Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-06 01:57

ក- អត្តសញ្ញាណជាតិ ជាលក្ខណៈពិសេសសំរាប់ជនជាតិនីមួយៗដែលខុសប្លែកពីជនជាតិមួយទៀត។ អត្តសញ្ញាណជាតិរបស់ជាតិមួយមានអត្ថិភាពទៅបានអាស្រ័យទៅលើជនជាតិ ពូជសាសន៏ ទឹកដី វប្បធម៍ និងអង្គការចាត់តាំងសង្គម។ ក្នុងករណីខ្លះនូវកត្តាណាមួយ ជនជាតិមួយពុំអាចមានអត្តសញ្ញាណជាតិបានឡើយ។

ខ- ដើម្បីអោយមានអត្តសញ្ញាណជាតិខ្មែរម្នាក់ៗត្រូវ

  • ពង្រឹង និងពង្រីកនូវវប្បធម៍របស់ខ្លួនអោយបានរឹងមាំតាមរយៈការផ្សព្វផ្សាយអោយបានទូលំទូលាយ។
  • ត្រូវអនុវត្ត និងរក្សាការពារនូវវប្បធម៍របស់ខ្លួនអោយបានខ្ជាប់ខ្ជួន ក្នុងនោះរួមមាន ភាសា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ទំនៀមទំលាប់ ប្រពៃណី ជំនឿ សាសនា។
  • ត្រូវចេះទប់ស្កាត់វប្បធម៍ពាលាអាវារសែចូលពីបរទេសដោយពង្រឹងវប្បធម៍ជាតិខ្លួនជាបឋម។
  • ត្រូវចេះដកស្រង់វប្បធម៍បរទេសដែលជឿនលឿនកែច្នៃអោយទៅជាវប្បធម៍ជាតិពិតៗ។
  • ត្រូវពង្រីកចំនេះដឹងវិទ្យាសាស្ត្រ បច្ចេកទេសអោយបានទូលាយ។
  • ត្រូវរក្សាការពារ ទឹកដី និងពូជសាសន៏របស់ខ្លួនអោយបានគង់រង្ស។
  • ក្នុងស្មារតីសាមគ្គីភាព ឯកភាពជាតិ បំបាត់ចោលនូវគំនិត បក្សពួកនិយម គ្រួសារនិយម។
  • ត្រូវរួមចំនែក កសាងប្រទេសជាតិលើគ្រប់វិស័យ មានវិស័យសេដ្ឋកិច្ច វប្បធម៍ សង្គមកិច្ច នយោបាយជាដើម។

សរុបមក អត្តសញ្ញាណជាតិ ជាអាយុជីវិតរបស់ប្រជាពលរដ្ឋពិសេសខ្មែរគ្រប់រូប គប្បីត្រូវប្រុងប្រយ័ត្ន បើពុំដូច្នោះទេ នឹងក្លាយទៅជនជាតិភាគតិចជាក់ជាពុំខាន។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login