្រប់មជ្ឃដ្ឋាន
  • គ្រូបង្រៀនជាវិស្វករកសាងធនធានមនុស្ស
  • ជាមនុស្សមានឥទ្ធិពលក្នុងសង្គម
  • អាចចែករំលែកនូវចំនេះដឹងដែលយើងមានទៅឲ្យអ្នកជំនាន់ក្រោយ។

សរុបមកដូចបានរៀបរាប់ខាងលើនាំឲ្យខ្ញុំចង់ធ្វើជាគ្រូបង្រៀន។


Comments

Answer 2


user icon Panha 2017/06/30

បានជាខ្ញុំចង់ធ្វើជាគ្រូបង្រៀនដោយសារ បំណងប្រាថ្នាចង់អប់រំដល់កុមារាកុមារី យុវជនជាអ្នកបន្តវេនពីមនុស្សចាស់ ធ្វើការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អ ដែលមានប្រយោជន៍ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិដូចជា ផ្ដល់ការអប់រំសំខាន់ៗមួយចំនួនគឺ :

  • អប់រំឲ្យមានចំណេះដឹងទូលំទូលាយ និងមានលក្ខណៈវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន។
  • អប់រំឲ្យមានសីលធម៌ គុណធម៌ល្អចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
  • អប់រំឲ្យមានសុខភាពល្អ សាមគ្គីភាពល្អ និងយល់ដឹងពីបរិស្ថានល្អ។
  • អប់រ ឲ្យចេះស្រាវជ្រាវរកចំនេះដឹងថ្មីៗ បទពិសោធល្អៗ ចេះស្វ័យអភិវឌ្ឍ ខ្លួនឯង និងមានមនសិការខ្ពស់ចំពោះប្រទេសជាតិ។
  • អប់រំឲ្យចេះរិះរកល្បិច និងវិធីសាស្ត្រល្អៗក្នុងការផ្តល់ចំណេះដឹងនិងអប់រំមនុស្សជំនាន់ក្រោយក្លាយជាពលរដ្ឋល្អ។
  • គ្រូជាអ្នកកសាងធនធាន ;សាងគុណធម៌ ;គុណភាពមនុស្ស។
  • គ្រូជាអ្នកសង់គ្រឹះជីវិតមនុស្ស និងជាគ្រូពេទ្យបំបាត់ភាពល្ងង់។
  • គ្រូជាអ្នកដឹកនាំសតិបញ្ញា កសាងបញ្ញា និងគឺជាវិស្វករបញ្ញារបស់ជាតិ។
  • គ្រូជាអ្នកនាំផ្លូវទៅរកសេចក្តីសុខ ភាពថ្លៃថ្នូរ និងសុភមង្គល។
  • គ្រូជាវិស្វករនៃព្រលឹង និងជាឃ្លាំងបញ្ញារបស់ជាតិ។
  • គ្រូជាបុព្វការីជន ជាឪពុកម្តាយទីពីររបស់សិស្ស ជាបុគ្គលដែលគួរគោរព និងជាមនុស្សដែលលះបង់ប្រយោជន៍ខ្លួនឯងដើម្បីជាប្រយោជន៍ជាតិ។


Comments

Answer 3


user icon ចំណេះដឹងទូទៅ 2017/08/19

បានជាខ្ញុំចង់ក្លាយជាគ្រូបង្រៀនព្រោះ៖

  1. ចង់ឲ្យកុមារា កុមារី យុវជន ជាអ្នកបន្តវេនពីមនុស្សចាស់ធ្វើការអភិវឌ្ឍ និងដើម្បីក្លាយជាពលរដ្ឋល្អដែលមានប្រយោជន៍ ជាទីសង្ឃឹម និងជាសសរទ្រូងប្រទេសជាតិ
  2. អប់រំឲ្យមនុស្សមានចំណេះដឹងទូលំទូលាយ
  3. អប់រំឲ្យមានសីលធម៌ល្អ និងគុណធម៌ល្អ
  4. អប់រំឲ្យមានលក្ខណៈវិទ្យាសាស្ត្រ និងបច្ចេកទេសទំនើបជឿនលឿន
  5. អប់រំឲ្យចេះគោរពសិទ្ធិគ្នាទៅវិញទៅមក ប្រកបដោយលក្ខណៈប្រជាធិបតេយ្យ និងដើម្បីយល់ពីបរិស្ថានល្អ
  6. អប់រំឲ្យមានសុខភាពល្អមាំមួន
  7. អប់រំឲ្យមានមនសិការខ្ពង់ខ្ពស់ចំពោះប្រទេសជាតិ
  8. អប់រំឲ្យមានសាមគ្គីភាពល្អ
  9. អប់រំឲ្យមានល្បិច និងវិធីសាស្រ្តក្នុងការផ្ដល់ចំណេះដឹងដល់មនុស្សជំនាន់ក្រោយឲ្យក្លាយជាពលរដ្ឋល្អពិត
  10. ខិតខំស្រាវជ្រាវចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗសម្រាប់អ្នកជំនាន់ក្រោយ ចេះស្វ័យអភិវឌ្ឍខ្លួនឥតឈប់ឈរពីព្រោះ៖
  • គ្រូបង្រៀនជាអ្នកដឹកនាំខាងសតិបញ្ញារបស់មនុស្សម្នា
  • គ្រូបង្រៀនជាអ្នកកសាងសតិបញ្ញាដល់សង្គមជាតិ គ្រូល្អនាំសិស្សឲ្យល្អ នាំប្រទេសជាតិឲ្យមានការអភិវឌ្ឍថ្លៃថ្នូរ និងរុងរឿង
  • គ្រូបង្រៀនជាអ្នកកសាងធនធានមនុស្ស
  • គ្រូបង្រៀនជាអ្នកបង្ហាញផ្លូវឆ្ពោះទៅរកសេចក្តីសុខ និងសុភមង្គល
  • គ្រូបង្រៀនជាវិស្វករដាស់ព្រលឹង
  • គ្រូបង្រៀនជាអ្នកបច្ចេកទេសខាងការអប់រំ
  • គ្រូបង្រៀនជាពេទ្យព្យាបាលរោគល្ងង់
  • គ្រូបង្រៀនជាអ្នកសង់គ្រឹះជីវិតមនុស្សឲ្យមានអំណត់អត់ធ្មត់ក្នុងការងារ និងមានចិត្ត  សណ្ដោសប្រណីគោរពសិស្ស
  • គ្រូបង្រៀនជាអ្នកដែលមានសីលធម៌ខ្ពង់ខ្ពស់បំផុត
  • គ្រូបង្រៀនជាអ្នកសម្លាប់នូវភាពអវិជ្ជា។


Comments

Login or Register to Share Login
Avatar

General Knowledge

Questions: 14

Answers: 103

Blog: 0


Sponsored

user icon
Visal-Voeuk
នៅ 2018/09/20
សួរអំពី៖សង្គម

តើលោកអ្នកគិតថា លោកអ្នកអាចធ្វើអ្វីខ្លះដើម្បីអោយសង្គមជាតិដែលយើងកំពុងរស់នៅ មានភាពប្រសើឡើងជាងមុន?


មនុស្សដែលរស់នៅសឹងតែគ្រប់សម័យកាលបានគិថាសង្គមដែលខ្លួនឯងកំពុងរស់នៅគឺឺអាក្រក់ហើយត...
302 1 comments:0 0
user icon
Help
នៅ 2018/07/13
អត្ថបទអំពី៖registration khsearch.com login

របៀបបង្កើតគណនីនៅក្នុង khsearch.com?


របៀបបង្កើតគណនីនៅក្នុង khsearch.comៈ  ១.ចូលទៅកាន់ http://www.khsearch.com/regi...
649 0 comments:1 1
×

×

One more step

Please login to share your idea

Register Login